《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会

页码:close

external-link copy
56 : 27

۞ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوٓاْ ءَالَ لُوطٖ مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٞ يَتَطَهَّرُونَ

ហើយការឆ្លើយតបនៃក្រុមរបស់គេ(លូត)គ្មានអ្វីក្រៅពី ពួកគេនិយាយគ្នាថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញ ពីភូមិរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ពួកគេជាមនុស្សដែល ស្អាតស្អំ(មិនរួមរ័កជាមួយបុរស)។ info
التفاسير:

external-link copy
57 : 27

فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَٰهَا مِنَ ٱلۡغَٰبِرِينَ

បន្ទាប់មក យើងបានសង្គ្រោះគេ(លូត) និងពួកដែលតាម គេ លើកលែងតែភរិយារស់គេប៉ុណ្ណោះដែលយើងបានកំណត់ឱ្យគេ ស្ថិតនៅក្នុងចំណោមពួកដែលទទួករងទារុណកម្ម។ info
التفاسير:

external-link copy
58 : 27

وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ

ហើយយើងបានបញ្ចុះភ្លៀង(ថ្ម)ទៅលើពួកគេ។ ហើយ ភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះអាក្រក់ បំផុត។ info
التفاسير:

external-link copy
59 : 27

قُلِ ٱلۡحَمۡدُ لِلَّهِ وَسَلَٰمٌ عَلَىٰ عِبَادِهِ ٱلَّذِينَ ٱصۡطَفَىٰٓۗ ءَآللَّهُ خَيۡرٌ أَمَّا يُشۡرِكُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ហើយសូមឱ្យមានសុខសន្ដិភាពចំពោះបណ្ដាខ្ញុំរបស់ទ្រង់ ដែលទ្រង់បានជ្រើសរើស។ តើអល់ឡោះប្រសើរជាង ឬអ្វីដែលពួក អ្នកកំពុងធ្វើស្ហ៊ីរិកនោះប្រសើរជាង? info
التفاسير:

external-link copy
60 : 27

أَمَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ لَكُم مِّنَ ٱلسَّمَآءِ مَآءٗ فَأَنۢبَتۡنَا بِهِۦ حَدَآئِقَ ذَاتَ بَهۡجَةٖ مَّا كَانَ لَكُمۡ أَن تُنۢبِتُواْ شَجَرَهَآۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ بَلۡ هُمۡ قَوۡمٞ يَعۡدِلُونَ

ឬអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបាន បញ្ចុះទឹកភ្លៀងពីលើមេឃឱ្យពួកអ្នកប្រសើរជាង? ហើយដោយ សារទឹកភ្លៀងនោះ យើងបានបណ្ដុះចេញជាសួនឧទ្យានជាច្រើនដែល មានភាពស្រស់បំព្រងដែលពួកអ្នកគ្មានសមត្ថភាពនឹងបណ្ដុះដើម ឈើទាំងនោះបានឡើយ។ តើមានម្ចាស់ផេ្សងដែលត្រូវគោរព សក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល ងាកចេញពីការពិត។ info
التفاسير:

external-link copy
61 : 27

أَمَّن جَعَلَ ٱلۡأَرۡضَ قَرَارٗا وَجَعَلَ خِلَٰلَهَآ أَنۡهَٰرٗا وَجَعَلَ لَهَا رَوَٰسِيَ وَجَعَلَ بَيۡنَ ٱلۡبَحۡرَيۡنِ حَاجِزًاۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ

ឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង និងបានបង្កើត ឱ្យមានទនេ្លជាច្រើននៅតាមចន្លោះរបស់វា ហើយនិងបានបង្កើតឱ្យ មានភ្នំជាច្រើនដើម្បីទប់ស្កាត់ការរញ្ជួយ ព្រមទាំងធ្វើឱ្យមានរនាំង បាំងរវាងសមុទ្រពីរ(ទឹកប្រៃ និងទឹកសាប)ប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយ ទៅវិញពួកគេភាគច្រើនគឺមិនដឹងឡើយ។ info
التفاسير:

external-link copy
62 : 27

أَمَّن يُجِيبُ ٱلۡمُضۡطَرَّ إِذَا دَعَاهُ وَيَكۡشِفُ ٱلسُّوٓءَ وَيَجۡعَلُكُمۡ خُلَفَآءَ ٱلۡأَرۡضِۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ قَلِيلٗا مَّا تَذَكَّرُونَ

ឬមួយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានទុក្ខព្រួយនៅ ពេលដែលគេបួងសួងសុំពីទ្រង់ និងជាអ្នកដែលបំបាត់គ្រោះអាសន្ន ព្រមទាំងបង្កើតពួកអ្នកជាអ្នកគ្រប់គ្រងផែនដីប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? តិចតួច បំផុតដែលពួកអ្នកនឹកឃើញ។ info
التفاسير:

external-link copy
63 : 27

أَمَّن يَهۡدِيكُمۡ فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ وَمَن يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦٓۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ تَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ

ឬអ្នកដែលបានចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំង នៅលើគោក និងលើផ្ទៃសមុទ្រប្រសើរជាង? ហើយអ្នកណាដែល បញ្ជូនខ្យល់ជាដំណឹងល្អមួយមុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹក ភ្លៀង)មកដល់? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជា មួយអល់ឡោះឬ? អល់ឡោះមហាខ្ពង់ខ្ពស់ជាងអ្វីដែលពួកគេធ្វើ ស្ហ៊ីរិក។ info
التفاسير: