قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - جمعیت اسلامی کمیونٹی ڈیولپمنٹ

កហ្វ

external-link copy
1 : 50

قٓۚ وَٱلۡقُرۡءَانِ ٱلۡمَجِيدِ

កហ្វ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលមហាថ្កុំថ្កើង។ info
التفاسير:

external-link copy
2 : 50

بَلۡ عَجِبُوٓاْ أَن جَآءَهُم مُّنذِرٞ مِّنۡهُمۡ فَقَالَ ٱلۡكَٰفِرُونَ هَٰذَا شَيۡءٌ عَجِيبٌ

(ពួកគេមិនទទួលវាឡើយ) ផ្ទុយទៅវិញ ពួកគេមានការ ភ្ញាក់ផ្អើល ព្រោះតែអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេ បានមកដល់ពួកគេ។ ហើយពួកដែលប្រឆាំងបាននិយាយថាៈ នេះជា ប្រការមួយដ៏ចម្លែក។ info
التفاسير:

external-link copy
3 : 50

أَءِذَا مِتۡنَا وَكُنَّا تُرَابٗاۖ ذَٰلِكَ رَجۡعُۢ بَعِيدٞ

តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបានក្លាយ ទៅជាដីនោះ (ពួកយើងអាចរស់ឡើងវិញបានឬ)? ការវិលត្រឡប់ នោះមិនអាចកើតឡើងបានឡើយ។ info
التفاسير:

external-link copy
4 : 50

قَدۡ عَلِمۡنَا مَا تَنقُصُ ٱلۡأَرۡضُ مِنۡهُمۡۖ وَعِندَنَا كِتَٰبٌ حَفِيظُۢ

តាមពិតយើងបានដឹងនូវអ្វី(រាងកាយ)ក្នុងចំណោមពួកគេ ដែលដីរំលាយ។ ហើយយើងមានសៀវភៅកំណត់ត្រា។ info
التفاسير:

external-link copy
5 : 50

بَلۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَهُمۡ فِيٓ أَمۡرٖ مَّرِيجٍ

ផ្ទុយទៅវិញពួកគេបានបដិសេធនឹងការពិត(គម្ពីរគួរអាន) នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាព ច្របូកច្របល់(មិនដឹងមួយណាខុសឬត្រូវឡើយ)។ info
التفاسير:

external-link copy
6 : 50

أَفَلَمۡ يَنظُرُوٓاْ إِلَى ٱلسَّمَآءِ فَوۡقَهُمۡ كَيۡفَ بَنَيۡنَٰهَا وَزَيَّنَّٰهَا وَمَا لَهَا مِن فُرُوجٖ

ដូចេ្នះ តើពួកគេមិនសម្លឹងមើលមេឃដែលនៅពីលើពួកគេ ទេឬ តើយើងបានបង្កើតវា និងបានតុបតែងវាដោយវាគ្មានការ បែកបេ្រះនោះយ៉ាងណា? info
التفاسير:

external-link copy
7 : 50

وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجِۭ بَهِيجٖ

ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះនៅលើវានូវរុក្ខជាតិគ្រប់បែបយ៉ាង ដ៏ស្រស់បំព្រង info
التفاسير:

external-link copy
8 : 50

تَبۡصِرَةٗ وَذِكۡرَىٰ لِكُلِّ عَبۡدٖ مُّنِيبٖ

ដើម្បីឱ្យឃើញច្បាស់លាស់ និងជាការរំលឹកសម្រាប់រាល់ខ្ញុំ របស់អល់ឡោះដែលសារភាពកំហុស។ info
التفاسير:

external-link copy
9 : 50

وَنَزَّلۡنَا مِنَ ٱلسَّمَآءِ مَآءٗ مُّبَٰرَكٗا فَأَنۢبَتۡنَا بِهِۦ جَنَّٰتٖ وَحَبَّ ٱلۡحَصِيدِ

ហើយយើងបានបញ្ចុះទឹកភ្លៀងដែលមានពរជ័យពីលើមេឃ រួចយើងបានបណ្ដុះចេញពីវានូវចំការដំណាំជាច្រើន និងប្រភេទ ធញ្ញជាតិដែលអាចច្រូតកាត់(ប្រមូលផល)បាន។ info
التفاسير:

external-link copy
10 : 50

وَٱلنَّخۡلَ بَاسِقَٰتٖ لَّهَا طَلۡعٞ نَّضِيدٞ

និងដើមល្មើខ្ពស់ស្កឹមស្កៃ ដែលមានចង្កោមផ្លែចាក់ស្រែះ លើគ្នាជាជួរ។ info
التفاسير:

external-link copy
11 : 50

رِّزۡقٗا لِّلۡعِبَادِۖ وَأَحۡيَيۡنَا بِهِۦ بَلۡدَةٗ مَّيۡتٗاۚ كَذَٰلِكَ ٱلۡخُرُوجُ

ជាលាភសក្ការៈសម្រាប់ខ្ញុំរបស់អល់ឡោះ។ ហើយយើង បានធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត(មានជីជាតិ)ឡើង វិញដោយសារវា(ទឹកភ្លៀង)។ ដូច្នោះដែរ យើងបានធ្វើឱ្យពួកអ្នក រស់ឡើងវិញ(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
12 : 50

كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَأَصۡحَٰبُ ٱلرَّسِّ وَثَمُودُ

ក្រុមរបស់នួហ និងពួករ៉ស ហើយនិងសាមូដបានបដិសេធ មុនពួកគេ។ info
التفاسير:

external-link copy
13 : 50

وَعَادٞ وَفِرۡعَوۡنُ وَإِخۡوَٰنُ لُوطٖ

ហើយអាដ និងហ្វៀរអោន និងបងប្អូនរបស់លូត។ info
التفاسير:

external-link copy
14 : 50

وَأَصۡحَٰبُ ٱلۡأَيۡكَةِ وَقَوۡمُ تُبَّعٖۚ كُلّٞ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ

និងអ្នកដែលរស់នៅអៃកាស់(ក្រុមរបស់ស្ហ៊ូអែប) ព្រម ទាំងក្រុមទុបបាក់ ពួកទាំងនោះសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នក នាំសារ។ ដូចេ្នះ ការសន្យាធ្វើទារុណកម្ម្មរបស់យើងក៏បានធ្លាក់ទៅ លើពួកគេ។ info
التفاسير:

external-link copy
15 : 50

أَفَعَيِينَا بِٱلۡخَلۡقِ ٱلۡأَوَّلِۚ بَلۡ هُمۡ فِي لَبۡسٖ مِّنۡ خَلۡقٖ جَدِيدٖ

ដូចេ្នះ តើយើងគ្មានសមត្ថភាពចំពោះការបង្កើតជាលើក ដំបូងឬ? ផ្ទុយទៅវិញ ពួកគេទេដែលស្ថិតក្នុងភាពសង្ស័យអំពីការ បង្កើតសាជាថ្មីនោះ។ info
التفاسير: