የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - ሩዋድ የትርጉም ማዕከል

የገፅ ቁጥር:close

external-link copy
25 : 21

وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។ info
التفاسير:

external-link copy
26 : 21

وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدٗاۗ سُبۡحَٰنَهُۥۚ بَلۡ عِبَادٞ مُّكۡرَمُونَ

ហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំ។ ផ្ទុយទៅវិញ ពួកគេ(ម៉ាឡាអ៊ីកាត់) គឺជាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលត្រូវបានគេលើកតម្កើងប៉ុណ្ណោះ។ info
التفاسير:

external-link copy
27 : 21

لَا يَسۡبِقُونَهُۥ بِٱلۡقَوۡلِ وَهُم بِأَمۡرِهِۦ يَعۡمَلُونَ

ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្តើមសម្តី(របស់ពួកគេ)មុនទ្រង់នោះឡើយ។ ហើយពួកគេប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។ info
التفاسير:

external-link copy
28 : 21

يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يَشۡفَعُونَ إِلَّا لِمَنِ ٱرۡتَضَىٰ وَهُم مِّنۡ خَشۡيَتِهِۦ مُشۡفِقُونَ

ទ្រង់ដឹងនូវអ្វីដែលនៅខាងមុខពួកគេ(ទង្វើកាលពីមុន) និងអ្វីដែលនៅខាងក្រោយពួកគេ(ទង្វើដែលពួកគេនឹងសាង)។ ហើយពួកគេមិនធ្វើអន្តរាគមន៍ដល់នរណានោះឡើយ លើកលែងតែជនណាដែលទ្រង់ពេញចិត្តប៉ុណ្ណោះ។ ហើយដោយការខ្លាចចំពោះទ្រង់ ពួកគេប្រុងប្រយ័ត្ន(ជានិច្ច)។ info
التفاسير:

external-link copy
29 : 21

۞ وَمَن يَقُلۡ مِنۡهُمۡ إِنِّيٓ إِلَٰهٞ مِّن دُونِهِۦ فَذَٰلِكَ نَجۡزِيهِ جَهَنَّمَۚ كَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ

ហើយជនណាក្នុងចំណោមពួកគេ(ម៉ាឡាអ៊ីកាត់)ដែលនិយាយថា៖ “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់”នោះ យើងពិតជានឹងតបស្នងនូវនរកជើហាន់ណាំដល់គេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ពួកដែលបំពាន។ info
التفاسير:

external-link copy
30 : 21

أَوَلَمۡ يَرَ ٱلَّذِينَ كَفَرُوٓاْ أَنَّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ كَانَتَا رَتۡقٗا فَفَتَقۡنَٰهُمَاۖ وَجَعَلۡنَا مِنَ ٱلۡمَآءِ كُلَّ شَيۡءٍ حَيٍّۚ أَفَلَا يُؤۡمِنُونَ

តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លាប់ស្ថិតនៅជាប់គ្នា។ ក្រោយមក យើងក៏បានបំបែកវាចេញពីគ្នា។ ហើយយើងបានបង្កើតរាល់អ្វីៗទាំងអស់ដែលមានជីវិតតាមរយៈទឹក។ ដូច្នេះ តើពួកគេមិនមានជំនឿទេឬ? info
التفاسير:

external-link copy
31 : 21

وَجَعَلۡنَا فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِهِمۡ وَجَعَلۡنَا فِيهَا فِجَاجٗا سُبُلٗا لَّعَلَّهُمۡ يَهۡتَدُونَ

ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើន(សម្រាប់ទប់លំនឹង)ដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកគេ។ ហើយយើងបានបង្កើតឱ្យមានផ្លូវធំទូលាយជាច្រើននៅលើផែនដី។ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ(ទៅកាន់គោលដៅ)។ info
التفاسير:

external-link copy
32 : 21

وَجَعَلۡنَا ٱلسَّمَآءَ سَقۡفٗا مَّحۡفُوظٗاۖ وَهُمۡ عَنۡ ءَايَٰتِهَا مُعۡرِضُونَ

ហើយយើងបានបង្កើតមេឃជាដំបូលដែលត្រូវបានការពារ។ តែពួកគេ(ពួកមុស្ហរីគីន) បែរជាងាកចេញពីសញ្ញាភស្តុតាងនានារបស់វាដដែល។ info
التفاسير:

external-link copy
33 : 21

وَهُوَ ٱلَّذِي خَلَقَ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ فِي فَلَكٖ يَسۡبَحُونَ

ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើដំណើរតាមគន្លងរបស់វា(រៀងៗខ្លួន)។ info
التفاسير:

external-link copy
34 : 21

وَمَا جَعَلۡنَا لِبَشَرٖ مِّن قَبۡلِكَ ٱلۡخُلۡدَۖ أَفَإِيْن مِّتَّ فَهُمُ ٱلۡخَٰلِدُونَ

ហើយយើងមិនបានបង្កើតមនុស្សណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យមានជីវិតអមតៈនោះឡើយ។ ប្រសិនបើអ្នកក៏នឹងត្រូវស្លាប់ដែរនោះ ដូច្នេះ តើពួកគេអាចមានជីវិតអមតៈឬ? info
التفاسير:

external-link copy
35 : 21

كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَنَبۡلُوكُم بِٱلشَّرِّ وَٱلۡخَيۡرِ فِتۡنَةٗۖ وَإِلَيۡنَا تُرۡجَعُونَ

រាល់ជីវិតទាំងអស់ គឺនឹងត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្សលោក)ដោយប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។ info
التفاسير: