قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
44 : 33

تَحِيَّتُهُمۡ يَوۡمَ يَلۡقَوۡنَهُۥ سَلَٰمٞۚ وَأَعَدَّ لَهُمۡ أَجۡرٗا كَرِيمٗا

ការស្វាគមន៍របស់បណ្តាអ្នកមានជំនឿនៅថ្ងៃដែលពួកគេជួបនឹងម្ចាស់របស់ពួកគេនោះ គឺពាក្យ សន្តិភាពនិងសុវត្ថិភាពចាកផុតពីប្រការអាក្រក់ទាំងឡាយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកគេនូវផលបុណ្យដ៏ឧត្តុង្គឧត្តម (នោះគឺឋានសួគ៌របស់ទ្រង់) ជាការតបស្នងដល់ពួកគេលើការគោរពប្រតិបត្តិរបស់ពួកគេ និងការឃ្លាតឆ្ងាយរបស់ពួកគេពីការប្រព្រឹត្តល្មើសចំពោះទ្រង់។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• الصبر على الأذى من صفات الداعية الناجح.
• ការអត់ធ្មត់លើប្រការអាក្រក់ទាំងឡាយ គឺជាលក្ខណៈសម្បត្តិរបស់អ្នកអំពាវនាវដែលជោគជ័យ។ info

• يُنْدَب للزوج أن يعطي مطلقته قبل الدخول بها بعض المال جبرًا لخاطرها.
• គប្បីលើបុរសជាប្តីត្រូវផ្តល់ទ្រព្យសម្បត្តិមួយចំនួនដល់ស្ត្រីជាភរិយាដែលបានលែងលះមុនពេលផ្សំដំណេកជាមួយគ្នា ដើម្បីជាការប៉ះប៉ូវផ្លូវចិត្តរបស់នាង។ info

• خصوصية النبي صلى الله عليه وسلم بجواز نكاح الهبة، وإن لم يحدث منه.
• ករណីពិសេសមួយសម្រាប់ព្យាការីមូហាំម៉ាត់ ដោយគេអនុញ្ញាតឲ្យគាត់រៀបការដោយមិនចាំបាច់ប្រគល់ប្រាក់ខាន់ស្លា ទោះបីរឿងនោះមិនបានកើតឡើងចំពោះគាត់ក៏ដោយ។ info