Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси

Бет рақами:close

external-link copy
11 : 87

وَيَتَجَنَّبُهَا ٱلۡأَشۡقَى

ហើយអ្នកគ្មានជំនឿនឹងចេញឆ្ងាយនិងបែរចេញពីការទូន្មាននេះ ពីព្រោះរូបគេគឺមនុស្សដែលអពមង្គលបំផុតនៅថ្ងៃបរលោក ព្រោះរូបគេនឹងចូលឋាននរក។ info
التفاسير:

external-link copy
12 : 87

ٱلَّذِي يَصۡلَى ٱلنَّارَ ٱلۡكُبۡرَىٰ

អ្នកដែលចូលឋាននរកនៅថ្ងៃបរលោកនោះ រូបគេនឹងទទួលរងនូវកម្តៅភ្លើងនរកជារៀងរហូត។ info
التفاسير:

external-link copy
13 : 87

ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ

បន្ទាប់មក រូបគេនឹងស្ថិតក្នុងឋាននរកជាអមតៈ ដោយរូបគេមិនអាចស្លាប់ដើម្បីអាចសម្រាកពីទណ្ឌកម្មនោះទេ ហើយរូបគេក៏មិនអាចរស់ដោយសុខស្រួលដែរ(វេទនាស្ទើររស់ ស្ទើរស្លាប់)។ info
التفاسير:

external-link copy
14 : 87

قَدۡ أَفۡلَحَ مَن تَزَكَّىٰ

ពិតប្រាកដណាស់ ជនណាហើយដែលជម្រះសម្អាតពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយនោះ គឺពិតជាអ្នកដែលទទួលបានជោគជ័យដូចអ្វីដែលគេប្រាថ្នា។ info
التفاسير:

external-link copy
15 : 87

وَذَكَرَ ٱسۡمَ رَبِّهِۦ فَصَلَّىٰ

ហើយគេបានរំលឹកទៅចំពោះម្ចាស់របស់គេតាមអ្វីដែលច្បាប់បានបង្គាប់ប្រើ(គ្រប់ប្រភេទនៃការរំលឹកទាំងអស់) ហើយគេប្រតិបត្ដិសឡាត(យ៉ាងពេញលេញ)ទៅតាមរបៀបដែលគេទាមទារ។ info
التفاسير:

external-link copy
16 : 87

بَلۡ تُؤۡثِرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا

ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់និងឲ្យតម្លៃជីវិតរស់នៅក្នុងលោកិយខ្លាំងជាងជិវិតនៅថ្ងៃបរលោកទៅវិញ ខណៈដែលវាទាំងពីរមានភាពខុសគ្នាយ៉ាងខ្លាំង។ info
التفاسير:

external-link copy
17 : 87

وَٱلۡأٓخِرَةُ خَيۡرٞ وَأَبۡقَىٰٓ

ហើយចំពោះថ្ងៃបរលោក គឺវាល្អប្រសើរជាងលោកិយនិងអ្វីៗដែលមានក្នុងលោកិយទៅទៀត ទាំងទ្រព្យសម្បត្តិនិងសេចក្តីសុខសុភមង្គល ហើយវាមានជាអមតៈ(មិនសាបសូន្យឡើយ) ពីព្រោះនៅថ្ងៃបរលោកនោះ ពោរពេញទៅដោយការសើយសុខដែលគ្មានទីបញ្ចប់ឡើយ។ info
التفاسير:

external-link copy
18 : 87

إِنَّ هَٰذَا لَفِي ٱلصُّحُفِ ٱلۡأُولَىٰ

ពិតប្រាកដណាស់ អ្វីដែលយើង(អល់ឡោះ)បានលើកឡើងប្រាប់ដល់ពួកអ្នកទាក់ទនងនឹងបទបញ្ជានិងដំណឹងទាំងអស់នេះ ក៏មានចែងនៅក្នុងគម្ពីរដែលបានបញ្ចុះមុនអ្នក(ព្យាការីមូហាំម៉ាត់)ផងដែរ info
التفاسير:

external-link copy
19 : 87

صُحُفِ إِبۡرَٰهِيمَ وَمُوسَىٰ

ដូចជា(នៅក្នុង)គម្ពីរដែលបានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសាជាដើម។ info
التفاسير:
Ушбу саҳифадаги оят фойдаларидан:
• أهمية تطهير النفس من الخبائث الظاهرة والباطنة.
• សារៈសំខាន់នៃការជម្រះសម្អាតខ្លួនពីភាពកខ្វក់ ទាំងខាងក្នុងនិងខាងក្រៅ។ info

• الاستدلال بالمخلوقات على وجود الخالق وعظمته.
• ម៉ាខ្លូកទាំងឡាយ គឺជាភស្តុតាងបញ្ជាក់ថាមានអ្នកបង្កើត។ info

• مهمة الداعية الدعوة، لا حمل الناس على الهداية؛ لأن الهداية بيد الله.
តួនាទីរបស់អ្នកដែលអំពាវនាវ(ទៅកាន់សាសនាឥស្លាម) គឺការអំពាវនាវប៉ុណ្ណោះ ដោយមិនទទួលខុសត្រូវលើការទទួលបានការចង្អុលបង្ហាញរបស់ពួកគេ ឬអត់នោះទេ ព្រោះថា ការផ្តល់ការចង្អុលបង្ហាញ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់។ info