قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ

អាល់ហ្ពាឡាត់

سورہ کے بعض مقاصد:
بيان افتقار الإنسان وكبده وسبل نجاته.
បញ្ជាក់ពីភាពក្រលំបាក និងខ្វះខាតរបស់មនុស្សលោក ហើយនិងមាគ៌ា ឬមធ្យោបាយដែលនាំឲ្យរួចផុតពីបញ្ហាទាំងនោះ។ info

external-link copy
1 : 90

لَآ أُقۡسِمُ بِهَٰذَا ٱلۡبَلَدِ

អល់ឡោះបានស្បថនឹងទឺកដីពិសិដ្ឋ នោះគឺទីក្រុងម៉ាក្កះ។ info
التفاسير:

external-link copy
2 : 90

وَأَنتَ حِلُّۢ بِهَٰذَا ٱلۡبَلَدِ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេអនុញ្ញាតចំពោះអ្នកនូវអ្វីដែលអ្នកបានធ្វើនៅក្នុងទឹកដីនេះ ដូចជាការសម្លាប់អ្នកដែលសមនឹងសម្លាប់ និងចាប់ជាឈ្លើយសឹកចំពោះជនណាដែលសមនឹងចាប់។ info
التفاسير:

external-link copy
3 : 90

وَوَالِدٖ وَمَا وَلَدَ

ហើយអល់ឡោះបានស្បថនឹងបិតានៃមនុស្សលោក(អាហ្ទាំ) ហើយទ្រង់ក៏បានស្បថផងដែរនឹងកូនចៅរបស់គាត់ដែលកើតចេញអំពីគាត់។ info
التفاسير:

external-link copy
4 : 90

لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِي كَبَدٍ

ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឲ្យស្ថិតក្នុងភាពនឿយហត់និងការលំបាក ដោយសារតែគេត្រូវប្រឈមមុខនឹងឧបសគ្គនានានៅក្នុងលោកិយ។ info
التفاسير:

external-link copy
5 : 90

أَيَحۡسَبُ أَن لَّن يَقۡدِرَ عَلَيۡهِ أَحَدٞ

តើមនុស្សលោកគិតស្មានថា គ្មាននរណាម្នាក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេ ហើយក៏គ្មាននរណាអាចផ្តន្ទាទោសរូបគេឬនៅពេលដែលគេប្រព្រឹត្តអំពើល្មើសនោះ សូម្បីតែម្ចាស់របស់គេដែលបង្កើតរូបគេក៏ដោយឬ?សូម្បីតែម្ចាស់របស់គេដែលបង្កើតរូបគេក៏ដោយនោះ? info
التفاسير:

external-link copy
6 : 90

يَقُولُ أَهۡلَكۡتُ مَالٗا لُّبَدًا

ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើការបរិច្ចាគ។ info
التفاسير:

external-link copy
7 : 90

أَيَحۡسَبُ أَن لَّمۡ يَرَهُۥٓ أَحَدٌ

តើអ្នកដែលអួតអាងចំពោះការបរិច្ចាគរបស់ខ្លួននេះគិតស្មានថា អល់ឡោះមិនបានឃើញការបរិច្ចាគរបស់គេ និងមិនជំនុំជម្រះទៅលើទ្រព្យសម្បត្តិគេទេឬ ថាតើទ្រព្យសម្បត្តិនេះបានមកពីណា ហើយគេចំណាយទៅលើអ្វីខ្លះនោះ? info
التفاسير:

external-link copy
8 : 90

أَلَمۡ نَجۡعَل لَّهُۥ عَيۡنَيۡنِ

តើយើងមិនបានបង្កើតឱ្យគេមានភ្នែកមួយគូដើម្បីមើលទេឬ? info
التفاسير:

external-link copy
9 : 90

وَلِسَانٗا وَشَفَتَيۡنِ

និង(បានបង្កើត)អណ្ដាតមួយ និងបបូរមាត់ពីរដើម្បីឲ្យគេអាចនិយាយបានទេឬ? info
التفاسير:

external-link copy
10 : 90

وَهَدَيۡنَٰهُ ٱلنَّجۡدَيۡنِ

ហើយយើងថែមទាំងបានណែនាំគេឱ្យស្គាល់ផ្លូវល្អ និងផ្លូវអាក្រក់ទេឬ? info
التفاسير:

external-link copy
11 : 90

فَلَا ٱقۡتَحَمَ ٱلۡعَقَبَةَ

តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅកាន់ឋានសួគ៌)ឡើយ។ info
التفاسير:

external-link copy
12 : 90

وَمَآ أَدۡرَىٰكَ مَا ٱلۡعَقَبَةُ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា មាគ៌ាដ៏លំបាកដែលគេត្រូវធ្វើដើម្បីបានចូលឋានសួគ៌នោះជាអ្វី? info
التفاسير:

external-link copy
13 : 90

فَكُّ رَقَبَةٍ

នោះគឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃម្នាក់ឱ្យមានសិទ្ធិសេរីភាព មិនថាជាខ្ញុំបម្រើប្រុស ឬខ្ញុំបម្រើស្រី។ info
التفاسير:

external-link copy
14 : 90

أَوۡ إِطۡعَٰمٞ فِي يَوۡمٖ ذِي مَسۡغَبَةٖ

ឬផ្តល់ចំណីអាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្សដែលគ្មានចំណីអាហារសម្រាប់ទទួលទាន។ info
التفاسير:

external-link copy
15 : 90

يَتِيمٗا ذَا مَقۡرَبَةٍ

ឬផ្តល់ចំណីអាហារដល់កូនកំព្រា(ដែលកំព្រាឪពុក)ដែលជាញាតិសន្តាននឹងគ្នា។ info
التفاسير:

external-link copy
16 : 90

أَوۡ مِسۡكِينٗا ذَا مَتۡرَبَةٖ

ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។ info
التفاسير:

external-link copy
17 : 90

ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُواْ وَتَوَاصَوۡاْ بِٱلصَّبۡرِ وَتَوَاصَوۡاْ بِٱلۡمَرۡحَمَةِ

បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់លើការគោរពប្រតិបត្តិ អត់ធ្មត់មិនប្រព្រឹត្តិអំពើល្មើស និងអត់ធ្មត់ទៅលើការគ្រោះអាសន្ននានា ព្រមទាំបានផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណាទៅចំពោះខ្ញុំបម្រើរបស់អល់ឡោះ។ info
التفاسير:

external-link copy
18 : 90

أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡمَيۡمَنَةِ

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនោះហើយ គឺជាក្រុមដែលបានទទួលបញ្ជីកំណត់ត្រាទង្វើដោយដៃស្តាំ។ info
التفاسير:
حالیہ صفحہ میں آیات کے فوائد:
• عتق الرقاب، وإطعام المحتاجين في وقت الشدة، والإيمان بالله، والتواصي بالصبر والرحمة: من أسباب دخول الجنة.
• ការដោះលែងខ្ញុំបម្រើដាច់ថ្លៃឲ្យមានសេរីភាព ការផ្តល់ចំណីអាហារដល់អ្នកដែលមានតម្រូវការក្នុងពេលលំបាកខ្លាំង ការមានជំនឿចំពោះអល់ឡោះ ការផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ និងមានក្ដីមេត្ដាករុណាចំពោះមនុស្សលោកទូទៅ គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឱ្យចូលឋានសួគ៌។ info

• من دلائل النبوة إخباره أن مكة ستكون حلالًا له ساعة من نهار.
• ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីភាពជាព្យាការីនោះ គឺការប្រាប់ដំណឹងថា ជាការពិតណាស់ ទីក្រុងម៉ាក្កះនឹងត្រូវបានគេអនុញ្ញាតចំពោះគាត់(ព្យាការីមូហាំម៉ាត់)ក្នុងថ្ងៃណាមួយ។ info

• لما ضيق الله طرق الرق وسع طرق العتق، فجعل الإعتاق من القربات والكفارات.
• នៅពេលដែលអល់ឡោះបានរឹតបន្តឹងចំពោះការយកទាសករ(មកធ្វើជាអ្នកបម្រើដាច់ថ្លៃនោះ) ទ្រង់បានបើកយ៉ាងទូលាយក្នុងការដោះលែងទាសករឲ្យមានសេរីភាព ហើយបានចាត់ទុកការដោះលែងទាសករនេះ គឺជាការបញ្ជិតខ្លួនចំពោះអល់ឡោះ និងលុបលាងបាបកម្មទាំងឡាយ។ info

external-link copy
19 : 90

وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِنَا هُمۡ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ

ហើយពួកដែលគ្មានជំនឿនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងនោះ ពួកគេគឺជាក្រុមដែលទទួលបញ្ជីកំណត់ត្រាទង្វើដោយដៃឆេ្វង។ info
التفاسير:

external-link copy
20 : 90

عَلَيۡهِمۡ نَارٞ مُّؤۡصَدَةُۢ

ភ្លើងនរកនឹងគ្របដណ្ដប់លើពួកគេយ៉ាងជិតនៅថ្ងៃបរលោក ដោយពួកគេនឹងត្រូវទទួលទណ្ឌកម្មនៅក្នុងឋាននរកនោះ។ info
التفاسير:
حالیہ صفحہ میں آیات کے فوائد:
• أهمية تزكية النفس وتطهيرها.
• សារសំខាន់នៃការជម្រះសម្អាតដួងចិត្ត។ info

• المتعاونون على المعصية شركاء في الإثم.
• អ្នកដែលជួយគាំទ្រអំពើអាក្រក់នឹងត្រូវទទួលបាបកម្មដូចគ្នានឹងអ្នកដែលប្រព្រឹត្តអំពើអាក្រក់នោះដែរ។ info

• الذنوب سبب للعقوبات الدنيوية.
• បាបកម្មជាមូលហេតុដែលនាំឲ្យទទួលទណ្ឌកម្មនៅក្នុងលោកិយ។ info

• كلٌّ ميسر لما خلق له فمنهم مطيع ومنهم عاصٍ.
• រាល់បុគ្គលគ្រប់រូប គេនឹងសម្រួលដល់គេទៅតាមទង្វើរបស់គេ ដោយក្នុងចំណោមពួកគេ មានអ្នកដែលគោរពតាម និងមានអ្នកដែលប្រឆាំង។ info