قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى

អាល់អាំងកាពូត

external-link copy
1 : 29

الٓمٓ

អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 29

أَحَسِبَ ٱلنَّاسُ أَن يُتۡرَكُوٓاْ أَن يَقُولُوٓاْ ءَامَنَّا وَهُمۡ لَا يُفۡتَنُونَ

តើមនុស្សលោកគិតស្មានថា គេនឹងបណ្តោយឲ្យពួកគេនិយាយថា “ពួកយើងមានជំនឿហើយ” ដោយពួកគេមិនត្រូវគេបានសាកល្បងឬ? info
التفاسير:

external-link copy
3 : 29

وَلَقَدۡ فَتَنَّا ٱلَّذِينَ مِن قَبۡلِهِمۡۖ فَلَيَعۡلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُواْ وَلَيَعۡلَمَنَّ ٱلۡكَٰذِبِينَ

ជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុនពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែល(មានជំនឿ)ពិត ហើយទ្រង់ដឹងបំផុតចំពោះអ្នកដែលភូតកុហក។ info
التفاسير:

external-link copy
4 : 29

أَمۡ حَسِبَ ٱلَّذِينَ يَعۡمَلُونَ ٱلسَّيِّـَٔاتِ أَن يَسۡبِقُونَاۚ سَآءَ مَا يَحۡكُمُونَ

ឬមួយក៏ពួកដែលសាងអំពើអាក្រក់គិតស្មានថា ពួកគេគេចផុតពី(ទណ្ឌកម្ម)យើងឬ? អ្វីដែលពួកគេវិនិច្ឆ័យ(គិតស្មាន)នោះ គឺអាក្រក់បំផុត។ info
التفاسير:

external-link copy
5 : 29

مَن كَانَ يَرۡجُواْ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَأٓتٖۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

ជនណាដែលរំពឹងថានឹងបានជួបអល់ឡោះ(នៅថ្ងៃបរលោក)នោះ ពិតប្រាកដណាស់ កាលកំណត់អល់ឡោះប្រាកដជានឹងមកដល់ជាមិនខាន។ ហើយទ្រង់មហាឮ មហាដឹងបំផុត។ info
التفاسير:

external-link copy
6 : 29

وَمَن جَٰهَدَ فَإِنَّمَا يُجَٰهِدُ لِنَفۡسِهِۦٓۚ إِنَّ ٱللَّهَ لَغَنِيٌّ عَنِ ٱلۡعَٰلَمِينَ

ហើយជនណាដែលបានតស៊ូ(ក្នុងមាគ៌ារបស់អល់ឡោះ) តាមពិត គឺគេតស៊ូសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីពីពិភពទាំងឡាយឡើយ។ info
التفاسير: