قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - جمعیت اسلامی کمیونٹی ڈیولپمنٹ

صفحہ نمبر:close

external-link copy
14 : 45

قُل لِّلَّذِينَ ءَامَنُواْ يَغۡفِرُواْ لِلَّذِينَ لَا يَرۡجُونَ أَيَّامَ ٱللَّهِ لِيَجۡزِيَ قَوۡمَۢا بِمَا كَانُواْ يَكۡسِبُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាអ្នកដែលមាន ជំនឿឱ្យពួកគេអធ្យាស្រ័យដល់ពួកដែលគ្មានសង្ឃឹមចំពោះផល បុណ្យរបស់អល់ឡោះ ដើម្បីទ្រង់នឹងតបស្នងចំពោះក្រុមមួយនូវអ្វី ដែលពួកគេធ្លាប់បានសាង។ info
التفاسير:

external-link copy
15 : 45

مَنۡ عَمِلَ صَٰلِحٗا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۖ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ

អ្នកណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយអ្នកណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញ គឺវានឹងធ្លាក់លើខ្លួន ឯង។ ក្រោយមកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួក អ្នកវិញ។ info
التفاسير:

external-link copy
16 : 45

وَلَقَدۡ ءَاتَيۡنَا بَنِيٓ إِسۡرَٰٓءِيلَ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَى ٱلۡعَٰلَمِينَ

ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរ(តាវរ៉ត និង អ៊ីញជីល)និងក្រមច្បាប់ ហើយនិងភាពជាណាពីដល់អំបូរអ៊ីស្រា-អែល ហើយយើងបានប្រទានលាភសក្ការៈដ៏ល្អជាច្រើនដល់ពួកគេ ព្រមទាំងយើងបានលើកតម្កើងពួកគេឱ្យខ្ពង់ខ្ពស់(ជាងប្រជាជាតិ នានា)លើពិភពលោក(នាសម័យនោះ)។ info
التفاسير:

external-link copy
17 : 45

وَءَاتَيۡنَٰهُم بَيِّنَٰتٖ مِّنَ ٱلۡأَمۡرِۖ فَمَا ٱخۡتَلَفُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ

ហើយយើងបានផ្ដល់ឱ្យពួកគេនូវក្រមច្បាប់ជាច្រើនយ៉ាង ច្បាស់លាស់(អំពីរឿងសាសនា)។ ហើយពួកគេមិនបានខ្វែងគំនិតគ្នា ឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេដោយ សារតែភាពឈ្នានីសរវាងពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក (មូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វី ដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាអំពីវា។ info
التفاسير:

external-link copy
18 : 45

ثُمَّ جَعَلۡنَٰكَ عَلَىٰ شَرِيعَةٖ مِّنَ ٱلۡأَمۡرِ فَٱتَّبِعۡهَا وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ لَا يَعۡلَمُونَ

ក្រោយមកយើងបានធ្វើឱ្យអ្នក(មូហាំម៉ាត់)ស្ថិតនៅលើ មាគ៌ានៃសាសនាដ៏ពិតមួយ។ ដូចេ្នះ ចូរអ្នកដើរតាមវាចុះ ហើយ ចូរអ្នកកុំធ្វើតាមចំណង់របស់ពួកដែលគ្មានចំណេះដឹងឱ្យសោះ។ info
التفاسير:

external-link copy
19 : 45

إِنَّهُمۡ لَن يُغۡنُواْ عَنكَ مِنَ ٱللَّهِ شَيۡـٔٗاۚ وَإِنَّ ٱلظَّٰلِمِينَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۖ وَٱللَّهُ وَلِيُّ ٱلۡمُتَّقِينَ

ពិតប្រាកដណាស់ ពួកគេមិនអាចការពារអ្នកពី(ទារុណ-កម្ម)អល់ឡោះបានបន្ដិចណាឡើយ។ ហើយពិតប្រាកដណាស់ ពួក ដែលបំពានយកគ្នារបស់ពួកគេធ្វើជាអ្នកគាំពារទៅវិញទៅមក។ ហើយអល់ឡោះ គឺជាអ្នកគាំពារបណ្ដាអ្នកដែលកោតខ្លាចទ្រង់។ info
التفاسير:

external-link copy
20 : 45

هَٰذَا بَصَٰٓئِرُ لِلنَّاسِ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُوقِنُونَ

(គម្ពីរគួរអាន)នេះគឺជាការឆ្លុះបញ្ចាំងដ៏ច្បាស់លាស់ សម្រាប់មនុស្សលោក និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដា ករុណាសម្រាប់ក្រុមដែលមានជំនឿពិតប្រាកដ។ info
التفاسير:

external-link copy
21 : 45

أَمۡ حَسِبَ ٱلَّذِينَ ٱجۡتَرَحُواْ ٱلسَّيِّـَٔاتِ أَن نَّجۡعَلَهُمۡ كَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَوَآءٗ مَّحۡيَاهُمۡ وَمَمَاتُهُمۡۚ سَآءَ مَا يَحۡكُمُونَ

តើពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយគិតថាៈ យើងនឹងចាត់ទុកពួកគេដូចបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវនោះស្មើភាពគ្នាក្នុងការរស់នៅរបស់ពួកគេ និងការ ស្លាប់របស់ពួកគេឬ? អ្វីដែលពួកគេវិនិច្ឆ័យនេះគឺអាក្រក់បំផុត។ info
التفاسير:

external-link copy
22 : 45

وَخَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَلِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ

ហើយអល់ឡោះបានបង្កើតមេឃជាច្រើនជាន់ និងផែនដី យ៉ាងពិតប្រាកដ និងដើម្បីគេនឹងតបស្នងដល់បុគ្គលគ្រប់រូបតាមអ្វី ដែលគេបានសាង ដោយពួកគេមិនត្រូវគេបំពានឡើយ។ info
التفاسير: