قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
51 : 41

وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ فَذُو دُعَآءٍ عَرِيضٖ

ហើយនៅពេលដែលយើង(អល់ឡោះ)បានប្រទានឧបការគុណដល់មនុស្សលោក ដោយឲ្យគេមានសុខភាពល្អ សុភមង្គល និងប្រការផ្សេងៗទៀតនោះ គេបានភ្លេចពីការរំលឹក និងការគោរពប្រតិបត្តិចំពោះទ្រង់ ហើយគេបានបែរចេញទៅម្ខាងដោយភាពក្រអឺតក្រទម។ តែនៅពេលណាដែលគេជួបប្រទះនឹងជំងឺ ភាពក្រីក្រលំបាកជាដើមនោះ គឺគេបួងសួងសុំយ៉ាងច្រើនចំពោះអល់ឡោះ។ គេត្អូញត្អែរទៅកាន់ទ្រង់នូវអ្វីដែលគេជួបប្រទះដើម្បីឲ្យទ្រង់ដកយកនូវគ្រោះដែលគេបានជួបប្រទះនោះវិញ។ ពិតណាស់ រូបគេមិនចេះដឹងគុណទៅចំពោះម្ចាស់របស់គេឡើយនៅពេលទ្រង់បានប្រទានលាភសក្ការៈដល់គេ ហើយគេក៏មិនចេះអត់ធ្មត់នឹងការលំបាកទាំងឡាយនោះដែរនៅពេលទ្រង់បានសាកល្បងគេនោះ។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• علم الساعة عند الله وحده.
• ចំណេះដឹងអំពីថ្ងៃបរលោក គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹង។ info

• تعامل الكافر مع نعم الله ونقمه فيه تخبط واضطراب.
• ឥរិយាបថរបស់ពួកប្រឆាំងជាមួយនឹងឧបការគុណរបស់អល់ឡោះ និងជាមួយទណ្ឌកម្មរបស់ទ្រង់ គឺមានភាពច្របូកច្របល់ មិនច្បាស់លាស់។ info

• إحاطة الله بكل شيء علمًا وقدرة.
• អល់ឡោះជាម្ចាស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹង និងសមត្ថភាពរបស់ទ្រង់។ info