Қуръони Карим маъноларининг таржимаси - Кхмерча таржима - Таржимонлар маркази

អើររ៉ូម

external-link copy
1 : 30

الٓمٓ

អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 30

غُلِبَتِ ٱلرُّومُ

គេ(ពួកហ្វារីស៊ី)បានយកឈ្នះទៅលើពួករ៉ូម។ info
التفاسير:

external-link copy
3 : 30

فِيٓ أَدۡنَى ٱلۡأَرۡضِ وَهُم مِّنۢ بَعۡدِ غَلَبِهِمۡ سَيَغۡلِبُونَ

នៅត្រង់កន្លែងទាបបំផុតនៃផែនដី។ ហើយពួកគេ(ពួករ៉ូម)នឹងយកជ័យជម្នះលើពួកគេវិញជាមិនខានឡើយ ក្រោយពីពួកគេបានបរាជ័យ info
التفاسير:

external-link copy
4 : 30

فِي بِضۡعِ سِنِينَۗ لِلَّهِ ٱلۡأَمۡرُ مِن قَبۡلُ وَمِنۢ بَعۡدُۚ وَيَوۡمَئِذٖ يَفۡرَحُ ٱلۡمُؤۡمِنُونَ

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ កិច្ចការទាំងមុន ទាំងក្រោយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលពួករ៉ូមទទួលជ័យជម្នះ) បណ្តាអ្នកមានជំនឿនឹងសប្បាយរីករាយ info
التفاسير:

external-link copy
5 : 30

بِنَصۡرِ ٱللَّهِۚ يَنصُرُ مَن يَشَآءُۖ وَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ដោយសារតែជំនួយរបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។ info
التفاسير: