የቅዱስ ቁርዓን ይዘት ትርጉም - የቁርአን አጭር ማብራርያ ትርጉም በኹመይሪኛ ቋንቋ

external-link copy
115 : 2

وَلِلَّهِ ٱلۡمَشۡرِقُ وَٱلۡمَغۡرِبُۚ فَأَيۡنَمَا تُوَلُّواْ فَثَمَّ وَجۡهُ ٱللَّهِۚ إِنَّ ٱللَّهَ وَٰسِعٌ عَلِيمٞ

ហើយទិសខាងកើតនិងទិសខាងលិច និងអ្វីដែលនៅចន្លោះទិសទាំងពីរនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ដាក់បទបញ្ជាចំពោះខ្ញុំបម្រើរបស់ទ្រង់តាមតែទ្រង់មានចេតនា។ ដូចនេះ ទោះបីជាពួកអ្នកតម្រង់ទៅរកទិសណាក៏ដោយ ក៏ពួកអ្នកបានតម្រង់ទៅកាន់អល់ឡោះដែរ។ ទោះបីជាពួកអ្នកបែរតម្រង់ទៅរកពៃទុលមឹកទិស(នៅក្រុងយេរូសាឡឹម) ឬតម្រង់ទៅកាន់កាក់ហ្ពះ(នៅទីក្រុងម៉ាក្កះ) ឬពួកអ្នកតម្រង់ខុសទិសគិបឡាត់ រឺក៏ពួកអ្នកមានការលំបាកក្នុងការបែរទៅរកគិបឡាត់ក៏ដោយ ក៏គ្មានបញ្ហាអ្វីនោះដែរសម្រាប់ពួកអ្នក ដោយសារតែទិសទាំងនោះ គឺជាសុទ្ធតែកម្មសិទ្ធិរបស់អល់ឡោះទាំងអស់។ ពិតប្រាកដណាស់ អល់ឡោះមានភាពទូលំទូលាយបំផុត ដោយទ្រង់បើកទូលាយនូវក្តីមេត្តាករុណា និងផ្តល់ភាពងាយស្រួលដល់ម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់មហាដឹងចំពោះការនៀត(ការប៉ង)របស់ពួកគេ និងទង្វើទាំងឡាយរបស់ពួកគេ។ info
التفاسير:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• الكفر ملة واحدة وإن اختلفت أجناس أهله وأماكنهم، فهم يتشابهون في كفرهم وقولهم على الله بغير علم.
• ការប្រឆាំង គឺជាសាសនាតែមួយ ទោះបីជាមានជាតិសាសន៍ ឬស្ថិតនៅទីកន្លែងខុសគ្នាក៏ដោយ។ ការប្រឆាំងរបស់ពួកគេនិងការនិយាយចោទប្រកាន់របស់ពួកគេទៅលើអល់ឡោះជាម្ចាស់ដោយគ្មានចំណេះដឹងនោះ គឺមានភាពស្រដៀងៗគ្នា។ info

• أعظم الناس جُرْمًا وأشدهم إثمًا من يصد عن سبيل الله، ويمنع من أراد فعل الخير.
• មនុស្សដែលអាក្រក់បំផុត និងប្រព្រឹត្តអំពើបាបដ៏ធំបំផុតនោះ គឺអ្នកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ និងហាមឃាត់អ្នកដែលមានបំណងចង់ធ្វើអំពើល្អមិនឲ្យធ្វើអំពើល្អ។ info

• تنزّه الله تعالى عن الصاحبة والولد، فهو سبحانه لا يحتاج لخلقه.
• អល់ឡោះមហាស្អាតស្អំ និងមហាបរិសុទ្ធពីការមានដៃគូនិងការមានបុត្រ ហើយទ្រង់ក៏មិនត្រូវការអ្វីមួយពីម៉ាខ្លូករបស់ទ្រង់(អ្វីដែលទ្រង់បានបង្កើត)នោះដែរ។ info