Қуръони Карим маъноларининг таржимаси - Кхмерча таржима - Таржимонлар маркази

អាល់មូតហ្វហ្វុីហ្វុីន

external-link copy
1 : 83

وَيۡلٞ لِّلۡمُطَفِّفِينَ

ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលគៃបន្លំ info
التفاسير:

external-link copy
2 : 83

ٱلَّذِينَ إِذَا ٱكۡتَالُواْ عَلَى ٱلنَّاسِ يَسۡتَوۡفُونَ

គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួនពីអ្នកដទៃ នៅពេលខ្លួនទិញ។ info
التفاسير:

external-link copy
3 : 83

وَإِذَا كَالُوهُمۡ أَو وَّزَنُوهُمۡ يُخۡسِرُونَ

តែនៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ឱ្យគេនោះឡើយ។ info
التفاسير:

external-link copy
4 : 83

أَلَا يَظُنُّ أُوْلَٰٓئِكَ أَنَّهُم مَّبۡعُوثُونَ

តើពួកទាំងនោះមិនដឹងថា ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញ info
التفاسير:

external-link copy
5 : 83

لِيَوۡمٍ عَظِيمٖ

នៅក្នុងថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ទេឬ? info
التفاسير:

external-link copy
6 : 83

يَوۡمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلۡعَٰلَمِينَ

គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខព្រះជាម្ចាស់នៃពិភពទាំងឡាយ។ info
التفاسير:

external-link copy
7 : 83

كَلَّآ إِنَّ كِتَٰبَ ٱلۡفُجَّارِ لَفِي سِجِّينٖ

ពុំដូច្នោះឡើយ! ពិតណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកដែលសាងអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។ info
التفاسير:

external-link copy
8 : 83

وَمَآ أَدۡرَىٰكَ مَا سِجِّينٞ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា ស៊ិជ្ជីន នោះ? info
التفاسير:

external-link copy
9 : 83

كِتَٰبٞ مَّرۡقُومٞ

គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
10 : 83

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ info
التفاسير:

external-link copy
11 : 83

ٱلَّذِينَ يُكَذِّبُونَ بِيَوۡمِ ٱلدِّينِ

គឺពួកដែលបដិសេធនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
12 : 83

وَمَا يُكَذِّبُ بِهِۦٓ إِلَّا كُلُّ مُعۡتَدٍ أَثِيمٍ

ហើយគ្មានអ្នកដែលបដិសេធនឹងវាឡើយ លើកលែងតែពួកដែលបំពាន ពួកដែលសាងបាបកម្មច្រើនប៉ុណ្ណោះ។ info
التفاسير:

external-link copy
13 : 83

إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ

នៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យគេស្តាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។ info
التفاسير:

external-link copy
14 : 83

كَلَّاۖ بَلۡۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُواْ يَكۡسِبُونَ

ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ អ្វីដែលពួកគេប្រព្រឹត្តបានដុះស្នឹមលើដួងចិត្តរបស់ពួកគេ។ info
التفاسير:

external-link copy
15 : 83

كَلَّآ إِنَّهُمۡ عَن رَّبِّهِمۡ يَوۡمَئِذٖ لَّمَحۡجُوبُونَ

ពុំដូច្នោះឡើយ! ពិតប្រាកដណាស់ នៅក្នុងថ្ងៃនោះ ពួកគេពិតជានឹងត្រូវបានគេរារាំងមិនឱ្យឃើញព្រះជាម្ចាស់របស់ពួកគេឡើយ។ info
التفاسير:

external-link copy
16 : 83

ثُمَّ إِنَّهُمۡ لَصَالُواْ ٱلۡجَحِيمِ

បន្ទាប់មក ពួកគេពិតជានឹងចូលក្នុងជើហ៊ីម។ info
التفاسير:

external-link copy
17 : 83

ثُمَّ يُقَالُ هَٰذَا ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ

ក្រោយមក មានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។ info
التفاسير:

external-link copy
18 : 83

كَلَّآ إِنَّ كِتَٰبَ ٱلۡأَبۡرَارِ لَفِي عِلِّيِّينَ

មិនដូច្នោះឡើយ! ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់អ្នកដែលបានសាងអំពើល្អទាំងឡាយ គឺស្ថិតក្នុង អ៊ិល្លីយូន។ info
التفاسير:

external-link copy
19 : 83

وَمَآ أَدۡرَىٰكَ مَا عِلِّيُّونَ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អ៊ិល្លីយូន នោះ? info
التفاسير:

