قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
56 : 3

فَأَمَّا ٱلَّذِينَ كَفَرُواْ فَأُعَذِّبُهُمۡ عَذَابٗا شَدِيدٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّٰصِرِينَ

រីឯពួកដែលប្រឆាំងនឹងអ្នក និងប្រឆាំងជាមួយសេចក្តីពិតដែលអ្នកបាននាំទៅកាន់ពួកគេនោះ ពិតប្រាកដណាស់ យើងនឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតក្នុងលោកិយ ដោយការសម្លាប់ ការចាប់ជាឈ្លើយសឹក ភាពអាម៉ាស់ និងប្រការផ្សេងទៀត និងនៅថ្ងៃបរលោក ពួកគេនឹងទទូលនូវទណ្ឌកម្មនៃភ្លើងនរក។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកដែលអាចជួយការពារពួកគេពីទណ្ឌកម្មបានឡើយ។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• من كمال قدرته تعالى أنه يعاقب من يمكر بدينه وبأوليائه، فيمكر بهم كما يمكرون.
• ក្នុងចំណោមភាពពេញលេញនៃសមត្ថភាពរបស់អល់ឡោះជាម្ចាស់គឺ ពិតណាស់ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលប្រើឧបាយកលចំពោះសាសនារបស់ទ្រង់និងបណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់ចំពោះទ្រង់ ដោយទ្រង់បានប្រើឧបាយកលតបចំពោះពួកគេ ដូចឧបាយកលដែលពួកគេបានធ្វើនោះវិញ។ info

• بيان المعتقد الصحيح الواجب في شأن عيسى عليه السلام، وبيان موافقته للعقل فهو ليس بدعًا في الخلقة، فآدم المخلوق من غير أب ولا أم أشد غرابة والجميع يؤمن ببشريته.
• បញ្ជាក់អំពីគោលជំនឿដ៏ត្រឹមត្រូវដែលចាំបាច់ត្រូវជឿក្នុងរឿងព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) និងបញ្ជាក់ពីភាពស្របទៅនឹងប្រាជ្ញា ដោយវាមិនមែនជារឿងដែលថ្មីក្នុងការបង្កើតរបស់អល់ឡោះនោះទេ ពីព្រោះព្យាការីអាហ្ទាំ(អាដាម) ក៏ត្រូវបានគេបង្កើតដោយគ្មានឪពុកម្តាយផងដែរ ដែលជារឿងមួយដ៏ចំឡែកខ្លាំងជាងការបង្កើតព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ទៅទៀត ប៉ុន្តែមនុស្សទាំងអស់បានជឿថា រូបគាត់ គឺជាមនុស្សលោក។ info

• مشروعية المُباهلة بين المتنازعين على الصفة التي وردت بها الآية الكريمة.
• បង្គាប់ឲ្យធ្វើការដាក់បណ្ដាសារវាងបុគ្គលពីររូបដែលឈ្លោះគ្នា ទៅតាមលក្ខណៈដូចដែលបានរៀបរាប់ដូចក្នុងវាក្យខណ្ឌខាងលើនេះ។ info