Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси

អាល់ហ្គស្ហុីយ៉ះ

Суранинг мақсадларидан..:
التذكير بالآخرة وما فيها من الثواب والعقاب، والنظر في براهين قدرة الله.
រំលឹកពីថ្ងៃបរលោក ហើយនិងអ្វីដែលមាននៅក្នុងថ្ងៃនោះ ដូចជាផលបុណ្យ ទណ្ឌកម្ម ហើយនិងការសម្លឹងមើលទៅកាន់ភស្តុតាងនិងអំណះអំណាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចាស។ info

external-link copy
1 : 88

هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ

តើរឿងរ៉ាវនៃថ្ងៃបរលោក ជាថ្ងៃដែលមនុស្សលោកគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់ខ្លាំងបំផុតនោះបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ? info
التفاسير:

external-link copy
2 : 88

وُجُوهٞ يَوۡمَئِذٍ خَٰشِعَةٌ

ពិតណាស់ មនុស្សនៅថ្ងៃបរលោកនោះ មានទាំងអ្នកដែលមានទុក្ខសោក និងមានទាំងអ្នកដែលសប្បាយរីករាយ។ ហើយអ្នកដែលមានទុក្ខសោកនោះ ផ្ទៃមុខរបស់ពួកគេ គឺពោរពេញដោយភាពអាម៉ាស់ ហើយឱនមុខចុះ។ info
التفاسير:

external-link copy
3 : 88

عَامِلَةٞ نَّاصِبَةٞ

ពួកគេនឿយហត់ខ្លាំងបំផុតដោយសារតែច្រវាក់ដែលគេអូសទាញពួកគេ ហើយនិងខ្នោះដែលគេដាក់។ info
التفاسير:

external-link copy
4 : 88

تَصۡلَىٰ نَارًا حَامِيَةٗ

ពួកដែលមានទឹកមុខបែបនោះ ពួកគេនឹងត្រូវចូលក្នុងភើ្លងនរក ដោយទទួលរងនូវកម្តៅដ៏សែនក្ដៅបំផុតរបស់វា។ info
التفاسير:

external-link copy
5 : 88

تُسۡقَىٰ مِنۡ عَيۡنٍ ءَانِيَةٖ

គេនឹងបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។ info
التفاسير:

external-link copy
6 : 88

لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٖ

គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីចំណីអាហារដ៏អាក្រក់បំផុតនោះទេ។ ហើយគេបញ្រ្ចកពួកគេនឹងរុក្ខជាតិបន្លាមួយប្រភេទដែលគេហៅថាស្ហ៊ីពរីក ដែលនៅពេលណាដែលវាស្ងួត គឺវាក្លាយជាជាតិពុល។ info
التفاسير:

external-link copy
7 : 88

لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٖ

វា(ចំណីអាហារនោះ)មិនបានធ្វើឲ្យអ្នកដែលទទួលទានវាធំធាត់នោះទេ ហើយក៏មិនធ្វើឱ្យពួកគេបាត់សេ្រកឃ្លាននោះដែរ។ info
التفاسير:

external-link copy
8 : 88

وُجُوهٞ يَوۡمَئِذٖ نَّاعِمَةٞ

ចំណែកឯទឹកមុខរបស់អ្នកដែលសប្បាយរីករាយនៅថ្ងៃនោះវិញ គឺពោពេញទៅដោយឧបការគុណ ភាពស្រស់ស្រាយ និងភាពសប្បាយរីករាយ ព្រោះពួកគេទទួលបានឧបការគុណ(ពីអល់ឡោះ)។ info
التفاسير:

external-link copy
9 : 88

لِّسَعۡيِهَا رَاضِيَةٞ

ដោយសារពួកគេពេញចិត្តនឹងទង្វើកុសលដែលគេបានសាងកាលនៅក្នុងលោកិយ។ ជាការពិតណាស់ រូបគេបានឃើញផលបុណ្យនៃទង្វើដែលគេបានសាងទុកសម្រាប់ថ្ងៃបរលោកនោះ កើនឡើងទ្វេដង។ info
التفاسير:

external-link copy
10 : 88

فِي جَنَّةٍ عَالِيَةٖ

(ពួកគេ)នៅក្នុងឋានសួគ៌ដែលជាទីកន្លែងខ្ពង់ខ្ពស់ និងមានឋានៈខ្ពង់ខ្ពស់។ info
التفاسير:

external-link copy
11 : 88

لَّا تَسۡمَعُ فِيهَا لَٰغِيَةٗ

នៅក្នុងឋានសួគ៌នោះ គេមិនលឺពាក្យសំដីឥតបានការ និងពាក្យសម្តីឥតប្រយោជន៍នោះឡើយ ជាពិសេសគឺការស្តាប់លឺនូវពាក្យសម្ដីដែលគេហាមឃាត់។ info
التفاسير:

external-link copy
12 : 88

فِيهَا عَيۡنٞ جَارِيَةٞ

នៅក្នុងឋានសួគ៌នេះទៀត គឺមានប្រភពទឹកជាច្រើនដែលហូរកាត់តាមវា ហើយពួកគេអាចប្រើប្រាស់វាតាមចិត្តចង់។ info
التفاسير:

external-link copy
13 : 88

فِيهَا سُرُرٞ مَّرۡفُوعَةٞ

នៅក្នុងឋានសួគ៌នោះដែរ មានគ្រែខ្ពស់ៗ info
التفاسير:

external-link copy
14 : 88

وَأَكۡوَابٞ مَّوۡضُوعَةٞ

និងកែវដែលបានរៀបចំទុកដាក់ជាសេ្រចសម្រាប់យកមកពិសារ។ info
التفاسير:

external-link copy
15 : 88

وَنَمَارِقُ مَصۡفُوفَةٞ

ហើយនៅក្នុងឋានសួគ៌នោះដែរ មានខ្នើយកើយដែលរៀបដាក់ជាជួរ។ info
التفاسير:

external-link copy
16 : 88

وَزَرَابِيُّ مَبۡثُوثَةٌ

នៅក្នុងឋានសួគ៌នោះផងដែរ គឺមានកម្រាលព្រំដែលក្រាលសន្ធឹងរួចជាសេ្រចគ្រប់ទីកន្លែង។ info
التفاسير:

external-link copy
17 : 88

أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ

តើពួកគេមិនសង្កេតមើលដោយពិចារណាទៅកាន់សត្វអូដ្ឋទេឬ ថាតើអល់ឡោះជាម្ចាស់បានបង្កើតវា និងសម្រួលវាដល់កូនចៅអាហ្ទាំ(មនុស្សលោក)យ៉ាងដូចម្តេច? info
التفاسير:

external-link copy
18 : 88

وَإِلَى ٱلسَّمَآءِ كَيۡفَ رُفِعَتۡ

និងមើលទៅមេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងរហូតក្លាយជាដំបូលការពារ(ផែនដី)នៅពីលើពួកគេ ដោយមិនធ្លាក់មកលើពួកគេយ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
19 : 88

وَإِلَى ٱلۡجِبَالِ كَيۡفَ نُصِبَتۡ

និងមើលទៅកាន់ភ្នំទាំងឡាយ ថាតើវាត្រូវបានគេបោះភ្ជាប់នឹងដីយ៉ាងរឹងមាំដើម្បីកុំឲ្យវា(ផែនដី)ញ័ររញ្ជួយលើមនុស្សយ៉ាងដូចមេ្ដច ? info
التفاسير:

external-link copy
20 : 88

وَإِلَى ٱلۡأَرۡضِ كَيۡفَ سُطِحَتۡ

និងមើលទៅកាន់ផែនដី ថាតើវាត្រូវបានគេលាតសន្ធឹង និងរៀបចំវាសម្រាប់ឲ្យមនុស្សរស់នៅលើផែនដីនោះយ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
21 : 88

فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٞ

ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំបូន្មាននិងបំភ័យពួកទាំងនោះ(ពួកគ្មានជំនឿ)ពីទណ្ឌកម្មរបស់អល់ឡោះចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។ គេមិនទាមទារអ្វីពីអ្នកក្រៅពីការដាស់រំលឹកពួកគេនោះឡើយ។ រីឯផ្តល់ការចង្អុលបង្ហាញពួកគេទៅកាន់ការមានជំនឿវិញ គឺស្ថិតនៅក្នុងកណ្តាប់អល់ឡោះតែមួយគត់។ info
التفاسير:

external-link copy
22 : 88

لَّسۡتَ عَلَيۡهِم بِمُصَيۡطِرٍ

អ្នកពុំមែនជាអ្នកដែលប្រើអំណាចផ្តាច់ការទៅលើពួកគេ រហូតបង្ខំពួកគេឲ្យមានជំនឿឡើយ។ info
التفاسير:
Ушбу саҳифадаги оят фойдаларидан:
• أهمية تطهير النفس من الخبائث الظاهرة والباطنة.
• សារៈសំខាន់នៃការជម្រះសម្អាតខ្លួនពីភាពកខ្វក់ ទាំងខាងក្នុងនិងខាងក្រៅ។ info

• الاستدلال بالمخلوقات على وجود الخالق وعظمته.
• ម៉ាខ្លូកទាំងឡាយ គឺជាភស្តុតាងបញ្ជាក់ថាមានអ្នកបង្កើត។ info

• مهمة الداعية الدعوة، لا حمل الناس على الهداية؛ لأن الهداية بيد الله.
តួនាទីរបស់អ្នកដែលអំពាវនាវ(ទៅកាន់សាសនាឥស្លាម) គឺការអំពាវនាវប៉ុណ្ណោះ ដោយមិនទទួលខុសត្រូវលើការទទួលបានការចង្អុលបង្ហាញរបស់ពួកគេ ឬអត់នោះទេ ព្រោះថា ការផ្តល់ការចង្អុលបង្ហាញ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់។ info

external-link copy
23 : 88

إِلَّا مَن تَوَلَّىٰ وَكَفَرَ

ក៏ប៉ុន្តែ ជនណាហើយក្នុងចំណោមពួកគេដែលបានងាកចេញពីសេចក្តីជំនឿ ហើយប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ info
التفاسير:

external-link copy
24 : 88

فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ

អល់ឡោះនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅថ្ងៃបរលោក ដោយបញ្ចូលរូបគេទៅក្នុងនរកជើហាន់ណាំជាអមតៈ។ info
التفاسير:

external-link copy
25 : 88

إِنَّ إِلَيۡنَآ إِيَابَهُمۡ

ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេបន្ទាប់ពីពួកគេបានស្លាប់នោះ គឺមកកាន់យើង(អល់ឡោះ)តែមួយគត់។ info
التفاسير:

external-link copy
26 : 88

ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم

បន្ទាប់មក ការជំនុំជម្រះទៅលើទង្វើរបស់ពួកគេនោះ គឺជាតួនាទីរបស់យើងតែម្នាក់គត់ ពុំមែនជាតួនាទីរបស់អ្នក(ឱមូហាំម៉ាត់) ឬនរណាម្នាក់ក្រៅពីអ្នកនោះទេ។ info
التفاسير:
Ушбу саҳифадаги оят фойдаларидан:
• فضل عشر ذي الحجة على أيام السنة.
• ឧត្តមភាពនៃដប់ថ្ងៃដំបូងនៃខែហ្សុលហ៊ិជ្ជះលើបណ្តាថ្ងៃដទៃទាំងអស់ក្នុងមួយឆ្នាំ។ info

• ثبوت المجيء لله تعالى يوم القيامة وفق ما يليق به؛ من غير تشبيه ولا تمثيل ولا تعطيل.
• ទទួលស្គាល់ពីការយាងមករបស់អល់ឡោះជាម្ចាស់នៅថ្ងៃបរលោក ដោយស្របតាមអ្វីដែលសាកសមសម្រាប់ទ្រង់ ដោយគ្មានការប្រដូច គ្មានការប្រៀបធៀប និងគ្មានបដិសេធនោះទេ។ info

• المؤمن إذا ابتلي صبر وإن أعطي شكر.
• អ្នកមានជំនឿ នៅពេលដែលអល់ឡោះសាកល្បងពួកគេ គឺពួកគេអត់ធ្មត់ ហើយនៅពេលដែលអល់ឡោះប្រទានលាភសក្ការៈដល់ពួកគេ គឺពួកគេថ្លែងអំណរគុណ។ info