የቅዱስ ቁርዓን ይዘት ትርጉም - የቁርአን አጭር ማብራርያ ትርጉም በኹመይሪኛ ቋንቋ

የገፅ ቁጥር: 193:187 close

external-link copy
41 : 9

ٱنفِرُواْ خِفَافٗا وَثِقَالٗا وَجَٰهِدُواْ بِأَمۡوَٰلِكُمۡ وَأَنفُسِكُمۡ فِي سَبِيلِ ٱللَّهِۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ចេញដំណើរទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទាំងក្នុងពេលលំបាក និងក្នុងពេលមានភាពងាយស្រួល ទាំងយុវជន និងទាំងអ្នកមានវ័យចំណាស់ ហើយចូរពួកអ្នកតស៊ូដោយលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកអ្នកចុះ។ ជាការពិតណាស់ ការចាកចេញ(ទៅប្រយុទ្ធ) និងការតស៊ូដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណនោះ គឺទទួលបានផលប្រយោជន៍យ៉ាងច្រើនបំផុតទាំងនៅក្នុងជីវិតលោកិយនិងនៅថ្ងៃបរលោកជាងការមិនចូលរួមប្រយុទ្ធ និងការថែរក្សាសុវត្ថិភាពចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតទៅទៀត។ ប្រសិនបើពួកអ្នកបានដឹងដូច្នោះនោះ ចូរពួកអ្នកយកចិត្តទុកដាក់ចំពោះវា(ការចេញទៅប្រយុទ្ធ)។ info
التفاسير:

external-link copy
42 : 9

لَوۡ كَانَ عَرَضٗا قَرِيبٗا وَسَفَرٗا قَاصِدٗا لَّٱتَّبَعُوكَ وَلَٰكِنۢ بَعُدَتۡ عَلَيۡهِمُ ٱلشُّقَّةُۚ وَسَيَحۡلِفُونَ بِٱللَّهِ لَوِ ٱسۡتَطَعۡنَا لَخَرَجۡنَا مَعَكُمۡ يُهۡلِكُونَ أَنفُسَهُمۡ وَٱللَّهُ يَعۡلَمُ إِنَّهُمۡ لَكَٰذِبُونَ

ប្រសិនបើអ្វីដែលអ្នក(ឱព្យាការីមូហាំម៉ាត់)អំពាវនាវពួកពុតត្បុតដែលបានសុំការអនុញ្ញាតពីអ្នកដើម្បីមិនទៅចូលរួមប្រយុទ្ធនោះ គឺជាទ្រព្យជ័យភណ្ឌដែលងាយស្រួល(យកបាន) ហើយការធ្វើដំណើរមិនលំបាកទេនោះ ប្រាកដជាពួកគេនឹងគោរពតាមអ្នកជាមិនខាន។ ក៏ប៉ុន្តែ ការធ្វើដំណើរដែលអ្នកបានអំពាវនាវពួកគេទៅកាន់នោះ គឺ(ផ្លូវធ្វើដំណើរ)វែងឆ្ងាយ។ ដូច្នេះ ទើបពួកគេមិនទៅចូលរួមប្រយុទ្ធ(ជាមួយពួកអ្នក)។ ហើយពួកពុតត្បុតដែលសុំការអនុញ្ញាតមិនទៅប្រយុទ្ធទាំងនោះនឹងស្បថចំពោះអល់ឡោះនៅពេលដែលអ្នកត្រឡប់ទៅកាន់ពួកគេវិញ ដោយពួកគេនិយាយថាៈ ប្រសិនបើពួកយើងមានលទ្ធភាពក្នុងការចេញទៅតស៊ូប្រយុទ្ធជាមួយពួកអ្នកនោះ ពួកយើងប្រាកដជានឹងចេញទៅប្រយុទ្ធ(ជាមួយពួកអ្នក)ជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯងដោយបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់ ដោយសារតែពួកគេមិនចេញទៅប្រយុទ្ធ និងដោយសារតែសម្បថបោកប្រាស់របស់ពួកគេនេះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពិតណាស់ពួកគេ គឺជាពួកអ្នកដែលភូតកុហកនៅក្នុងការអះអាងរបស់ពួកគេ និងចំពោះការស្បថរបស់ពួកគេ។ info
التفاسير:

external-link copy
43 : 9

عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمۡ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُواْ وَتَعۡلَمَ ٱلۡكَٰذِبِينَ

សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងអភ័យទោសដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះការព្យាយាមរបស់អ្នកក្នុងការអនុញ្ញាតឲ្យពួកគេ(ពួកពុតត្បុត)អាចអវត្តមានពីសង្គ្រាមបាន(មិនចូលរួមប្រយុទ្ធ)។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យពួកគេមិនចូលរួមប្រយុទ្ធ? លុះត្រាតែអ្នកបានដឹងច្បាស់ថា អ្នកណាដែលជាអ្នកស្មោះត្រង់ និងអ្នកណាដែលជាអ្នកភូតកុហកចំពោះការសុំអនុញ្ញាតមិនចូលរួមក្នុងសង្គ្រាមរបស់ពួកគេនោះសិន ដោយពេលនោះអ្នកអាចអនុញ្ញាតដល់អ្នកដែលស្មោះត្រង់ក្នុងចំណោមពួកគេ(អាចអវត្តមានពីសង្គ្រាមបាន) និងមិនអនុញ្ញាតចំពោះអ្នកដែលភូតកុហកនោះទេ។ info
التفاسير:

external-link copy
44 : 9

لَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ

វាមិនមែនជារឿងរបស់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកដោយការមានជំនឿជាក់យ៉ាងពិតប្រាកដនោះទេដែលស្នើសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុញ្ញាតឲ្យពួកគេអាចអវត្តមានពីការតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេបាននោះ។ ផ្ទុយទៅវិញ រឿងរបស់ពួកគេនោះ គឺការចេញទៅប្រយុទ្ធពេលណាដែលគេស្នើសុំពួកគេឲ្យចេញទៅប្រយុទ្ធប៉ុណ្ណោះ ហើយពួកគេចេញទៅប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះបណ្តាអ្នកដែលកោតខ្លាចអល់ឡោះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដែលពួកគេមិនសុំការអនុញ្ញាតពីអ្នកនោះឡើយ លើកលែងតែមានឧបសគ្គយ៉ាងពិតប្រាកដដែលរារាំងពួកគេមិនឲ្យចេញទៅប្រយុទ្ធជាមួយអ្នកបាន។ info
التفاسير:

external-link copy
45 : 9

إِنَّمَا يَسۡتَـٔۡذِنُكَ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱرۡتَابَتۡ قُلُوبُهُمۡ فَهُمۡ فِي رَيۡبِهِمۡ يَتَرَدَّدُونَ

ជាការពិតណាស់ ពួកដែលបានស្នើសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យអនុញ្ញាតដល់ពួកគេអាចអវត្តមានពីការចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ ពួកគេគឺជាពួកពុតត្បុតដែលគ្មានជំនឿចំពោះអល់ឡោះ និងគ្មានជំនឿចំពោះថ្ងៃបរលោក ហើយដួងចិត្តបស់ពួកគេមានការសង្ស័យចំពោះសាសនារបស់អល់ឡោះ។ ដោយសារតែភាពសង្ស័យនោះហើយទើបធ្វើឲ្យពួកគេស្ទាក់ស្ទើរ មិនទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតឡើយ។ info
التفاسير:

external-link copy
46 : 9

۞ وَلَوۡ أَرَادُواْ ٱلۡخُرُوجَ لَأَعَدُّواْ لَهُۥ عُدَّةٗ وَلَٰكِن كَرِهَ ٱللَّهُ ٱنۢبِعَاثَهُمۡ فَثَبَّطَهُمۡ وَقِيلَ ٱقۡعُدُواْ مَعَ ٱلۡقَٰعِدِينَ

ហើយប្រសិនបើពួកគេពិតជាមានភាពស្មោះត្រង់ចំពោះការអះអាងរបស់ពួកគេដែលថា ពួកគេពិតជាមានបំណងចង់ចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះជាមួយអ្នកមែននោះ ប្រាកដជាពួកគេរៀបចំខ្លួន និងសម្ភារៈសឹក(សម្រាប់ប្រយុទ្ធ)ជាមិនខានឡើយ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនពេញចិត្តឲ្យពួកគេចាកចេញ(ទៅប្រយុទ្ធ)ជាមួយអ្នកឡើយ។ ដូច្នេះ ទ្រង់បានធ្វើឲ្យពួកគេខ្ជិលច្រអូសក្នុងការចេញទៅប្រយុទ្ធ រហូតដល់ពួកគេជ្រើសយកការអង្គុយនៅផ្ទះរបស់ពួកគេ(មិនចេញទៅប្រយុទ្ធ)។ info
التفاسير:

external-link copy
47 : 9

لَوۡ خَرَجُواْ فِيكُم مَّا زَادُوكُمۡ إِلَّا خَبَالٗا وَلَأَوۡضَعُواْ خِلَٰلَكُمۡ يَبۡغُونَكُمُ ٱلۡفِتۡنَةَ وَفِيكُمۡ سَمَّٰعُونَ لَهُمۡۗ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ

ជាការល្អប្រសើរនោះ គឺកុំឲ្យពួកពុតត្បុតទាំងនោះចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នក ពីព្រោះប្រសិនបើពួកគេចេញទៅជាមួយពួកអ្នកនោះ ក៏គ្មានបន្ថែមអ្វីដល់ពួកអ្នកក្រៅពីភាពវិនាសកម្ម តាមរយៈការធ្វើឲ្យពួកអ្នកបាក់ទឹកចិត្ត(ក្នុងការប្រយុទ្ធ) និងការបង្កចលាចល ហើយពួកគេរួសរាន់ក្នុងការចូលជួររបស់ពួកអ្នកដើម្បីផ្សព្វផ្សាយនូវពាក្យអុចអាលនិងញុះញង់ដើម្បីបំបែកបំបាក់ពួកអ្នកប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) គឺមានអ្នកដែលស្តាប់នូវដំណឹងបោកប្រាស់អំពីពួកគេ ហើយបានទទួលយកវា និងបានផ្សព្វផ្សាយវា ដែលជាហេតុធ្វើឲ្យមានការខ្វែងយោបល់គ្នារវាងពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកដែលបំពានក្នុងចំណោមពួកពុតត្បុតដែលពួកគេប្រើឧបាយកល និងបង្កនូវការភ័ន្តច្រឡំរវាងបណ្តាអ្នកមានជំនឿ។ info
التفاسير:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• وجوب الجهاد بالنفس والمال كلما دعت الحاجة.
• ចាំបាច់ត្រូវតស៊ូប្រយុទ្ធដោយខ្លួនប្រាណ និងទ្រព្យសម្បត្តិគ្រប់ពេលដែលកាលៈទេសៈតម្រូវ។ info

• الأيمان الكاذبة توجب الهلاك.
• សម្បថបោកប្រាស់(ស្បថបំពាន) ចាំបាច់ត្រូវតែទទួលនូវភាពអន្តរាយ។ info

• وجوب الاحتراز من العجلة، ووجوب التثبت والتأني، وترك الاغترار بظواهر الأمور، والمبالغة في التفحص والتريث.
• ចាំបាច់ត្រូវប្រុងប្រយ័ត្នពីការប្រញាប់ប្រញាល់(ហួសហេតុ) ហើយចាំបាច់ត្រូវមានភាពនឹងនរ កុំធ្វើអ្វីមួយដោយប្រញាប់ប្រញាល់ កុំឲ្យផ្នែកខាងក្រៅនៃអ្វីមួយបោកប្រាស់អ្នក និងត្រូវពិនិត្យឲ្យបានល្អិតល្អន់មុននឹងជឿ ឬធ្វើអ្វីមួយ។ info

• من عناية الله بالمؤمنين تثبيطه المنافقين ومنعهم من الخروج مع عباده المؤمنين، رحمة بالمؤمنين ولطفًا من أن يداخلهم من لا ينفعهم بل يضرهم.
• ក្នុងចំណោមការជួយរបស់អល់ឡោះចំពោះអ្នកមានជំនឿ គឺទ្រង់បានជម្រុះចោលពួកពុតត្បត និងរារាំងពួកគេមិនឲ្យចេញទៅប្រយុទ្ធជាមួយនឹងបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ ជាក្តីក្តីមេត្តាករុណា និងជាភាពទន់ភ្លន់របស់ទ្រង់ចំពោះបណ្តាអ្នកមានជំនឿ ដោយទ្រង់មិនឲ្យពួកដែលមិនផ្តល់ផលប្រយោជន៍ដល់ពួកគេនោះចូលរួមជាមួយពួកគេឡើយ។ info