Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси

Бет рақами:close

external-link copy
29 : 46

وَإِذۡ صَرَفۡنَآ إِلَيۡكَ نَفَرٗا مِّنَ ٱلۡجِنِّ يَسۡتَمِعُونَ ٱلۡقُرۡءَانَ فَلَمَّا حَضَرُوهُ قَالُوٓاْ أَنصِتُواْۖ فَلَمَّا قُضِيَ وَلَّوۡاْ إِلَىٰ قَوۡمِهِم مُّنذِرِينَ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានបញ្ជូនក្រុមមួយនៃពួកជិនទៅកាន់អ្នក ដើម្បីឲ្យពួកគេស្តាប់គម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក។ នៅពេលដែលពួកគេ(ពួកជិន)បានទៅដល់ដើម្បីស្តាប់គម្ពីរគួរអាននោះ ពួកគេបាននិយាយថាទៅកាន់គ្នាថាៈ ចូរពួកអ្នកនៅស្ងៀមដើម្បីពួកយើងអាចស្តាប់(គម្ពីរគួរអាន)បានច្បាស់។ ហើយនៅពេលដែលអ្នកនាំសារមូហាំម៉ាត់បានសូត្រចប់ ពួកគេបានត្រលប់ទៅកាន់ក្រុមរបស់ពួកគេវិញ ដើម្បីដាស់តឿនព្រមានពួកគេ(ក្រុមជិន)ពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើពួកគេមិនជឿលើគម្ពីរគួរអាននេះទេនោះ។ info
التفاسير:

external-link copy
30 : 46

قَالُواْ يَٰقَوۡمَنَآ إِنَّا سَمِعۡنَا كِتَٰبًا أُنزِلَ مِنۢ بَعۡدِ مُوسَىٰ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ يَهۡدِيٓ إِلَى ٱلۡحَقِّ وَإِلَىٰ طَرِيقٖ مُّسۡتَقِيمٖ

ពួកគេ(ពួកជិន)បាននិយាយទៅកាន់ក្រុមរបស់ពួកគេថាៈ ឱក្រុមរបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានស្តាប់ឮគម្ពីរមួយ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះវាក្រោយពីព្យាការីមូសា ដែលជាការបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលត្រូវបានអល់ឡោះបញ្ចុះពីមុនមក។ ហើយគម្ពីរដែលពួកយើងបានស្តាប់ឮនេះ គឺចង្អុលបង្ហាញទៅកាន់សេចក្តីពិតនិងចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ នោះគឺមាគ៌ានៃសាសនាឥស្លាម។ info
التفاسير:

external-link copy
31 : 46

يَٰقَوۡمَنَآ أَجِيبُواْ دَاعِيَ ٱللَّهِ وَءَامِنُواْ بِهِۦ يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُجِرۡكُم مِّنۡ عَذَابٍ أَلِيمٖ

ឱក្រុមរបស់ពួកយើង! ចូរពួកអ្នកឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់នូវអ្វីដែលគាត់បានអំពាវនាវពួកអ្នកទៅកាន់វាអំពីសេចក្តីពិត ហើយចូរពួកអ្នកមានជំនឿចុះថាៈ ជាការពិតណាស់ គាត់គឺជាអ្នកនាំសារមកពីម្ចាស់របស់គាត់ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងសង្គ្រោះពួកអ្នកឲ្យរួចផុតពីទណ្ឌកម្មដ៏ឈឺចាប់ដែលកំពុងតែរង់ចាំពួកអ្នក ប្រសិនបើពួកអ្នកមិនឆ្លើយតបចំពោះសេចក្តីពិតដែលអ្នកនាំសារ(មូហាំម៉ាត់)បានអំពាវនាវពួកអ្នកទៅកាន់វា និងមិនមានជំនឿថា គាត់គឺជាអ្នកនាំសារពីម្ចាស់របស់គាត់ទេនោះ។ info
التفاسير:

external-link copy
32 : 46

وَمَن لَّا يُجِبۡ دَاعِيَ ٱللَّهِ فَلَيۡسَ بِمُعۡجِزٖ فِي ٱلۡأَرۡضِ وَلَيۡسَ لَهُۥ مِن دُونِهِۦٓ أَوۡلِيَآءُۚ أُوْلَٰٓئِكَ فِي ضَلَٰلٖ مُّبِينٍ

ហើយជនណាហើយដែលមិនឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់ នូវអ្វីដែលគាត់បានអំពាវនាវទៅកាន់វាអំពីសេចក្តីពិតទេនោះ ពិតណាស់ រូបគេមិនអាចគេចផុតពី(ទណ្ឌកម្ម)អល់ឡោះបានឡើយនៅលើផែនដីនេះ ហើយរូបគេក៏គ្មានអ្នកគាំពារណាផ្សេងពីអល់ឡោះដែលអាចសង្គ្រោះរូបគេពីទណ្ឌកម្មបាននោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលស្ថិតក្នុងភាពវង្វេងចេញពីការពិតយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
33 : 46

أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَلَمۡ يَعۡيَ بِخَلۡقِهِنَّ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰۚ بَلَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

តើពួកមុស្ហរីគីនដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់មិនអសមត្ថភាពក្នុងការបង្កើតពួកវាឡើយ ទោះបីថាវាធំធេងនិងធំទូលាយយ៉ាងនេះក្តី គឺទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងនោះ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់ពួកគេឲ្យរស់ឡើងវិញបាន។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញនោះឡើយ។ info
التفاسير:

external-link copy
34 : 46

وَيَوۡمَ يُعۡرَضُ ٱلَّذِينَ كَفَرُواْ عَلَى ٱلنَّارِ أَلَيۡسَ هَٰذَا بِٱلۡحَقِّۖ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ

ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលគ្មានជំនឿនឹងអល់ឡោះ ហើយបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ទៅកាន់ឋាននរកដើម្បីដាក់ទណ្ឌកម្មដល់ពួកគេនៅក្នុងវា ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ តើទណ្ឌកម្មដែលពួកអ្នកកំពុងតែមើលឃើញនេះ មិនមែនជាការពិតទេឬ? ឬមួយក៏វា គឺជាការភូតកុហកដូចដែលពួកអ្នកធ្លាប់បាននិយាយកាលនៅក្នុងលោកិយ? ពួកគេឆ្លើយថាៈ ពិតមែនហើយ សូមស្បថនឹងម្ចាស់របស់ពួកយើង! ពិតណាស់ វាគឺជាការពិត។ ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ទណ្ឌកម្មចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
35 : 46

فَٱصۡبِرۡ كَمَا صَبَرَ أُوْلُواْ ٱلۡعَزۡمِ مِنَ ٱلرُّسُلِ وَلَا تَسۡتَعۡجِل لَّهُمۡۚ كَأَنَّهُمۡ يَوۡمَ يَرَوۡنَ مَا يُوعَدُونَ لَمۡ يَلۡبَثُوٓاْ إِلَّا سَاعَةٗ مِّن نَّهَارِۭۚ بَلَٰغٞۚ فَهَلۡ يُهۡلَكُ إِلَّا ٱلۡقَوۡمُ ٱلۡفَٰسِقُونَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការដែលក្រុមរបស់អ្នកបដិសេធ(មិនជឿ)ចំពោះអ្នក ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមុះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ គឺព្យាការីនួហ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសា ហើយចូរអ្នកកុំសុំឲ្យទណ្ឌកម្មឆាប់ធ្លាក់ទៅលើពួកគេឲ្យសោះ។ នៅថ្ងៃដែលពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នកបានឃើញទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនៅថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ថា ហាក់បីដូចជាពួកគេមិនបានរស់នៅលើលោកិយនេះទេ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែទណ្ឌកម្មរបស់ពួកគេមានរយៈពេលយូរ។ គម្ពីរគួរអានដែលគេបានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់នេះ គឺជាការផ្សព្វផ្សាយដ៏គ្រប់គ្រាន់សម្រាប់មនុស្សលោកនិងពួកជិន។ ដូចនេះ គេមិនបំផ្លាញក្រុមណាមួយដោយការដាក់ទណ្ឌកម្មនោះឡើយ លើកលែងតែក្រុមដែលចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះអល់ឡោះ តាមរយៈការប្រឆាំងនិងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។ info
التفاسير:
Ушбу саҳифадаги оят фойдаларидан:
• من حسن الأدب الاستماع إلى المتكلم والإنصات له.
• ក្នុងចំណោមសីលធម៌ល្អនោះ គឺការនៅស្ងៀមស្ងាត់នៅពេលដែលគេនិយាយ។ info

• سرعة استجابة المهتدين من الجنّ إلى الحق رسالة ترغيب إلى الإنس.
• ការទទួលយកការចង្អុលបង្ហាញទៅកាន់សេចក្តីពិតយ៉ាងឆាប់រហ័សរបស់ពពួកជិន គឺជាសារមួយដែលជម្រុញឲ្យមនុស្សលោកត្រូវឆាប់ទទួលយកសេចក្តីពិត។ info

• الاستجابة إلى الحق تقتضي المسارعة في الدعوة إليه.
• ការទទួលយកសេចក្តីពិត ទាមទារឲ្យមានការរួសរាន់ក្នុងការអំពាវនាវទៅកាន់សេចក្តីពិតនោះ។ info

• الصبر خلق الأنبياء عليهم السلام.
• ការអត់ធ្មត់ គឺជាសីលធម៌របស់បណ្តាព្យាការីទាំងឡាយ(សូមសន្តិភាពកើតមានចំពោះពួកគាត់)។ info