قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ

external-link copy
10 : 44

فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٖ مُّبِينٖ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំទណ្ឌកម្មនៃក្រុមរបស់អ្នកដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខចុះ គឺនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់ដែលពួកគេនឹងបានឃើញវាដោយផ្ទាល់នឹងភ្នែកដោយសារភាពឈឺចាប់យ៉ាងក្រៃលែង។ info
التفاسير:
حالیہ صفحہ میں آیات کے فوائد:
• نزول القرآن في ليلة القدر التي هي كثيرة الخيرات دلالة على عظم قدره.
• ការបញ្ចុះគម្ពីរគួរអាននៅក្នុងយប់ឡៃឡាទុលក៏ទើរដែលពោរពេញដោយសេចក្តីល្អជាច្រើននោះ ជាភស្តុតាងបញ្ជាក់ទៅលើភាពអស្ចារ្យនៃឋានៈរបស់យប់នោះ។ info

• بعثة الرسل ونزول القرآن من مظاهر رحمة الله بعباده.
• ការតែងតាំងអ្នកនាំសារទាំងឡាយ និងការបញ្ចុះគម្ពីរគួរអាន ស្ថិតក្នុងចំណោមភស្តុតាងជាក់ស្តែងដែលបញ្ជាក់ពីក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។ info

• رسالات الأنبياء تحرير للمستضعفين من قبضة المتكبرين.
• សារទាំងឡាយរបស់អ្នកនាំសារទាំងអស់ គឺរំដោះអ្នកទន់ខ្សោយឲ្យរួចផុតពីការជិះជាន់របស់ពួកយង់ឃ្នង។ info