የቅዱስ ቁርዓን ይዘት ትርጉም - የቁርአን አጭር ማብራርያ ትርጉም በኹመይሪኛ ቋንቋ

អើររ៉ោះម៉ាន

ከመዕራፉ ዓላማዎች:
تذكير الجن والإنس بنعم الله الباطنة والظاهرة، وآثار رحمته في الدنيا والآخرة.
រំលឹកដល់ជិន និងមនុស្សលោកពីឧបការគុណរបស់អល់ឡោះជាម្ចាស់ទាំងខាងក្នុងនិងខាងក្រៅ ហើយនិងស្លាកស្នាមនៃក្តីមេត្តាករុណារបស់ទ្រង់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ info

external-link copy
1 : 55

ٱلرَّحۡمَٰنُ

ព្រះជាម្ចាស់ដ៏មហាសប្បុរស ដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយ។ info
التفاسير:

external-link copy
2 : 55

عَلَّمَ ٱلۡقُرۡءَانَ

ទ្រង់បានបង្រៀនគម្ពីរគួរអានដល់មនុស្សលោក តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទន្ទេញ និងធ្វើឲ្យងាយយល់ពីអត្ថន័យរបស់វា។ info
التفاسير:

external-link copy
3 : 55

خَلَقَ ٱلۡإِنسَٰنَ

ទ្រង់បានបង្កើតមនុស្សលោកឲ្យមានលក្ខណៈសមសួន និងបានបង្កើតពួកគេក្នុងរូបភាពមួយដ៏ល្អប្រពៃ។ info
التفاسير:

external-link copy
4 : 55

عَلَّمَهُ ٱلۡبَيَانَ

ទ្រង់បានបង្រៀនមនុស្សលោកឲ្យដឹងពីរបៀបនៃការបរិយាយនូវអ្វីដែលលាក់ទុកនៅក្នុងដួងចិត្តរបស់គេ ទាំងតាមការនិយាយ និងការសរសេរ។ info
التفاسير:

external-link copy
5 : 55

ٱلشَّمۡسُ وَٱلۡقَمَرُ بِحُسۡبَانٖ

ព្រះអាទិត្យនិងព្រះចន្ទ ទ្រង់បានកំណត់ចំពោះវាទាំងពីរ ដោយឲ្យវាទាំងពីរធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់ ដើម្បីឲ្យមនុស្សលោកដឹងពីចំនួនឆ្នាំ និងការគណនាពេលវេលា។ info
التفاسير:

external-link copy
6 : 55

وَٱلنَّجۡمُ وَٱلشَّجَرُ يَسۡجُدَانِ

ហើយរុក្ខជាតិនិងដើមឈើទាំងឡាយ ពួកវាទាំងពីរឱនស៊ូជោតទៅចំពោះអល់ឡោះជាម្ចាស់ ដោយការគោរពនិងប្រគល់ខ្លួនទៅកាន់ទ្រង់។ info
التفاسير:

external-link copy
7 : 55

وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلۡمِيزَانَ

ហើយចំពោះមេឃវិញ ទ្រង់បានលើកវាឲ្យខ្ពស់ពីលើផែនដីដើម្បីធ្វើជាដំបូលនៃផែនដី ហើយទ្រង់បានពង្រឹងនូវភាពយុត្តិធម៌នៅលើផែនដី និងបានបបង្គាប់ប្រើចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌នេះ។ info
التفاسير:

external-link copy
8 : 55

أَلَّا تَطۡغَوۡاْ فِي ٱلۡمِيزَانِ

ហើយចំពោះមេឃវិញ ទ្រង់បានលើកវាឲ្យខ្ពស់ពីលើផែនដីដើម្បីធ្វើជាដំបូលនៃផែនដី ហើយទ្រង់បានពង្រឹងនូវភាពយុត្តិធម៌នៅលើផែនដី និងបានបបង្គាប់ប្រើចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយឲ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌នេះ។ info
التفاسير:

external-link copy
9 : 55

وَأَقِيمُواْ ٱلۡوَزۡنَ بِٱلۡقِسۡطِ وَلَا تُخۡسِرُواْ ٱلۡمِيزَانَ

ហើយចូរពួកអ្នកថ្លឹងឲ្យគ្នារវាងពួកអ្នកដោយភាពយុត្តិធម៌ ហើយចូរពួកអ្នកកុំឲ្យមានការខ្វះ(គៃបំបាត់)នៅក្នុងការថ្លឹងឬវាល់ នៅពេលដែលពួកអ្នកវាស់វាល់ ឬថ្លឹងឲ្យទៅអ្នកដទៃឲ្យសោះ។ info
التفاسير:

external-link copy
10 : 55

وَٱلۡأَرۡضَ وَضَعَهَا لِلۡأَنَامِ

ហើយចំពោះផែនដី ទ្រង់បានធ្វើឲ្យវាមានភាពរាបស្មើ ដើម្បីឲ្យសត្វលោកទាំងឡាយអាចស្នាក់អាស្រ័យនៅលើវាបាន។ info
التفاسير:

external-link copy
11 : 55

فِيهَا فَٰكِهَةٞ وَٱلنَّخۡلُ ذَاتُ ٱلۡأَكۡمَامِ

នៅលើផែនដីនោះ មានដើមឈើដែលមានផ្លែ(ឈើហូបផ្លែ) ហើយនិងដើមល្មើដែលមានចង្កោមផ្លែជាច្រើន។ info
التفاسير:

external-link copy
12 : 55

وَٱلۡحَبُّ ذُو ٱلۡعَصۡفِ وَٱلرَّيۡحَانُ

ហើយនៅលើផែនដីនោះផងដែរ មានគ្រាប់ធញ្ញជាតិជាច្រើនដែលមានសំបក ដូចជាស្រូវសាលី និងស្រូវបាឡេ ហើយក៏មានផងដែរនូវរុក្ខជាតិដែលពួកអ្នកយកក្លិនរបស់វាមកធ្វើជាគ្រឿងក្រអូប។ info
التفاسير:

external-link copy
13 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
14 : 55

خَلَقَ ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ كَٱلۡفَخَّارِ

ទ្រង់បានបង្កើតព្យាការីអាហ្ទាំអំពីដីស្ងួត ដែលគេហៅដីឥដ្ឋ ប្រៀបដូចជាដីដែលគេយកមកដុត។ info
التفاسير:

external-link copy
15 : 55

وَخَلَقَ ٱلۡجَآنَّ مِن مَّارِجٖ مِّن نَّارٖ

ហើយទ្រង់បានបង្កើតបិតានៃពពួកជិនពីអណ្តាតភ្លើងដែលសម្រិតសម្រាំងចេញពីផ្សែង។ info
التفاسير:

external-link copy
16 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្សលោក) ដែលពួកអ្នកបដិសេធនោះ? info
التفاسير:

external-link copy
17 : 55

رَبُّ ٱلۡمَشۡرِقَيۡنِ وَرَبُّ ٱلۡمَغۡرِبَيۡنِ

ទ្រង់ជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច ទាំងក្នុងរដូវត្រជាក់ និងរដូវក្តៅ។ info
التفاسير:

external-link copy
18 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ទ្រង់ជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច ទាំងក្នុងរដូវត្រជាក់ និងរដូវក្តៅ។ info
التفاسير:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• كتابة الأعمال صغيرها وكبيرها في صحائف الأعمال.
• ការកត់ត្រាទង្វើដែលគេបានសាងទាំងតូចទាំងធំទៅក្នុងសៀវភៅកំណត់ត្រាទង្វើ។ info

• ابتداء الرحمن بذكر نعمه بالقرآن دلالة على شرف القرآن وعظم منته على الخلق به.
• អល់ឡោះជាម្ចាស់បានរៀបរាប់ពីឧបការគុណទាំងឡាយរបស់ទ្រង់ ដោយចាប់ផ្តើមមុនគេនឹងគម្ពីរគួរអាន ជាការបញ្ជាក់ឲ្យឃើញពីភាពខ្ពង់ខ្ពស់នៃគម្ពីរគួរអាន និងការប្រោសប្រទានដ៏ធំធេងរបស់ទ្រង់ចំពោះម៉ាខ្លូកទាំងអស់។ info

• مكانة العدل في الإسلام.
• ឋានៈនៃភាពយុត្តិធម៌នៅក្នុងសាសនាឥស្លាម។ info

• نعم الله تقتضي منا العرفان بها وشكرها، لا التكذيب بها وكفرها.
• ឧបការគុណទាំងឡាយរបស់អល់ឡោះជាម្ចាស់ ទាមទារឲ្យយើងទាំងអស់គ្នាទទួលស្គាល់ និងដឹងគុណចំពោះឧបការគុណទាំងនោះ ដោយមិនត្រូវបដិសេធនិងរមិលគុណចំពោះវានោះឡើយ។ info