قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
49 : 39

فَإِذَا مَسَّ ٱلۡإِنسَٰنَ ضُرّٞ دَعَانَا ثُمَّ إِذَا خَوَّلۡنَٰهُ نِعۡمَةٗ مِّنَّا قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلۡمِۭۚ بَلۡ هِيَ فِتۡنَةٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

នៅពេលដែលពួកប្រឆាំងបានទទួលរងនូវជំងឺឈឺថ្កាត់ ឬភាពក្រខ្សត់ ឬអ្វីផ្សេងទៀតនោះ គឺរូបគេបានបួងសួងមកចំពោះយើងដើម្បីឲ្យយើងបំបាត់នូវគ្រោះដែលគេកំពុងជួបនោះ។ បន្ទាប់មក នៅពេលដែលយើងប្រទានឲ្យគេនូវឧបការគុណ ដូចជាមានសុខភាពល្អ និងទ្រព្យសម្បត្តិនោះ ពួកប្រឆាំងនោះបែរជានិយាយថាៈ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ប្រទាននូវប្រការទាំងនេះឲ្យខ្ញុំ ព្រោះទ្រង់ដឹងថា ខ្ញុំសក្តិសមនឹងទទួលបានវា។ តែតាមការពិត វាជាការសាកល្បងចំពោះគេ និងជាការល្បួងចំពោះគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកប្រឆាំងមិនបានដឹងអំពីរឿងនេះឡើយ។ ដូច្នេះហើយ ពួកគេក៏បានចាញ់បោកចំពោះអ្វីដែលអល់ឡោះបានប្រទានជាឧបការគុណចំពោះពួកគេនោះ។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។ info

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។ info