《古兰经》译解 - 高棉语翻译 - 伊斯兰教社会发展协会

页码:close

external-link copy
45 : 27

وَلَقَدۡ أَرۡسَلۡنَآ إِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًا أَنِ ٱعۡبُدُواْ ٱللَّهَ فَإِذَا هُمۡ فَرِيقَانِ يَخۡتَصِمُونَ

ហើយយើងបានបញ្ជូនសឡេះទៅកាន់ក្រុមសាមូដដែលជា បងប្អូនរបស់ពួកគេ(ដោយគេបានពោលថា)ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះ។ ហើយពេលនោះស្រាប់តែពួកគេបានបែកជាពីរ ក្រុម(ក្រុមមានជំនឿ និងគ្មានជំនឿ)ឈ្លោះប្រកែកគ្នាទៅវិញ។ info
التفاسير:

external-link copy
46 : 27

قَالَ يَٰقَوۡمِ لِمَ تَسۡتَعۡجِلُونَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِۖ لَوۡلَا تَسۡتَغۡفِرُونَ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ

គេ(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ(ក្រុមគ្មាន ជំនឿ). ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំអំពើអាក្រក់(ទារុណកម្ម) មុនអំពើល្អដូចេ្នះ? ហេតុអ្វីបានជាពួកអ្នកមិនសុំអភ័យទោសពី អល់ឡោះដើម្បីឱ្យទ្រង់ផ្ដល់ក្ដីមេត្ដាករុណាដល់ពួកអ្នក? info
التفاسير:

external-link copy
47 : 27

قَالُواْ ٱطَّيَّرۡنَا بِكَ وَبِمَن مَّعَكَۚ قَالَ طَٰٓئِرُكُمۡ عِندَ ٱللَّهِۖ بَلۡ أَنتُمۡ قَوۡمٞ تُفۡتَنُونَ

ពួកគេបានតបថាៈ យើងមានប្រផ្នូលអាក្រក់ ដោយសារ តែអ្នក និងជនដែលតាមអ្នកនេះហើយ។ គេ(សឡេះ)បានតបវិញ ថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺស្ថិតនៅលើអល់ឡោះ។ ផ្ទុយ ទៅវិញពួកអ្នកទេជាក្រុមដែលត្រូវគេសាកល្បងនោះ។ info
التفاسير:

external-link copy
48 : 27

وَكَانَ فِي ٱلۡمَدِينَةِ تِسۡعَةُ رَهۡطٖ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ

ហើយមានបុរសប្រាំបួននាក់នៅក្នុងទីក្រុង(ហ៊ីជរី) ពួកគេ តែងតែបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួនឡើយ។ info
التفاسير:

external-link copy
49 : 27

قَالُواْ تَقَاسَمُواْ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهۡلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدۡنَا مَهۡلِكَ أَهۡلِهِۦ وَإِنَّا لَصَٰدِقُونَ

ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកស្បថនឹងអល់ឡោះថា យើងពិតជានឹងសម្លាប់គេ(សឡេះ) និងក្រុមគ្រួសាររបស់គេ(នៅ យប់នេះ)។ បន្ទាប់មក យើងនឹងប្រាប់សាច់ញាតិរបស់គេថាៈ ពួក យើងមិនបានឃើញការស្លាប់នៃក្រុមគ្រួសាររបស់គេឡើយ ហើយ ពិតប្រាកដណាស់ ពួកយើងជាពួកដែលនិយាយពិត។ info
التفاسير:

external-link copy
50 : 27

وَمَكَرُواْ مَكۡرٗا وَمَكَرۡنَا مَكۡرٗا وَهُمۡ لَا يَشۡعُرُونَ

ហើយពួកគេបានរៀបចំល្បិចកល(ដើម្បីសម្លាប់សឡេះ)។ តែយើង(អល់ឡោះ)ក៏បានរៀបចំល្បិចកលទប់ទល់នឹងពួកគេវិញ ដែរ ដោយពួកគេមិនបានដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
51 : 27

فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ مَكۡرِهِمۡ أَنَّا دَمَّرۡنَٰهُمۡ وَقَوۡمَهُمۡ أَجۡمَعِينَ

ដូចេ្នះ ចូរអ្នកពិចារណាមើលចុះ តើលទ្ធផលចុងក្រោយនៃ ឧបាយកលរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើង បានបំផ្លាញពួកគេ និងក្រុមរបស់ពួកគេឱ្យវិនាសទាំងអស់។ info
التفاسير:

external-link copy
52 : 27

فَتِلۡكَ بُيُوتُهُمۡ خَاوِيَةَۢ بِمَا ظَلَمُوٓاْۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَعۡلَمُونَ

ហើយលំនៅដ្ឋានរបស់ពួកគេទាំងនោះបាក់ខេ្ទចខ្ទី(ស្ងាត់ ជ្រងំ)ដោយសារតែពួកគេបានបំពាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនេះគឺជាមេរៀនមួយសម្រាប់ក្រុមអ្នកដែលចេះដឹង។ info
التفاسير:

external-link copy
53 : 27

وَأَنجَيۡنَا ٱلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ

ហើយយើងបានសង្គ្រោះបណ្ដាអ្នកដែលមានជំនឿដែលពួក គេធ្លាប់បានកោតខ្លាចចំពោះយើង។ info
التفاسير:

external-link copy
54 : 27

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ وَأَنتُمۡ تُبۡصِرُونَ

ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ ខណៈដែលពួកអ្នកឃើញច្បាស់(ថាវាជាប្រការអាក្រក់)នោះ? info
التفاسير:

external-link copy
55 : 27

أَئِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ تَجۡهَلُونَ

តើពួកអ្នកពិតជាយកបុរសមកបំពេញចំណង់តណ្ហាក្រៅពី ស្ត្រីមែនឬ? ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែលល្ងង់ខ្លៅ។ info
التفاسير: