የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - ሩዋድ የትርጉም ማዕከል

የገፅ ቁጥር:close

external-link copy
30 : 2

وَإِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي جَاعِلٞ فِي ٱلۡأَرۡضِ خَلِيفَةٗۖ قَالُوٓاْ أَتَجۡعَلُ فِيهَا مَن يُفۡسِدُ فِيهَا وَيَسۡفِكُ ٱلدِّمَآءَ وَنَحۡنُ نُسَبِّحُ بِحَمۡدِكَ وَنُقَدِّسُ لَكَۖ قَالَ إِنِّيٓ أَعۡلَمُ مَا لَا تَعۡلَمُونَ

ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងនឹងបង្កើតនូវអ្នកគ្រប់គ្រងនៅលើផែនដីនេះ។ ពួកគេបានសួរថា៖ តើទ្រង់នឹងបង្កើតនៅលើផែនដីនូវអ្នកដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាលើវា(ផែនដី)ឬ ខណៈដែលពួកយើងវិញជាអ្នកដែលលើកតម្កើងដោយការកោតសរសើរ និងបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់នោះ? ទ្រង់បានតបវិញថា៖ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។ info
التفاسير:

external-link copy
31 : 2

وَعَلَّمَ ءَادَمَ ٱلۡأَسۡمَآءَ كُلَّهَا ثُمَّ عَرَضَهُمۡ عَلَى ٱلۡمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِي بِأَسۡمَآءِ هَٰٓؤُلَآءِ إِن كُنتُمۡ صَٰدِقِينَ

ហើយទ្រង់បានបង្រៀនព្យាការីអាហ្ទាំនូវឈ្មោះអ្វីៗគ្រប់យ៉ាងទាំងអស់។ ក្រោយមក ទ្រង់បានបង្ហាញអ្វីៗទាំងនោះទៅកាន់ម៉ាឡាអ៊ីកាត់ រួចទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះមក ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។ info
التفاسير:

external-link copy
32 : 2

قَالُواْ سُبۡحَٰنَكَ لَا عِلۡمَ لَنَآ إِلَّا مَا عَلَّمۡتَنَآۖ إِنَّكَ أَنتَ ٱلۡعَلِيمُ ٱلۡحَكِيمُ

ពួកគេបានឆ្លើយថា៖ ទ្រង់មហាស្អាតស្អំ! ពួកយើងគ្មានចំណេះដឹងអ្វីឡើយ លើកលែងតែអ្វីដែលទ្រង់បានបង្រៀនពួកយើងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមហាដឹង មហាគតិបណ្ឌិតបំផុត។ info
التفاسير:

external-link copy
33 : 2

قَالَ يَٰٓـَٔادَمُ أَنۢبِئۡهُم بِأَسۡمَآئِهِمۡۖ فَلَمَّآ أَنۢبَأَهُم بِأَسۡمَآئِهِمۡ قَالَ أَلَمۡ أَقُل لَّكُمۡ إِنِّيٓ أَعۡلَمُ غَيۡبَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَأَعۡلَمُ مَا تُبۡدُونَ وَمَا كُنتُمۡ تَكۡتُمُونَ

ទ្រង់បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នកប្រាប់ពួកគេ(ម៉ាឡាអ៊ីកាត់)នូវឈ្មោះអ្វីៗទាំងអស់នោះចុះ។ ហើយនៅពេលដែលគាត់បានប្រាប់ពួកគេនូវឈ្មោះទាំងនេះរួចមក ទ្រង់បានមានបន្ទូល(ទៅកាន់ម៉ាឡាអ៊ីកាត់)ថា៖ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា ពិតប្រាកដណាស់ យើងដឹងបំផុតនូវប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនោះ? info
التفاسير:

external-link copy
34 : 2

وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ وَٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ

ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលយើង(អល់ឡោះ)មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជោត(ក្រាបគោរព)ទៅចំពោះអាហ្ទាំ(ជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព) ពេលនោះ ពួកគេក៏បានស៊ូជោតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធ និងមានអំនួត។ ហេតុនេះ វាក៏ស្ថិតក្នុងចំណោមពួកដែលប្រឆាំង(នឹងអល់ឡោះជាម្ចាស់)។ info
التفاسير:

external-link copy
35 : 2

وَقُلۡنَا يَٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ وَكُلَا مِنۡهَا رَغَدًا حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ

ហើយយើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)រស់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានចុះនូវអ្វីដែលមាននៅក្នុងវា(ឋានសួគ៌)តាមក្តីប្រាថ្នារបស់អ្នកទាំងពីរ។ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយដើមនេះ(ជាដាច់ខាត)។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។ info
التفاسير:

external-link copy
36 : 2

فَأَزَلَّهُمَا ٱلشَّيۡطَٰنُ عَنۡهَا فَأَخۡرَجَهُمَا مِمَّا كَانَا فِيهِۖ وَقُلۡنَا ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرّٞ وَمَتَٰعٌ إِلَىٰ حِينٖ

ហើយស្ហៃតននៅតែបន្តញុះញង់ពួកគេទាំងពីរ រហូតធ្វើឱ្យពួកគេទាំងពីរត្រូវបានគេបណ្តេញចេញពី(ឋានសួគ៌)កន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយយើងបានមានបន្ទូល(ទៅកាន់ពួកគេទាំងពីរ និងស្ហៃតន)ថា៖ ចូរពួកអ្នកចុះចេញ(ទៅរស់នៅលើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សោយសុខ រហូតដល់អវសាននៃជីវិត។ info
التفاسير:

external-link copy
37 : 2

فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَٰتٖ فَتَابَ عَلَيۡهِۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ

បន្ទាប់មក ព្យាការីអាហ្ទាំបានទទួលយកនូវពាក្យណែនាំពីម្ចាស់របស់គាត់ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់គាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត(ចំពោះពួកគេ)។ info
التفاسير: