የቅዱስ ቁርዓን ይዘት ትርጉም - የኸመርኛ ትርጉም - የሙስሊም ማህበረሰብ ልማት ማህበር

external-link copy
91 : 4

سَتَجِدُونَ ءَاخَرِينَ يُرِيدُونَ أَن يَأۡمَنُوكُمۡ وَيَأۡمَنُواْ قَوۡمَهُمۡ كُلَّ مَا رُدُّوٓاْ إِلَى ٱلۡفِتۡنَةِ أُرۡكِسُواْ فِيهَاۚ فَإِن لَّمۡ يَعۡتَزِلُوكُمۡ وَيُلۡقُوٓاْ إِلَيۡكُمُ ٱلسَّلَمَ وَيَكُفُّوٓاْ أَيۡدِيَهُمۡ فَخُذُوهُمۡ وَٱقۡتُلُوهُمۡ حَيۡثُ ثَقِفۡتُمُوهُمۡۚ وَأُوْلَٰٓئِكُمۡ جَعَلۡنَا لَكُمۡ عَلَيۡهِمۡ سُلۡطَٰنٗا مُّبِينٗا

ពួកអ្នកនឹងជួបប្រទះក្រុមពុតត្បុតមួយផេ្សងទៀតដែល ពួកគេចង់បានសន្ដិភាពពីពួកអ្នកនិងសន្ដិភាពពីក្រុមរបស់ពួកគេ។ រាល់ពេលដែលពួកគេត្រូវគេអូសទាញទៅកាន់ប្រការស្ហ៊ីរិកវិញ ពួក គេក៏លោតចូលទៅក្នុងវាយ៉ាងលឿន។ តែបើពួកគេមិនបែរចេញពី ពួកអ្នក និងមិនព្រមចរចារជាមួយពួកអ្នក ហើយនិងមិនបពា្ឈប់ដៃ របស់ពួកគេ(អំពីការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នក)ទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេនិងសម្លាប់ពួកគេ ទោះនៅទីណាក៏ដោយ ពេលដែលពួកអ្នកបានជួបប្រទះពួកគេ។ ពីព្រោះពួកទាំងនេះហើយ ដែលយើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកក្នុងការ ចាប់ខ្លួន ឬសម្លាប់ពួកគេ។ info
التفاسير: