قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - جمعیت اسلامی کمیونٹی ڈیولپمنٹ

صفحہ نمبر: 461:458 close

external-link copy
32 : 39

۞ فَمَنۡ أَظۡلَمُ مِمَّن كَذَبَ عَلَى ٱللَّهِ وَكَذَّبَ بِٱلصِّدۡقِ إِذۡ جَآءَهُۥٓۚ أَلَيۡسَ فِي جَهَنَّمَ مَثۡوٗى لِّلۡكَٰفِرِينَ

ដូចេ្នះ តើអ្នកណាដែលបំពានជាងអ្នកដែលបាននិយាយ ភូតកុហកចំពោះអល់ឡោះ និងបានបដិសេធនឹងការពិតនៅពេល ដែលវាបានមកដល់គេទៀតនោះ? តើនៅក្នុងនរកជើហាន់ណាំមិន មែនជាកន្លែងសម្រាប់ពួកប្រឆាំងទេឬ? info
التفاسير:

external-link copy
33 : 39

وَٱلَّذِي جَآءَ بِٱلصِّدۡقِ وَصَدَّقَ بِهِۦٓ أُوْلَٰٓئِكَ هُمُ ٱلۡمُتَّقُونَ

រីឯអ្នកដែលនាំមកនូវការពិត និងអ្នកដែលបានជឿលើវា អ្នកទាំងនោះហើយគឺជាអ្នកដែលកោតខ្លាចអល់ឡោះ។ info
التفاسير:

external-link copy
34 : 39

لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمۡۚ ذَٰلِكَ جَزَآءُ ٱلۡمُحۡسِنِينَ

ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេចង់បានពីម្ចាស់ របស់ពួកគេ។ នោះហើយគឺជាការតបស្នងរបស់បណ្ដាអ្នកដែល សាងអំពើល្អ។ info
التفاسير:

external-link copy
35 : 39

لِيُكَفِّرَ ٱللَّهُ عَنۡهُمۡ أَسۡوَأَ ٱلَّذِي عَمِلُواْ وَيَجۡزِيَهُمۡ أَجۡرَهُم بِأَحۡسَنِ ٱلَّذِي كَانُواْ يَعۡمَلُونَ

ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើដ៏អាក្រក់ ដែលពួកគេបានប្រព្រឹត្ដកន្លងមក ហើយទ្រង់នឹងតបស្នងឱ្យពួកគេ វិញនូវផលបុណ្យរបស់ពួកគេល្អប្រសើរជាងអ្វីដែលពួកគេធ្លាប់បាន សាងទៅទៀត។ info
التفاسير:

external-link copy
36 : 39

أَلَيۡسَ ٱللَّهُ بِكَافٍ عَبۡدَهُۥۖ وَيُخَوِّفُونَكَ بِٱلَّذِينَ مِن دُونِهِۦۚ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِنۡ هَادٖ

តើអល់ឡោះមិនមែនជាអ្នកថែរក្សាខ្ញុំរបស់ទ្រង់(មូហាំ-ម៉ាត់)ទេឬ ខណៈដែលពួកគេបំភិតបំភ័យអ្នកពីសំណាក់ពួកផេ្សង ពីទ្រង់(ព្រះនានាដែលពួកគេអះអាងថា ព្រះទាំងនោះអាចបង្ក គ្រោះថ្នាក់ដល់អ្នក)នោះ? ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យ វងេ្វងនោះ គឺគ្មានអ្នកណាម្នាក់ចង្អុលបង្ហាញដល់គេឡើយ។ info
التفاسير:

external-link copy
37 : 39

وَمَن يَهۡدِ ٱللَّهُ فَمَا لَهُۥ مِن مُّضِلٍّۗ أَلَيۡسَ ٱللَّهُ بِعَزِيزٖ ذِي ٱنتِقَامٖ

ហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញនោះក៏គ្មាន អ្នកណាម្នាក់អាចធ្វើឱ្យគេវងេ្វងបានដែរ។ តើអល់ឡោះមិនមែន ជាអ្នកដែលមហាខ្លាំងពូកែ មានអានុភាពផ្ដន្ទាទោសទេឬ? info
التفاسير:

external-link copy
38 : 39

وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ ٱللَّهُۚ قُلۡ أَفَرَءَيۡتُم مَّا تَدۡعُونَ مِن دُونِ ٱللَّهِ إِنۡ أَرَادَنِيَ ٱللَّهُ بِضُرٍّ هَلۡ هُنَّ كَٰشِفَٰتُ ضُرِّهِۦٓ أَوۡ أَرَادَنِي بِرَحۡمَةٍ هَلۡ هُنَّ مُمۡسِكَٰتُ رَحۡمَتِهِۦۚ قُلۡ حَسۡبِيَ ٱللَّهُۖ عَلَيۡهِ يَتَوَكَّلُ ٱلۡمُتَوَكِّلُونَ

ហើយពិតប្រាកដណាស់ ប្រសិនបើអ្នក(មូហាំម៉ាត់)សួរ ពួកគេថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពួកគេប្រាកដជាឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ ដូចេ្នះ តើពួកអ្នកបានឃើញអ្វីដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះ ប្រសិនបើអល់ឡោះមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ តើពួកវា(ព្រះ នានា)អាចបំបាត់គ្រោះថ្នាក់របស់ទ្រង់នោះបានដែរឬទេ? ឬទ្រង់ មានបំណងប្រទានក្ដីមេត្ដាករុណាដល់ខ្ញុំ តើពួកវាអាចរារាំងក្ដីមេត្ដា ករុណារបស់ទ្រង់បានឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺគ្រប់គ្រាន់ ហើយសម្រាប់ខ្ញុំ។ ចំពោះទ្រង់តែមួយគត់ដែលបណ្ដាអ្នកដែលទុក ចិត្ដប្រគល់ការទុកចិត្ដ។ info
التفاسير:

external-link copy
39 : 39

قُلۡ يَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَٰمِلٞۖ فَسَوۡفَ تَعۡلَمُونَ

ចូរអ្នកពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាម មាគ៌ារបស់ពួកអ្នកចុះ ចំណែកខ្ញុំក៏អនុវត្ដតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថាៈ info
التفاسير:

external-link copy
40 : 39

مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٞ مُّقِيمٌ

អ្នកណាហើយដែលទារុណកម្មនឹងធ្លាក់ទៅលើគេ ធ្វើឱ្យគេ វេទនាយ៉ាងអាម៉ាស់។ ហើយទារុណកម្មអមតៈនឹងធ្លាក់ទៅលើគេ។ info
التفاسير: