قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ

صفحہ نمبر:close

external-link copy
42 : 5

سَمَّٰعُونَ لِلۡكَذِبِ أَكَّٰلُونَ لِلسُّحۡتِۚ فَإِن جَآءُوكَ فَٱحۡكُم بَيۡنَهُمۡ أَوۡ أَعۡرِضۡ عَنۡهُمۡۖ وَإِن تُعۡرِضۡ عَنۡهُمۡ فَلَن يَضُرُّوكَ شَيۡـٔٗاۖ وَإِنۡ حَكَمۡتَ فَٱحۡكُم بَيۡنَهُم بِٱلۡقِسۡطِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ

ពួកយូដាទាំងនោះ គឺជាពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់ ដូចជាស៊ីប្រាក់ការជាដើម។ ដូចនេះ ប្រសិនបើពួកគេស្វែងរកការកាត់សេចក្តីពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកកាត់សេចក្តីរវាងពួកគេចុះប្រសិនបើអ្នកចង់ ឬបោះបង់មិនកាត់សេចក្តីរវាងពួកគេក៏បានប្រសិនបើអ្នកចង់។ ដូច្នេះ អ្នកមានជម្រើសពីរ។ ប្រសិនបើអ្នកបោះបង់មិនកាត់សេចក្តីរវាងពួកគេទេនោះ ក៏ពួកគេពិតជាមិនអាចបង្កនូវគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់សេចក្តីរវាងពួកគេនោះ ចូរអ្នកកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌ចុះ ទោះបីជាពួកគេជាពួកបំពាន និងជាសត្រូវ(នឹងអ្នក)ក៏ដោយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលយុត្តិធម៌នៅក្នុងការកាត់សេចក្តីរបស់ពួកគេ បើទោះបីជាអ្នកដែលគេត្រូវកាត់សេចក្តីឲ្យនោះ គឺជាសត្រូវររបស់អ្នកដែលកាត់សេចក្តីឲ្យក៏ដោយ។ info
التفاسير:

external-link copy
43 : 5

وَكَيۡفَ يُحَكِّمُونَكَ وَعِندَهُمُ ٱلتَّوۡرَىٰةُ فِيهَا حُكۡمُ ٱللَّهِ ثُمَّ يَتَوَلَّوۡنَ مِنۢ بَعۡدِ ذَٰلِكَۚ وَمَآ أُوْلَٰٓئِكَ بِٱلۡمُؤۡمِنِينَ

ហើយជាពិតណាស់ រឿងរបស់ពួក(យូដា)ទាំងនោះគឺចម្លែកបំផុត។ ពិតណាស់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងអ្នក តែពួកគេស្វែងរកការកាត់សេចក្តីពីអ្នកដោយគោរពតាមការកាត់សេចក្តីរបស់អ្នកចំពោះអ្វីដែលស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេ ខណៈដែលពួកគេមានគម្ពីរតាវរ៉តនៅជាមួយពួកគេដែលពួកគេអះអាងថា ពួកគេមានជំនឿនឹងគម្ពីរ(តាវរ៉ត)នេះ ដែលនៅក្នុងគម្ពីរតាវរ៉តនោះ គឺមានច្បាប់បញ្ញតិ្តរបស់អល់ឡោះ។ បន្ទាប់មក ពួកគេបានបែរចេញ(មិនទទួលយក)ពីការកាត់សេចក្តីរបស់អ្នកប្រសិនបើវាមិនស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេទេនោះ។ ដូច្នេះ ពួកគេប្រមូលផ្តុំទៅដោយការប្រឆាំងនឹងអ្វីដែលមាននៅក្នុងគម្ពីររបស់ពួកគេ និងការបែរចេញពីការកាត់សេចក្តីរបស់អ្នកថែមទៀត។ សកម្មភាពនិងទង្វើរបស់ពួកទាំងនោះ មិនមែនជាទង្វើរបស់បណ្តាអ្នកដែលមានជំនឿឡើយ។ ដូច្នេះ ពួកទាំងនោះ មិនមែនជាពួកដែលស្ថិតក្នុងចំណោមបណ្តាអ្នកដែលមានជំនឿចំពោះអ្នក និងចំពោះអ្វីដែលអ្នកបាននាំមកនោះទេ។ info
التفاسير:

external-link copy
44 : 5

إِنَّآ أَنزَلۡنَا ٱلتَّوۡرَىٰةَ فِيهَا هُدٗى وَنُورٞۚ يَحۡكُمُ بِهَا ٱلنَّبِيُّونَ ٱلَّذِينَ أَسۡلَمُواْ لِلَّذِينَ هَادُواْ وَٱلرَّبَّٰنِيُّونَ وَٱلۡأَحۡبَارُ بِمَا ٱسۡتُحۡفِظُواْ مِن كِتَٰبِ ٱللَّهِ وَكَانُواْ عَلَيۡهِ شُهَدَآءَۚ فَلَا تَخۡشَوُاْ ٱلنَّاسَ وَٱخۡشَوۡنِ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنٗا قَلِيلٗاۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلۡكَٰفِرُونَ

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅឱ្យព្យាការីមូសា ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងជាភស្តុតាងទៅលើប្រការល្អ ហើយក៏ជាពន្លឺសម្រាប់បំភ្លឺផងដែរ។ បណ្តាព្យាការីទាំងឡាយនៃអម្បូរអ៊ីស្រាអែលបានកាត់សេចក្តីតាមរយៈគម្ពីរតាវរ៉តនេះ ដែលពួកគេគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។ ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំរបស់ពួកគេដែលជាអ្នកដែលអប់រំមនុស្សក៏កាត់សេចក្តីតាមគម្ពីរតាវរ៉តនេះដែរ ដោយសារអល់ឡោះជាម្ចាស់ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់ទ្រង់ ហើយទ្រង់បានចាត់ពួកគេជាអ្នកទទួលខុសត្រូវលើការថែរក្សា គម្ពីរ(តាវរ៉ត)ពីការកែប្រែ និងការផ្លាស់ប្តូរ។ ហើយពួកគេ គឺជាសាក្សីទៅលើគម្ពីរនេះ ថាវាជាការពិត ដែលមនុស្សលោកនាំគ្នាទៅរកពួកគេរាល់បញ្ហារបស់ពួកគេ(ដែលបានជួបប្រទះ)។ ហេតុនេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចចំពោះយើងតែមួយគត់។ ហើយចូរពួកអ្នកកុំយកកម្រៃបន្តិចបន្តួច ដូចជាភាពជាអ្នកគ្រប់គ្រង ឬឋានៈ ឬទ្រព្យសម្បត្តិជំនួសឲ្យការកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យសោះ។ ហើយជនណាដែលមិនកាត់សេចក្តីតាមវ៉ាហ៊ី(សារ)ដែលអល់ឡោះបានបញ្ចុះមក ដោយគិតថាវាត្រូវបានគេអនុញ្ញាត ឬពេញចិត្តច្បាប់ផ្សេងជាងច្បាប់ដែលអល់ឡោះបានបញ្ចុះ ឬគិតថាវាមានភាពស្មើគ្នារវាងច្បាប់ផ្សេងនិងច្បាប់របស់អល់ឡោះនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
45 : 5

وَكَتَبۡنَا عَلَيۡهِمۡ فِيهَآ أَنَّ ٱلنَّفۡسَ بِٱلنَّفۡسِ وَٱلۡعَيۡنَ بِٱلۡعَيۡنِ وَٱلۡأَنفَ بِٱلۡأَنفِ وَٱلۡأُذُنَ بِٱلۡأُذُنِ وَٱلسِّنَّ بِٱلسِّنِّ وَٱلۡجُرُوحَ قِصَاصٞۚ فَمَن تَصَدَّقَ بِهِۦ فَهُوَ كَفَّارَةٞ لَّهُۥۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ

ហើយយើងបានដាក់កាតព្វកិច្ចទៅលើពួកយូដាក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ថាៈ ពិតប្រាកដណាស់ ជនណាហើយដែលបានសម្លាប់ជីវិតមនុស្សដោយចេតនា និងដោយខុសច្បាប់នោះ គឺត្រូវសម្លាប់ជននោះវិញ។ ជនណាដែលខ្វេះភ្នែកគេដោយចេតនា គឺត្រូវខ្វេះភ្នែកជននោះវិញ។ ជនណាដែលកាត់ច្រមុះគេដោយចេតនា គឺត្រូវកាត់ច្រមុះជននោះវិញ។ ជនណាដែលកាត់ត្រចៀកគេដោយចេតនា គឺត្រូវកាត់ត្រចៀកជននោះវិញ ហើយជនណាដែលដកធ្មេញគេដោយចេតនា គឺត្រូវដកយកធ្មេញរបស់ជននោះវិញ។ ហើយយើងក៏បានដាក់បញ្ញត្តិច្បាប់ដល់ពួកគេផងដែរថា ចំពោះការបង្ករបួសស្នាមវិញ គឺគេត្រូវដាក់ទោសដល់ជនបង្ក(ជនល្មើស)នោះដូចអ្វីដែលបុគ្គលនោះបានបង្កទៅលើអ្នកដទៃ(ជនរងគ្រោះ)ដែរ។ តែជនណាដែលបានអធ្យាស្រ័យដល់ជនល្មើសនោះ ការអធ្យាស្រ័យរបស់គាត់ត្រូវបានគេ(អល់ឡោះ)លុបលាងទោសចំពោះបាបកម្មរបស់គាត់ ដោយសារតែគាត់បានអភ័យទោសដល់អ្នកដែលបានបំពានលើគាត់។ ហើយជនណាដែលមិនកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកពាក់ព័ន្ធនឹងរឿងគីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ) និងរឿងផ្សេងទៀតទេនោះ ពិតណាស់ គេគឺជាអ្នកដែលបំពានច្បាប់របស់អល់ឡោះហើយ។ info
التفاسير:
حالیہ صفحہ میں آیات کے فوائد:
• تعداد بعض صفات اليهود، مثل الكذب وأكل الربا ومحبة التحاكم لغير الشرع؛ لبيان ضلالهم وللتحذير منها.
• រៀបរាប់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ពួកយូដាដូចជា ជាពួកដែលភូតកុហក ស៊ីប្រាក់ការ ចូលចិត្តស្វែងរកការកាត់សេចក្តីក្រៅពីច្បាប់របស់អល់ឡោះ គឺដើម្បីបញ្ជាក់ពីភាពវង្វេងរបស់ពួកគេ និងដើម្បីប្រុងប្រយ័ត្នពីប្រការទាំងនោះ។ info

• بيان شرعة القصاص العادل في الأنفس والجراحات، وهي أمر فرضه الله تعالى على من قبلنا.
• បញ្ជាក់អំពីច្បាប់គីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ)យ៉ាងយុត្តិធម៌នៅក្នុងរឿងដែលទាក់ទងនឹងអាយុជីវិត និងការបង្ករបួសស្នាម ហើយវាក៏ជាច្បាប់ដែលអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សជំនាន់មុនយើងផងដែរ។ info

• الحث على فضيلة العفو عن القصاص، وبيان أجرها العظيم المتمثّل في تكفير الذنوب.
• ជម្រុញឲ្យមានការអនុគ្រោះចំពោះការធ្វើគីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ) និងបញ្ជាក់អំពីផលបុណ្យដ៏ធំធេងរបស់វា នោះគឺការទទួលបាននូវការលុបលាងនូវបាបកម្មទាំងឡាយ។ info

• الترهيب من الحكم بغير ما أنزل الله في شأن القصاص وغيره.
• ព្រមានបន្លាចដល់អ្នកដែលវិនិច្ឆ័យក្តី ឬកាត់សេចក្តីក្រៅពីច្បាប់ដែលអល់ឡោះបានបញ្ចុះមកពាក់ព័ន្ធនឹងគីសស់ និងបញ្ហាផ្សេងៗទៀត។ info