قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ

external-link copy
18 : 37

قُلۡ نَعَمۡ وَأَنتُمۡ دَٰخِرُونَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកនឹងត្រូវបានគេពង្រស់ឡើងវិញក្រោយពីពួកអ្នកបានក្លាយទៅជាដី ហើយឆ្អឹងក៏ពុកផុយអស់ហើយនោះ ហើយជីដូនជីតារបស់ពួកអ្នកពីមុនមក ក៏ត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដូចគ្នាដែរ។ ពួកអ្នកនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញទាំងអស់គ្នា ខណៈដែលពួកអ្នក គឺជាពួកដែលថោកទាបបំផុត។ info
التفاسير:
حالیہ صفحہ میں آیات کے فوائد:
• تزيين السماء الدنيا بالكواكب لمنافع؛ منها: تحصيل الزينة، والحفظ من الشيطان المارد.
• ការតុបតែងលម្អមេឃជាន់ទីមួយដោយផ្កាយទាំងឡាយគឺមានផលប្រយោជន៍យ៉ាងច្រើន ក្នុងនោះ គឺដើម្បីតុបតែងលម្អមេឃ និងការពារពីពពួកស្ហៃតនដែលបំពាន(លួចស្តាប់ម៉ាឡាអ៊ីកាត់និយាយគ្នា)។ info

• إثبات الصراط؛ وهو جسر ممدود على متن جهنم يعبره أهل الجنة، وتزل به أقدام أهل النار.
• ទទួលស្គាល់វត្តមាននៃស្ពានស៊ីរ៉ត(នៅថ្ងៃបរលោក) វាគឺជាស្ពានមួយដែលត្រូវបានដាក់នៅពីលើនរកជើហាន់ណាំ ដែលបណ្តាអ្នកឋានសួគ៌អាចឆ្លងផុតទៅកាន់ឋានសួគ៌ ហើយពួកឋាននរកត្រូវរអិលជើងធ្លាក់ចូលទៅក្នុងនរកនោះ(ដែលនៅពីក្រោមពួកគេ)។ info