የቅዱስ ቁርዓን ይዘት ትርጉም - የቁርአን አጭር ማብራርያ ትርጉም በኹመይሪኛ ቋንቋ

អ៊ីព្រហ៊ីម

ከመዕራፉ ዓላማዎች:
إثبات قيام الرسل بالبيان والبلاغ، وتهديد المعرضين عن اتباعهم بالعذاب.
ទទួលស្គាល់ពីការបំពេញភារកិច្ចរបស់បណ្តាអ្នកនាំសារទាំងឡាយតាមរយៈការបញ្ជាក់ និងផ្សព្វផ្សាយ ហើយនិងគំរាមដល់ពួកដែលងាកចេញមិនព្រមដើរតាមអ្នកនាំសារទាំងនោះពីទណ្ឌកម្ម។ info

external-link copy
1 : 14

الٓرۚ كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ لِتُخۡرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِ رَبِّهِمۡ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ

អាលីហ្វ ឡាម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឲ្យអ្នកបញ្ចេញមនុស្សលោកពីភាពគ្មានជំនឿ អវិជ្ជា និងភាពវង្វេង ឆ្ពោះទៅកាន់ការមានជំនឿ ចំណេះដឹង និងការចង្អុលបង្ហាញទៅកាន់សាសនាឥស្លាមតាមការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដែលវាគឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងជាម្ចាស់ដែលអ្វីៗទាំងអស់កោតសរសើរចំពោះទ្រង់។ info
التفاسير:

external-link copy
2 : 14

ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَوَيۡلٞ لِّلۡكَٰفِرِينَ مِنۡ عَذَابٖ شَدِيدٍ

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកគ្រប់គ្រង។ ដូចនេះ ទ្រង់សាកសមនឹងត្រូវបានគេគោរពសក្ការៈតែមួយគត់ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់នោះឡើយ។ ហើយពួកគ្មានជំនឿនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។ info
التفاسير:

external-link copy
3 : 14

ٱلَّذِينَ يَسۡتَحِبُّونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًاۚ أُوْلَٰٓئِكَ فِي ضَلَٰلِۭ بَعِيدٖ

ពួកគ្មានជំនឿដែលឆាកជីវិតលោកិយនិងភាពសប្បាយរីករាយបណ្តោះអាសន្នរបស់វាមានឥទ្ធិពលលើពួកគេជាងជីវិតថ្ងៃបរលោកនិងការសោយសុខជាអមតៈនាថ្ងៃនោះ ហើយពួកគេបានបង្វែរមនុស្សលោកចេញពីមាគ៌ារបស់អល់ឡោះ និងមានបំណងចង់ឲ្យមាគ៌ា(របស់អល់ឡោះ)មានភាពវៀចវេរដើម្បីកុំឲ្យនរណាម្នាក់អាចដើរលើវាបាននោះ ពួកដែលមានលក្ខណៈដូចបានរៀបរាប់នេះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយពីការពិត និងភាពត្រឹមត្រូវ។ info
التفاسير:

external-link copy
4 : 14

وَمَآ أَرۡسَلۡنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوۡمِهِۦ لِيُبَيِّنَ لَهُمۡۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់នោះទេ លើកលែងតែយើងបានតែងតាំងគេ(អ្នកនាំសារ)ជាមនុស្សដែលនិយាយភាសានៃក្រុមរបស់គេ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ(ក្រុមរបស់អ្នកនាំសារ)ក្នុងការយល់ពីអ្វីដែលអ្នកនាំសារបាននាំមកពីអល់ឡោះជាម្ចាស់។ ហើយយើងក៏មិនបានបញ្ជូនគេ(អ្នកនាំសារ)ដើម្បីបង្ខំពួកគេឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាដោយក្តីសប្បុរសរបស់ទ្រង់។ ហើយទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។ info
التفاسير:

external-link copy
5 : 14

وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ أَنۡ أَخۡرِجۡ قَوۡمَكَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَذَكِّرۡهُم بِأَيَّىٰمِ ٱللَّهِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٖ

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីមូសា និងបានពង្រឹងគេតាមរយៈសញ្ញាភស្តុតាងជាច្រើនដែលបង្ហាញទៅលើសច្ចភាពរបស់គេ។ ហើយពិតណាស់ គេគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់របស់គេ។ ហើយយើងបានដាក់បទបញ្ជាដល់គេឲ្យបញ្ចេញក្រុមរបស់គេពីភាពគ្មានជំនឿនិងភាពអវិជ្ជា ទៅកាន់ការមានជំនឿនិងចំណេះដឹង ហើយយើងក៏បានប្រើគេឲ្យរំលឹកក្រុមរបស់គេអំពីថ្ងៃរបស់អល់ឡោះដែលទ្រង់បានប្រទាននូវឧបការគុណទៅលើពួកគេក្នុងថ្ងៃនោះផងដែរ។ ជាការពិតណាស់ នៅក្នុងបណ្តាថ្ងៃទាំងនោះ គឺជាភស្តុតាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងសមត្ថភាពដ៏ធំធេងរបស់ទ្រង់ ហើយនិងឧបការគុណរបស់ទ្រង់ទៅលើអ្នកមានជំនឿ។ នេះហើយជាអ្វីដែលអ្នកមានការអត់ធ្មត់ក្នុងការគោរពប្រតិបត្តិអល់ឡោះដែលតែងតែថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់នោះអាចទាញយកប្រយោជន៍ពីវាបាន។ info
التفاسير:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• أن المقصد من إنزال القرآن هو الهداية بإخراج الناس من ظلمات الباطل إلى نور الحق.
• ជាការពិតណាស់ គោលបំណងនៃការបញ្ចុះគម្ពីរគួរអាននោះ គឺដើម្បីចង្អុលបង្ហាញដល់មនុស្សលោក តាមរយៈការបញ្ចេញពួកគេពីភាពងងឹតសូន្យសុងនៃប្រការមិនពិត ទៅកាន់ពន្លឺនៃសេក្តីពិត។ info

• إرسال الرسل يكون بلسان أقوامهم ولغتهم؛ لأنه أبلغ في الفهم عنهم، فيكون أدعى للقبول والامتثال.
• ការបញ្ជូនអ្នកនាំសារទាំងឡាយ គឺទៅតាមភាសានៃក្រុមរបស់ពួកគេ ព្រោះវាជួយឲ្យពួកគេ(ក្រុមរបស់អ្នកនាំសារ)មានភាពងាយស្រួលក្នុងការយល់ពីពួកគេ(អ្នកនាំសារ)។ info

• وظيفة الرسل تتلخص في إرشاد الناس وقيادتهم للخروج من الظلمات إلى النور.
• តួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺចង្អុលបង្ហាញមនុស្សនិងដឹកនាំពួកគេ រំដោះពួកគេចេញពីភាពងងឹតទៅរកពន្លឺ។ info