external-link copy
20 : 83

كِتَٰبٞ مَّرۡقُومٞ

គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
21 : 83

يَشۡهَدُهُ ٱلۡمُقَرَّبُونَ

ម៉ាឡាអ៊ីកាត់ដែលមានឋានៈជិតអល់ឡោះជាអ្នកនាំបញ្ជីនោះមក។ info
التفاسير:

external-link copy
22 : 83

إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٍ

ពិតប្រាកដណាស់ អ្នកដែលសាងអំពើល្អទាំងឡាយ គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។ info
التفاسير:

external-link copy
23 : 83

عَلَى ٱلۡأَرَآئِكِ يَنظُرُونَ

(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ)។ info
التفاسير:

external-link copy
24 : 83

تَعۡرِفُ فِي وُجُوهِهِمۡ نَضۡرَةَ ٱلنَّعِيمِ

អ្នកនឹងឃើញភាពត្រចេះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។ info
التفاسير:

external-link copy
25 : 83

يُسۡقَوۡنَ مِن رَّحِيقٖ مَّخۡتُومٍ

ពួកគេត្រូវបានគេបម្រើស្រាដ៏បរិសុទ្ធជាមួយនឹងពែងដ៏ប្រណីត។ info
التفاسير:

external-link copy
26 : 83

خِتَٰمُهُۥ مِسۡكٞۚ وَفِي ذَٰلِكَ فَلۡيَتَنَافَسِ ٱلۡمُتَنَٰفِسُونَ

តំណក់ចុងក្រោយរបស់វា មានក្លិនក្រអូប។ ដើម្បីទទួលបានបែបនេះ ចូរឲ្យអ្នកប្រកួតប្រជែងទាំងឡាយ ប្រកួតប្រជែងគ្នាចុះ។ info
التفاسير:

external-link copy
27 : 83

وَمِزَاجُهُۥ مِن تَسۡنِيمٍ

វាត្រូវបានលាយជាមួយនឹង តាសនីម info
التفاسير:

external-link copy
28 : 83

عَيۡنٗا يَشۡرَبُ بِهَا ٱلۡمُقَرَّبُونَ

ជាប្រភពទឹកមួយដែលអ្នកមានឋានៈខ្ពង់ខ្ពស់បំផុតទទួលទានវា។ info
التفاسير:

external-link copy
29 : 83

إِنَّ ٱلَّذِينَ أَجۡرَمُواْ كَانُواْ مِنَ ٱلَّذِينَ ءَامَنُواْ يَضۡحَكُونَ

ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ ពួកគេធ្លាប់បានសើចចំអកឲ្យបណ្ដាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
30 : 83

وَإِذَا مَرُّواْ بِهِمۡ يَتَغَامَزُونَ

ហើយនៅពេលដែលពួកគេដើរកាត់បណ្ដាអ្នកដែលមានជំនឿ គឺពួកគេចំអកឡកឡឺយដាក់។ info
التفاسير:

external-link copy
31 : 83

وَإِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمُ ٱنقَلَبُواْ فَكِهِينَ

ហើយនៅពេលដែលពួកទាំងនោះត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ខ្លួនវិញ គឺពួកគេត្រឡប់ទៅដោយភាពសប្បាយរីករាយ(ចំពោះអ្វីដែលពួកគេបានធ្វើ)។ info
التفاسير:

external-link copy
32 : 83

وَإِذَا رَأَوۡهُمۡ قَالُوٓاْ إِنَّ هَٰٓؤُلَآءِ لَضَآلُّونَ

ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វង។ info
التفاسير:

external-link copy
33 : 83

وَمَآ أُرۡسِلُواْ عَلَيۡهِمۡ حَٰفِظِينَ

ហើយពួកគេមិនត្រូវបានគេបញ្ជូនឲ្យទៅឃ្លាំមើលអ្នកមានជំនឿទាំងឡាយនោះឡើយ។ info
التفاسير:

external-link copy
34 : 83

فَٱلۡيَوۡمَ ٱلَّذِينَ ءَامَنُواْ مِنَ ٱلۡكُفَّارِ يَضۡحَكُونَ

ដូច្នេះ នៅក្នុងថ្ងៃនេះ បណ្ដាអ្នកដែលមានជំនឿនឹងសើចចំអកឲ្យពួកគេវិញម្តង។ info
التفاسير:

external-link copy
35 : 83

عَلَى ٱلۡأَرَآئِكِ يَنظُرُونَ

(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់អ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ)។ info
التفاسير:

external-link copy
36 : 83

هَلۡ ثُوِّبَ ٱلۡكُفَّارُ مَا كَانُواْ يَفۡعَلُونَ

តើពួកគ្មានជំនឿត្រូវបានគេតបស្នងឲ្យចំពោះអ្វីដែលពួកគេបានប្រព្រឹត្តដែរឬទេ?! info
التفاسير: