قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى

بەت نومۇرى:close

external-link copy
119 : 16

ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُواْ ٱلسُّوٓءَ بِجَهَٰلَةٖ ثُمَّ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٌ

បន្ទាប់មក ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះបណ្តាអ្នកដែលបានសាងអំពើអាក្រក់ដោយល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុស និងបានកែខ្លួនបន្ទាប់ពីនោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក បន្ទាប់ពីរឿងទាំងនោះ គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
120 : 16

إِنَّ إِبۡرَٰهِيمَ كَانَ أُمَّةٗ قَانِتٗا لِّلَّهِ حَنِيفٗا وَلَمۡ يَكُ مِنَ ٱلۡمُشۡرِكِينَ

ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម គឺជាអ្នកដឹកនាំ(ទៅកាន់ប្រការល្អ) ជាអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះ និងជាអ្នកដែលស្មោះសចំពោះសាសនា ហើយគាត់មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។ info
التفاسير:

external-link copy
121 : 16

شَاكِرٗا لِّأَنۡعُمِهِۚ ٱجۡتَبَىٰهُ وَهَدَىٰهُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ

ហើយគាត់ជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់។ ទ្រង់បានជ្រើសរើសគាត់(ធ្វើជាព្យាការី) និងបានចង្អុលបង្ហាញគាត់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
122 : 16

وَءَاتَيۡنَٰهُ فِي ٱلدُّنۡيَا حَسَنَةٗۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ

ហើយយើងបានប្រទានដល់គាត់នូវប្រការល្អនៅក្នុងលោកិយនេះ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក គាត់នឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។ info
التفاسير:

external-link copy
123 : 16

ثُمَّ أَوۡحَيۡنَآ إِلَيۡكَ أَنِ ٱتَّبِعۡ مِلَّةَ إِبۡرَٰهِيمَ حَنِيفٗاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ

ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថា៖ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្មោះស។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។ info
التفاسير:

external-link copy
124 : 16

إِنَّمَا جُعِلَ ٱلسَّبۡتُ عَلَى ٱلَّذِينَ ٱخۡتَلَفُواْ فِيهِۚ وَإِنَّ رَبَّكَ لَيَحۡكُمُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ

តាមពិត គេបានចាត់ទុក(ការលើកតម្កើង)ថ្ងៃសៅរ៍ គឺជាកាតព្វកិច្ចទៅលើពួក(យូដា)ដែលបានខ្វែងគំនិតគ្នានៅក្នុងវា។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។ info
التفاسير:

external-link copy
125 : 16

ٱدۡعُ إِلَىٰ سَبِيلِ رَبِّكَ بِٱلۡحِكۡمَةِ وَٱلۡمَوۡعِظَةِ ٱلۡحَسَنَةِۖ وَجَٰدِلۡهُم بِٱلَّتِي هِيَ أَحۡسَنُۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពាវនាវទៅកាន់មាគ៌ានៃព្រះជាម្ចាស់របស់អ្នក(សាសនាអ៊ីស្លាម)ដោយគតិបណ្ឌិត និងការណែនាំដែលល្អ។ ហើយចូរអ្នកជជែកវែកញែកជាមួយពួកគេតាមមធ្យោបាយណាដែលល្អបំផុត។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
126 : 16

وَإِنۡ عَاقَبۡتُمۡ فَعَاقِبُواْ بِمِثۡلِ مَا عُوقِبۡتُم بِهِۦۖ وَلَئِن صَبَرۡتُمۡ لَهُوَ خَيۡرٞ لِّلصَّٰبِرِينَ

ហើយប្រសិនបើពួកអ្នកចង់ដាក់ទោសពួកគេ(សត្រូវ) ចូរពួកអ្នកដាក់ទោស(ពួកគេ)ដូចអ្វីដែលគេបានប្រព្រឹត្តមកលើពួកអ្នក។ តែប្រសិនបើពួកអ្នកអត់ធ្មត់(មិនសងសឹក) វាពិតជាប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលអត់ធ្មត់។ info
التفاسير:

external-link copy
127 : 16

وَٱصۡبِرۡ وَمَا صَبۡرُكَ إِلَّا بِٱللَّهِۚ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَلَا تَكُ فِي ضَيۡقٖ مِّمَّا يَمۡكُرُونَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ ហើយការអត់ធ្មត់របស់អ្នក គឺគ្មានអ្វីក្រៅពីការជួយពីអល់ឡោះដល់អ្នក។ ហើយចូរអ្នកកុំមានទុក្ខព្រួយចំពោះពួកគេ និងកុំព្រួយបារម្ភ ដោយសារតែល្បិចកលដែលពួកគេរៀបចំឲ្យសោះ។ info
التفاسير:

external-link copy
128 : 16

إِنَّ ٱللَّهَ مَعَ ٱلَّذِينَ ٱتَّقَواْ وَّٱلَّذِينَ هُم مُّحۡسِنُونَ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច(ទ្រង់) ហើយនិង(នៅជាមួយ)បណ្តាអ្នកដែលសាងអំពើល្អទាំងឡាយ។ info
التفاسير: