Қуръони Карим маъноларининг таржимаси - Кхмерча таржима - Камбоджа Ислом жамиятини ривожлантириш жамияти

សទ

external-link copy
1 : 38

صٓۚ وَٱلۡقُرۡءَانِ ذِي ٱلذِّكۡرِ

សទ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលពោរពេញ ដោយការរំលឹក។ info
التفاسير:

external-link copy
2 : 38

بَلِ ٱلَّذِينَ كَفَرُواْ فِي عِزَّةٖ وَشِقَاقٖ

ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។ info
التفاسير:

external-link copy
3 : 38

كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٖ فَنَادَواْ وَّلَاتَ حِينَ مَنَاصٖ

យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មកហើយ ហើយ ពួកគេបានស្រែកសុំការអភ័យទោស ខណៈដែលពេលនោះមិនមែន ជាពេលអាចគេចផុត(ពីទារុណកម្ម)បាននោះ។ info
التفاسير:

external-link copy
4 : 38

وَعَجِبُوٓاْ أَن جَآءَهُم مُّنذِرٞ مِّنۡهُمۡۖ وَقَالَ ٱلۡكَٰفِرُونَ هَٰذَا سَٰحِرٞ كَذَّابٌ

ក្រោយមកពួកគេងឿងឆ្ងល់ចំពោះការមកដល់របស់អ្នក ដាស់តឿនព្រមាន(មូហាំម៉ាត់)ក្នុងចំណោមពួកគេបានមកដល់ ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថាៈ នេះគឺជាគ្រូមន្ដអាគម ដែលពូកែបោកប្រាស់បំផុត។ info
التفاسير:

external-link copy
5 : 38

أَجَعَلَ ٱلۡأٓلِهَةَ إِلَٰهٗا وَٰحِدًاۖ إِنَّ هَٰذَا لَشَيۡءٌ عُجَابٞ

តើគេយកព្រះនានាធ្វើជាម្ចាស់តែមួយដើម្បីគោរពសក្ការៈ ឬ? ពិតប្រាកដណាស់ នេះគឺជាប្រការមួយដែលចម្លែកបំផុត។ info
التفاسير:

external-link copy
6 : 38

وَٱنطَلَقَ ٱلۡمَلَأُ مِنۡهُمۡ أَنِ ٱمۡشُواْ وَٱصۡبِرُواْ عَلَىٰٓ ءَالِهَتِكُمۡۖ إِنَّ هَٰذَا لَشَيۡءٞ يُرَادُ

ហើយពួកមេដឹកនាំក្នុងចំណោមពួកគេក៏បានដើរចេញ (ដោយនិយាយថា) ចូរពួកអ្នកបន្ដ និងអត់ធ្មត់ក្នុងការគោរព ព្រះនានារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគឺជាប្រការមួយ ដែលគេចង់បាន។ info
التفاسير:

external-link copy
7 : 38

مَا سَمِعۡنَا بِهَٰذَا فِي ٱلۡمِلَّةِ ٱلۡأٓخِرَةِ إِنۡ هَٰذَآ إِلَّا ٱخۡتِلَٰقٌ

យើងមិនធ្លាប់បានឮពីរឿងនេះឡើយនៅក្នុងសាសនាចុង ក្រោយ(សាសនារបស់ពួកមូស្ហរីគីន និងពួកណាស់រ៉នី)។ នេះគ្មាន អ្វីក្រៅពីការប្រឌិតថ្មីនោះឡើយ។ info
التفاسير:

external-link copy
8 : 38

أَءُنزِلَ عَلَيۡهِ ٱلذِّكۡرُ مِنۢ بَيۡنِنَاۚ بَلۡ هُمۡ فِي شَكّٖ مِّن ذِكۡرِيۚ بَل لَّمَّا يَذُوقُواْ عَذَابِ

តើគេបញ្ចុះគម្ពីរគួរអានឱ្យគេដោយរំលងពួកយើងឬ? ផ្ទុយ ទៅវិញ ពួកគេស្ថិតក្នុងភាពសង្ស័យពីគម្ពីរគួរអានរបស់យើង។ ផ្ទុយ ទៅវិញ ពួកគេមិនទាន់ភ្លក្សទារុណកម្មរបស់យើងឡើយ។ info
التفاسير:

external-link copy
9 : 38

أَمۡ عِندَهُمۡ خَزَآئِنُ رَحۡمَةِ رَبِّكَ ٱلۡعَزِيزِ ٱلۡوَهَّابِ

ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នកដែល ទ្រង់មហាខ្លាំងពូកែ មហាសប្បុរស? info
التفاسير:

external-link copy
10 : 38

أَمۡ لَهُم مُّلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۖ فَلۡيَرۡتَقُواْ فِي ٱلۡأَسۡبَٰبِ

ឬមួយពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និង ផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? (ប្រសិនបើដូច្នោះមែន) ចូរឱ្យពួកគេរកវិធីឡើងទៅលើមេឃចុះ (ដើម្បីរារាំងម៉ាឡាអ៊ី-កាត់កុំឱ្យបញ្ចុះវ៉ាហ៊ី)។ info
التفاسير:

external-link copy
11 : 38

جُندٞ مَّا هُنَالِكَ مَهۡزُومٞ مِّنَ ٱلۡأَحۡزَابِ

ពួកគេជាកងទ័ពអំពីពួកអះហ្សាបដែលត្រូវទទួលបរា-ជ័យនៅទីនោះ។ info
التفاسير:

external-link copy
12 : 38

كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَعَادٞ وَفِرۡعَوۡنُ ذُو ٱلۡأَوۡتَادِ

ក្រុមនួហ និងអាដ ហើយនិងហ្វៀរអោនដែលមាន អំណាចខ្លាំងក្លាបានបដិសេធមុនពួកគេ។ info
التفاسير:

external-link copy
13 : 38

وَثَمُودُ وَقَوۡمُ لُوطٖ وَأَصۡحَٰبُ لۡـَٔيۡكَةِۚ أُوْلَٰٓئِكَ ٱلۡأَحۡزَابُ

ហើយសាមូដ និងក្រុមរបស់លូត និងពួកអៃកះ(ក៏បាន បដិសេធដែរ)។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាប្រឆាំងនឹង អ្នកនាំសារ។ info
التفاسير:

external-link copy
14 : 38

إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ

ពួកគេទាំងអស់គឺសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នកនាំសារ ដូចេ្នះពួកគេក៏ទទួលរងទណ្ឌកម្មរបស់យើង។ info
التفاسير:

external-link copy
15 : 38

وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيۡحَةٗ وَٰحِدَةٗ مَّا لَهَا مِن فَوَاقٖ

ហើយពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីសម្រែកយ៉ាងខ្លាំង មួយដង ដោយវាមិនអាចវិលត្រឡប់មកវិញម្ដងទៀតឡើយ។ info
التفاسير:

external-link copy
16 : 38

وَقَالُواْ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبۡلَ يَوۡمِ ٱلۡحِسَابِ

ហើយពួកគេបាននិយាយថា: ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រញ៉ាប់ផ្តល់ចំណែក(ទារុណកម្ម្)របស់ពួកយើងមុនថ្ងៃជំនុំជំរះផងចុះ។ info
التفاسير: