የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - ሩዋድ የትርጉም ማዕከል

የገፅ ቁጥር:close

external-link copy
98 : 10

فَلَوۡلَا كَانَتۡ قَرۡيَةٌ ءَامَنَتۡ فَنَفَعَهَآ إِيمَٰنُهَآ إِلَّا قَوۡمَ يُونُسَ لَمَّآ ءَامَنُواْ كَشَفۡنَا عَنۡهُمۡ عَذَابَ ٱلۡخِزۡيِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَمَتَّعۡنَٰهُمۡ إِلَىٰ حِينٖ

ហើយគ្មានភូមិស្រុកណាមួយដែលមានជំនឿ ហើយជំនឿនោះផ្តល់ប្រយោជន៍ដល់ពួកគេ(នៅពេលដែលពួកគេឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ)នោះឡើយ លើកលែងតែក្រុមរបស់ព្យាការីយូនូសប៉ុណ្ណោះ។ នៅពេលពួកគេមានជំនឿហើយនោះ យើងក៏បានដកទណ្ឌកម្មដ៏អាម៉ាស់ក្នុងជីវិតលោកិយចេញពីពួកគេ ហើយបានផ្ដល់ភាពសុខសាន្តដល់ពួកគេរហូតដល់ពេលកំណត់។ info
التفاسير:

external-link copy
99 : 10

وَلَوۡ شَآءَ رَبُّكَ لَأٓمَنَ مَن فِي ٱلۡأَرۡضِ كُلُّهُمۡ جَمِيعًاۚ أَفَأَنتَ تُكۡرِهُ ٱلنَّاسَ حَتَّىٰ يَكُونُواْ مُؤۡمِنِينَ

ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនានោះ អ្នកដែលរស់នៅលើផែនដីទាំងអស់ពិតជាមានជំនឿជាមិនខាន។ ដូច្នេះ តើអ្នកអាចបង្ខំមនុស្សលោកឱ្យពួកគេក្លាយជាអ្នកដែលមានជំនឿឬ? info
التفاسير:

external-link copy
100 : 10

وَمَا كَانَ لِنَفۡسٍ أَن تُؤۡمِنَ إِلَّا بِإِذۡنِ ٱللَّهِۚ وَيَجۡعَلُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يَعۡقِلُونَ

ហើយគ្មានបុគ្គលណាម្នាក់មានជំនឿឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកដែលមិនគិតពិចារណា។ info
التفاسير:

external-link copy
101 : 10

قُلِ ٱنظُرُواْ مَاذَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَا تُغۡنِي ٱلۡأٓيَٰتُ وَٱلنُّذُرُ عَن قَوۡمٖ لَّا يُؤۡمِنُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកពិចារណាមើលចុះ ថាតើអ្វីខ្លះដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីនោះ? ប៉ុន្តែសញ្ញាភស្តុតាង និងអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ទាំងឡាយ គឺពុំផ្តល់ជាប្រយោជន៍អ្វីដល់ក្រុមដែលគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
102 : 10

فَهَلۡ يَنتَظِرُونَ إِلَّا مِثۡلَ أَيَّامِ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِهِمۡۚ قُلۡ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ

ដូច្នេះ តើពួកទាំងនោះមិនរង់ចាំអ្វីក្រៅពី(ក្ដីវិនាស)ដូចបណ្តាថ្ងៃ(វិនាស)របស់ពួកជំនាន់មុនពួកគេនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។ info
التفاسير:

external-link copy
103 : 10

ثُمَّ نُنَجِّي رُسُلَنَا وَٱلَّذِينَ ءَامَنُواْۚ كَذَٰلِكَ حَقًّا عَلَيۡنَا نُنجِ ٱلۡمُؤۡمِنِينَ

ក្រោយមក យើងនឹងជួយសង្គ្រោះបណ្ដាអ្នកនាំសាររបស់យើង និងអ្នកទាំងឡាយដែលមានជំនឿ។ ក៏ដូច្នោះដែរ ជាក្តីសប្បុរសអំពីយើង គឺយើងជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
104 : 10

قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمۡ فِي شَكّٖ مِّن دِينِي فَلَآ أَعۡبُدُ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ وَلَٰكِنۡ أَعۡبُدُ ٱللَّهَ ٱلَّذِي يَتَوَفَّىٰكُمۡۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُؤۡمِنِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានភាពមន្ទិលសង្ស័យចំពោះសាសនារបស់ខ្ញុំនោះ ជាការពិតណាស់ ខ្ញុំមិនគោរពសក្ការៈចំពោះអ្នកណាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ព្រះនានា)ក្រៅពីអល់ឡោះនោះឡើយ។ ក៏ប៉ុន្តែ ខ្ញុំគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់)ដែលជាអ្នកដកយកជីវិតរបស់ពួកអ្នក។ ហើយគេ(អល់ឡោះ)បានប្រើខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
105 : 10

وَأَنۡ أَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗا وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ឲ្យខ្ជាប់នូវសាសនាដ៏ត្រឹមត្រូវ(សាសនាឥស្លាម)។ ហើយអ្នកមិនត្រូវក្លាយជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។ info
التفاسير:

external-link copy
106 : 10

وَلَا تَدۡعُ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَۖ فَإِن فَعَلۡتَ فَإِنَّكَ إِذٗا مِّنَ ٱلظَّٰلِمِينَ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកនោះឡើយ។ តែប្រសិនបើអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។ info
التفاسير: