Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси

អាល់កះហ្វុី

Суранинг мақсадларидан..:
بيان منهج التعامل مع الفتن.
បញ្ជាក់អំពីវិធីសាស្ត្រក្នុងការប្រឈមជាមួយនឹងភាពចលាចល និងភាពវឹកវរនានា info

external-link copy
1 : 18

ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَنزَلَ عَلَىٰ عَبۡدِهِ ٱلۡكِتَٰبَ وَلَمۡ يَجۡعَل لَّهُۥ عِوَجَاۜ

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ចំពោះលក្ខណៈដ៏ពេញលេញនិងឧត្តុង្គឧត្តម និងចំពោះឧបការគុណជាច្រើនទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង ដែលទ្រង់បានបញ្ចុះគម្ពីរគួរអានទៅលើខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់ គឹព្យាការីមូហាំម៉ាត់ ហើយទ្រង់មិនបានដាក់អ្វីមួយនៅក្នុងគម្ពីរគួរអាននេះឲ្យមានភាពវៀចវេរ និងលម្អៀងចេញពីការពិតឡើយ។ info
التفاسير:

external-link copy
2 : 18

قَيِّمٗا لِّيُنذِرَ بَأۡسٗا شَدِيدٗا مِّن لَّدُنۡهُ وَيُبَشِّرَ ٱلۡمُؤۡمِنِينَ ٱلَّذِينَ يَعۡمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ أَجۡرًا حَسَنٗا

ផ្ទុយទៅវិញ ទ្រង់បានបង្កើតវា(គម្ពីរគួរអាន)ប្រកបដោយភាពត្រឹមត្រូវដែលគ្មានភាពផ្ទុយគ្នានោះឡើយនៅក្នុងវា ហើយក៏មិនមានការខ្វែងគំនិតគ្នានោះដែរ ដើម្បីដាស់តឿនព្រមានដល់ពួកប្រឆាំងពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះដែលកំពុងតែរង់ចាំពួកគេ និង(ដើម្បី)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលសាងទង្វើកុសលថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យ(ការតបស្នង)ដ៏ប្រសើរបំផុតដែលគ្មានផលបុណ្យ(ការតបស្នង)ណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:

external-link copy
3 : 18

مَّٰكِثِينَ فِيهِ أَبَدٗا

ពួកគេរស់នៅក្នុងផលបុណ្យ(ឋានសួគ៌)នោះជាអមតៈ ដោយមិនមានការកាត់ផ្ដាច់ពីពួកគេឡើយ។ info
التفاسير:

external-link copy
4 : 18

وَيُنذِرَ ٱلَّذِينَ قَالُواْ ٱتَّخَذَ ٱللَّهُ وَلَدٗا

ហើយវា(គម្ពីរគួរអាន)ជាការដាស់តឿនព្រមានដល់ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីនមួយចំនួនដែលបាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ info
التفاسير:
Ушбу саҳифадаги оят фойдаларидан:
• أنزل الله القرآن متضمنًا الحق والعدل والشريعة والحكم الأمثل .
• អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរគួរអានដែលពោរពេញទៅដោយសេចក្តីពិត ភាពយុត្តិធម៌ ច្បាប់បញ្ញត្តិ និងឧទាហរណ៍ជាច្រើន។ info

• جواز البكاء في الصلاة من خوف الله تعالى.
• អនុញ្ញាតឲ្យយំនៅក្នុងការប្រតិបត្តិសឡាតដោយសារការខ្លាចចំពោះអល់ឡោះ។ info

• الدعاء أو القراءة في الصلاة يكون بطريقة متوسطة بين الجهر والإسرار.
• ការបួងសួង និងការសូត្រនៅក្នុងការប្រតិបត្តិសឡាត គឹត្រូវប្រកាន់យកផ្លូវកណ្ដាល ដោយមិនត្រូវសូត្រឮពេក ឬសូត្រតិចៗពេក។ info

• القرآن الكريم قد اشتمل على كل عمل صالح موصل لما تستبشر به النفوس وتفرح به الأرواح.
• គម្ពីរគួរអាន គឺពោរពេញទៅដោយរាល់អំពើល្អទាំងឡាយដែលនាំទៅកាន់អ្វីដែលធ្វើឲ្យចិត្តនិងវិញ្ញាណមានភាពរីករាយ។ info