قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
9 : 64

يَوۡمَ يَجۡمَعُكُمۡ لِيَوۡمِ ٱلۡجَمۡعِۖ ذَٰلِكَ يَوۡمُ ٱلتَّغَابُنِۗ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحٗا يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُدۡخِلۡهُ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃបរលោក ថ្ងៃដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកអ្នកដើម្បីតបស្នងចំពោះទង្វើរបស់ពួកអ្នក។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់របស់ពួកគ្មានជំនឿ ហើយនិងភាពខ្វះខាតរបស់ពួកគេ ខណៈដែលអ្នកមានជំនឿទទួលបានមត៌កគេហដ្ឋានរបស់ពួកឋាននរក(ដែលមាន)នៅក្នុងឋានសួគ៌ ហើយពួកឋាននរក ទទួលបានមត៌កគេហដ្ឋានរបស់អ្នកមានជំនឿ(ដែលមាន)នៅក្នុងឋាននរក។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេពុំចាកចេញពីឋានសួគ៌វិញឡើយ ហើយឧបការគុណទាំងឡាយក៏មិនត្រូវបានកាត់ផ្តាច់ពីពួកគេដែរ។ ហើយអ្វីដែលពួកគេទទួលបាននោះ គឺជាជោគជ័យមួយដ៏ធំបំផុត ដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• من قضاء الله انقسام الناس إلى أشقياء وسعداء.
• ក្នុងចំណោមការកំណត់របស់អល់ឡោះ គឺការបែងចែកមនុស្សពីរក្រុម គឺក្រុមដែលអពមង្គល(ពួកប្រឆាំង) និងក្រុមដែលមានសុភមង្គល(អ្នកមានជំនឿ)។ info

• من الوسائل المعينة على العمل الصالح تذكر خسارة الناس يوم القيامة.
• មធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលជួយដល់ការសាងទង្វើកុសលនោះ គឺការការរំលឹកពីភាពខាតបង់របស់មនុស្សលោកនៅថ្ងែបរលោក។ info