قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ

អាន់ណាច់ម៍

سورہ کے بعض مقاصد:
إثبات صدق الوحي وأنه من عند الله.
ទទួលស្គាល់ពីភាពពិតនៃវ៉ាហ៊ី និងបញ្ជាក់ថា វាពិតជាមកពីអល់ឡោះជាម្ចាស់។ info

external-link copy
1 : 53

وَٱلنَّجۡمِ إِذَا هَوَىٰ

អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងផ្កាយនៅពេលដែលវាធ្លាក់ចុះ។ info
التفاسير:

external-link copy
2 : 53

مَا ضَلَّ صَاحِبُكُمۡ وَمَا غَوَىٰ

ព្យាការីមូហាំម៉ាត់ដែលជាអ្នកនាំសាររបស់អល់ឡោះនោះ មិនបានងាកចេញពីមាគ៌ានៃការចង្អុលបង្ហាញឡើយ ហើយគេក៏មិនមែនជាអ្នកដែលភ័ន្តច្រឡំនោះដែរ។ ក៏ប៉ុន្តែ គេជាមនុស្សវាងវៃណាស់។ info
التفاسير:

external-link copy
3 : 53

وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ

ហើយគេក៏មិននិយាយចំពោះគម្ពីរគួរអាននេះទៅតាមទំនើងចិត្តរបស់គេនោះដែរ។ info
التفاسير:

external-link copy
4 : 53

إِنۡ هُوَ إِلَّا وَحۡيٞ يُوحَىٰ

គម្ពីរគួរអាននេះគ្មានអ្វីក្រៅពីវ៉ាហ៊ី(សារ)ដែលអល់ឡោះជាម្ចាស់ទ្រង់បានវ៉ាហ៊ីទៅកាន់គេតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីលនោះឡើយ។ info
التفاسير:

external-link copy
5 : 53

عَلَّمَهُۥ شَدِيدُ ٱلۡقُوَىٰ

ឡាអ៊ីកាត់ដែលមានកម្លាំងខ្លាំងក្លាបានបង្រៀនដល់គេ(ព្យាការីមូហាំម៉ាត់) នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល។ info
التفاسير:

external-link copy
6 : 53

ذُو مِرَّةٖ فَٱسۡتَوَىٰ

ហើយម៉ាឡាអ៊ីកាត់ជីព្រីលនោះ មានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញរូបរាងពិតដែលអល់ឡោះបានបង្កើតគេនោះ ឲ្យព្យាការីមូហាំម៉ាត់បានឃើញ។ info
التفاسير:

external-link copy
7 : 53

وَهُوَ بِٱلۡأُفُقِ ٱلۡأَعۡلَىٰ

ដោយជីព្រីលស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។ info
التفاسير:

external-link copy
8 : 53

ثُمَّ دَنَا فَتَدَلَّىٰ

បន្ទាប់មក ជីព្រីលក៏បានខិតទៅជិតព្យាការី និងកាន់តែខិតជិតទៅៗ។ info
التفاسير:

external-link copy
9 : 53

فَكَانَ قَابَ قَوۡسَيۡنِ أَوۡ أَدۡنَىٰ

នៅពេលនោះ គម្លាតរវាងម៉ាឡាអ៊ីកាត់ជីព្រីលនិងព្យាការីមូហាំម៉ាត់នោះ មានប្រវែង(ស្មើនឹង)ចម្ងាយរវាងចុងទាំងពីរនៃធ្នូ ឬក៏ជិតជាងនេះទៅទៀត។ info
التفاسير:

external-link copy
10 : 53

فَأَوۡحَىٰٓ إِلَىٰ عَبۡدِهِۦ مَآ أَوۡحَىٰ

ហើយជីព្រីលក៏បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់អល់ឡោះ គឺព្យាការីមូហាំម៉ាត់ នូវអ្វីដែលទ្រង់បានផ្តល់វ៉ាហ៊ី។ info
التفاسير:

external-link copy
11 : 53

مَا كَذَبَ ٱلۡفُؤَادُ مَا رَأَىٰٓ

ដួងចិត្តរបស់ព្យាការីមូហាំម៉ាត់នោះ មិនបានភូតកុហកចំពោះអ្វីដែលភ្នែករបស់គាត់បានឃើញនោះទេ។ info
التفاسير:

external-link copy
12 : 53

أَفَتُمَٰرُونَهُۥ عَلَىٰ مَا يَرَىٰ

តើពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែប្រកែកជាមួយគាត់(ព្យាការីមូហាំម៉ាត់)ចំពោះអ្វីដែលអល់ឡោះបានឲ្យគាត់មើលឃើញនៅយប់អ៊ិសរ៉កឬ? info
التفاسير:

external-link copy
13 : 53

وَلَقَدۡ رَءَاهُ نَزۡلَةً أُخۡرَىٰ

ហើយពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់បានឃើញម៉ាឡាអ៊ីកាត់ជីព្រីលក្នុងរូបភាពដើមរបស់គេម្តងទៀតនៅយប់អ៊ិសរ៉ក។ info
التفاسير:

external-link copy
14 : 53

عِندَ سِدۡرَةِ ٱلۡمُنتَهَىٰ

នៅឯ “ស៊ិទរ៉តុលមុនតាហា” ដែលវា គឺជាដើមឈើដ៏ធំអស្ចារ្យដែលស្ថិតនៅលើមេឃជាន់ទីប្រាំពីរ។ info
التفاسير:

external-link copy
15 : 53

عِندَهَا جَنَّةُ ٱلۡمَأۡوَىٰٓ

នៅកន្លែងដើមឈើនេះ គឺមានឋានសួគ៌ម៉ាក់វ៉ា។ info
التفاسير:

external-link copy
16 : 53

إِذۡ يَغۡشَى ٱلسِّدۡرَةَ مَا يَغۡشَىٰ

នៅពេលដែលកិច្ចការរបស់អល់ឡោះដ៏អស្ចារ្យគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានោះ គ្មានអ្នកណាម្នាក់អាចដឹងពីធាតុពិតរបស់វានោះឡើយ ក្រៅពីអល់ឡោះ។ info
التفاسير:

external-link copy
17 : 53

مَا زَاغَ ٱلۡبَصَرُ وَمَا طَغَىٰ

កែវភ្នែករបស់ព្យាការីមូហាំម៉ាត់មិនបានងាករេឆ្វេងស្តាំឡើយ ហើយក៏មិនសម្លឹងទៅហួសពីអ្វីដែលគេកំណត់ឲ្យ(មើលទៅកាន់)នោះដែរ។ info
التفاسير:

external-link copy
18 : 53

لَقَدۡ رَأَىٰ مِنۡ ءَايَٰتِ رَبِّهِ ٱلۡكُبۡرَىٰٓ

ពិតប្រាកដណាស់ ព្យាការីមូហាំម៉ាត់គាត់បានឃើញនៅក្នុងយប់ដែលគេនាំគាត់ឡើងទៅលើមេឃនោះ(យប់អ៊ីស្រក) នូវបណ្តាសញ្ញាភស្តុតាងដ៏ធំធេងនៃម្ចាស់របស់គាត់ដែលជាភស្តុតាងបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ ដោយគាត់បានឃើញឋានសួគ៌ ឋាននរក និងបានឃើញអ្វីផ្សេងជាច្រើនទៀត។ info
التفاسير:

external-link copy
19 : 53

أَفَرَءَيۡتُمُ ٱللَّٰتَ وَٱلۡعُزَّىٰ

តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះរូបបដិមាទាំងនេះដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះ គឺរូបបដិមាឈ្មោះ អាល់ឡាត និងរូបបដិមាឈ្មោះ អ៊ុហ្សា នោះ? info
التفاسير:

external-link copy
20 : 53

وَمَنَوٰةَ ٱلثَّالِثَةَ ٱلۡأُخۡرَىٰٓ

ហើយនិងរូបបដិមាទីបីទៀត គឺរូបបដិមាឈ្មោះ ម៉ាណាត ដែលជារូបបដិមារបស់ពួកអ្នក។ ចូរពួកអ្នកប្រាប់ខ្ញុំមក តើរូបបដិមាទាំងនោះអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ឬអាចផ្តល់គ្រោះថ្នាក់ណាមួយដល់ពួកអ្នកដែរឬទេ? info
التفاسير:

external-link copy
21 : 53

أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلۡأُنثَىٰ

ពួកអ្នក(ឱពួកមុស្ហរីគីន)មានកូនប្រុសដែលពួកអ្នកស្រឡាញ់ពេញចិត្តនឹងវា(ពួកអ្នកចង់បាន) ហើយសម្រាប់អល់ឡោះជាម្ចាស់ដ៏មហាស្អាតស្អំនោះ មានបុត្រីដែលពួកអ្នកស្អប់ខ្ពើម(មិនចង់បាន)ឬ? info
التفاسير:

external-link copy
22 : 53

تِلۡكَ إِذٗا قِسۡمَةٞ ضِيزَىٰٓ

ការបែងចែកដែលពួកអ្នកបែងចែកវាតាមទំនើងចិត្តរបស់ខ្លួនបែបនេះ វាគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។ info
التفاسير:

external-link copy
23 : 53

إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ

ពួកបដិមាទាំងនោះ គ្មានអ្វីក្រៅតែពីជាឈ្មោះដែលគ្មានអត្ថន័យប៉ុណ្ណោះ។ ដូចនេះ វាគ្មានលក្ខណៈសម្បត្តិជាព្រះដែលត្រូវគោរពសក្ការៈនោះឡើយ។ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវាដោយខ្លួនឯងប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងបញ្ជាក់អំពីវាឡើយ។ ពួកមុស្ហរីគីនមិនបានធ្វើតាមអ្វីឡើយចំពោះគោលជំនឿរបស់ពួកគេនោះ ក្រៅពីធ្វើតាមការស្មាននិងតាមទំនើងចិត្តរបស់ខ្លួនដែលស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេបានមកដល់ពួកគេតាមរយៈពាក្យសម្ដីព្យាការីរបស់ទ្រង់ ក៏ប៉ុន្តែពួកគេពុំទទួលបានការចង្អុលបង្ហាញឡើយ។ info
التفاسير:

external-link copy
24 : 53

أَمۡ لِلۡإِنسَٰنِ مَا تَمَنَّىٰ

ឬក៏មនុស្សអាចទទួលបាននូវការជួយអន្តរាគមន៍ពីរូបបដិមាទាំងនោះទៅកាន់អល់ឡោះ(ឲ្យពួកគេ)ដូចដែលពួកគេប្រាថ្នាឬ? info
التفاسير:

external-link copy
25 : 53

فَلِلَّهِ ٱلۡأٓخِرَةُ وَٱلۡأُولَىٰ

ទេ គេមិនអាចទទួលបានតាមអ្វីដែលគេប្រាថ្នាឡើយ ត្បិតកិច្ចការនៃថ្ងៃបរលោកនិងក្នុងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់នឹងប្រទានឲ្យនូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់នឹងរារាំងនូវអ្វីដែលទ្រង់មានចេតនា។ info
التفاسير:

external-link copy
26 : 53

۞ وَكَم مِّن مَّلَكٖ فِي ٱلسَّمَٰوَٰتِ لَا تُغۡنِي شَفَٰعَتُهُمۡ شَيۡـًٔا إِلَّا مِنۢ بَعۡدِ أَن يَأۡذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرۡضَىٰٓ

ហើយមានម៉ាឡាអ៊ីកាត់ជាច្រើនដែលនៅលើមេឃជាច្រើនជាន់ ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានប្រយោជន៍អ្វីបន្តិចណាឡើយប្រសិនបើពួកគេចង់ជួយអន្តរាគមន៍ដល់នរណាម្នាក់ លើកលែងតែក្រោយពីអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ហើយទ្រង់យល់ព្រមឲ្យអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះប៉ុណ្ណោះ។ ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មិនអនុញ្ញាតឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ជួយអន្តរាគមន៍ឡើយ ហើយទ្រង់ក៏មិនយល់ព្រមឲ្យអ្នកដែលគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះ ទទួលបាននូវការជួយអន្តរាគមន៍នោះដែរ។ info
التفاسير:
حالیہ صفحہ میں آیات کے فوائد:
• كمال أدب النبي صلى الله عليه وسلم حيث لم يَزغْ بصره وهو في السماء السابعة.
• សុជីវធម៌ដ៏ពេញលេញរបស់ព្យាការីមូហាំម៉ាត់ ដោយភ្នែករបស់គាត់មិនងាករេឆ្វេងស្តាំឡើយនៅពេលដែលគាត់ស្ថិតនៅលើមេឃជាន់ទីប្រាំពីរនោះ។ info

• سفاهة عقل المشركين حيث عبدوا شيئًا لا يضر ولا ينفع، ونسبوا لله ما يكرهون واصطفوا لهم ما يحبون.
• ភាពល្ងីល្ងើនៃប្រាជ្ញារបស់ពួកមុស្ហរីគីន ដោយពួកគេគោរពសក្ការៈទៅកាន់អ្វីមួយដែលមិនអាចផ្តល់គ្រោះថ្នាក់ ឬក៏ផ្តល់ផលប្រយោជន៍ ហើយពួកគេភ្ជាប់ទៅកាន់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្ត ហើយជ្រើសរើសសម្រាប់ខ្លួនពួកគេនូវអ្វីដែលពួកគេស្រឡាញ់ចូលចិត្ត។ info

• الشفاعة لا تقع إلا بشرطين: الإذن للشافع، والرضا عن المشفوع له.
• ការជួយអន្តរាគមន៍មិនអាចកើតឡើងនោះឡើយ លុះត្រាតែមានលក្ខខណ្ឌពីរគឺ ៖ អល់ឡោះអនុញ្ញាតឲ្យអ្នកដែលចង់ជួយអន្តរាគមន៍ និងអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះ ត្រូវតែជាអ្នកដែលអល់ឡោះពេញចិត្តដែរ។ info