قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى

ហ្វាតៀរ

external-link copy
1 : 35

ٱلۡحَمۡدُ لِلَّهِ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ جَاعِلِ ٱلۡمَلَٰٓئِكَةِ رُسُلًا أُوْلِيٓ أَجۡنِحَةٖ مَّثۡنَىٰ وَثُلَٰثَ وَرُبَٰعَۚ يَزِيدُ فِي ٱلۡخَلۡقِ مَا يَشَآءُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ជាអ្នកដែលឲ្យម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារ(ដោយពួកគេ)មានស្លាបពីរ ស្លាបបី និងស្លាបបួន។ ទ្រង់បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
2 : 35

مَّا يَفۡتَحِ ٱللَّهُ لِلنَّاسِ مِن رَّحۡمَةٖ فَلَا مُمۡسِكَ لَهَاۖ وَمَا يُمۡسِكۡ فَلَا مُرۡسِلَ لَهُۥ مِنۢ بَعۡدِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

អ្វីដែលទ្រង់បានប្រទានឱ្យមនុស្សលោកនៃក្តីមេត្តាករុណា(របស់ទ្រង់) គឺគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។ ហើយអ្វីដែលទ្រង់រារាំងនោះ ក៏គ្មាននរណាម្នាក់អាចផ្តល់វាដល់គេបន្ទាប់ពីទ្រង់បាននោះដែរ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
3 : 35

يَٰٓأَيُّهَا ٱلنَّاسُ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡۚ هَلۡ مِنۡ خَٰلِقٍ غَيۡرُ ٱللَّهِ يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំឭកនូវឧបការគុណរបស់អល់ឡោះមកលើពួកអ្នក។ តើមានអ្នកបង្កើតណាផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃនិងផែនដីដែរឬទេ? គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច? info
التفاسير: