قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

بەت نومۇرى:close

external-link copy
181 : 3

لَّقَدۡ سَمِعَ ٱللَّهُ قَوۡلَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ فَقِيرٞ وَنَحۡنُ أَغۡنِيَآءُۘ سَنَكۡتُبُ مَا قَالُواْ وَقَتۡلَهُمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَنَقُولُ ذُوقُواْ عَذَابَ ٱلۡحَرِيقِ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានឮហើយនូវពាក្យសម្ដីរបស់ពួកយូដានៅពេលដែលពួកគេបាននិយាយថាៈ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រដោយទ្រង់បានសុំខ្ចីពីពួកយើង រីឯពួកយើង គឺជាអ្នកមាន ពីព្រោះពួកយើងមានទ្រព្យសម្បត្តិ”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយនៃពាក្យភូតកុហក និងការមូលបង្កាច់ទៅលើម្ចាស់របស់ពួកគេ និងការដែលពួកគេសម្លាប់បណ្ដាព្យាការីរបស់ពួកគេដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆេះឆាបនៅក្នុងឋាននរកនោះ។ info
التفاسير:

external-link copy
182 : 3

ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّامٖ لِّلۡعَبِيدِ

ទណ្ឌកម្មនោះ គឺដោយសារអំពើល្មើសនិងអំពើថោកទាបដែលពួកអ្នក(ពួកយូដា)បានប្រព្រឹត្តដោយដៃទាំងពីររបស់ពួកអ្នកផ្ទាល់ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់នោះឡើយ។ info
التفاسير:

external-link copy
183 : 3

ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ عَهِدَ إِلَيۡنَآ أَلَّا نُؤۡمِنَ لِرَسُولٍ حَتَّىٰ يَأۡتِيَنَا بِقُرۡبَانٖ تَأۡكُلُهُ ٱلنَّارُۗ قُلۡ قَدۡ جَآءَكُمۡ رُسُلٞ مِّن قَبۡلِي بِٱلۡبَيِّنَٰتِ وَبِٱلَّذِي قُلۡتُمۡ فَلِمَ قَتَلۡتُمُوهُمۡ إِن كُنتُمۡ صَٰدِقِينَ

ពួកទាំងនោះ គឺជាពួកដែលបាននិយាយដោយភូតកុហក និងបង្កើតពាក្យមូលបង្កាច់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំមកកាន់ពួកយើងនៅក្នុងគម្ពីរទាំងឡាយរបស់ទ្រង់ និងតាមរយៈពាក្យសម្តីរបស់បណ្តាព្យាការីរបស់ទ្រង់ថា មិនឲ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឲ្យពួកយើងនូវអ្វីដែលអាចបញ្ជាក់ថា ពាក្យសម្ដីរបស់គេគឺត្រឹមត្រូវពិត ហើយការដែលអាចបញ្ជាក់ដូចនោះ គឺតាមរយៈការធ្វើគួរហ្ពាន(តង្វាយ)បញ្ជិតខ្លួនទៅកាន់អល់ឡោះ និងមានភ្លើងចុះពីលើមេឃមកឆេះគួរហ្ពាននោះ។ ពិតណាស់ ពួកគេបានបង្កើតពាក្យកុហកទៅលើអល់ឡោះដោយថាទ្រង់បានផ្តែផ្តាំពួកគេ និងថាអល់ឡោះជាម្ចាស់បានកំណត់ភស្តុតាងដែលបញ្ជាក់ពីសច្ចភាពពិតនៃអ្នកនាំសារតាមរយៈអ្វីដែលពួកគេបានរៀបរាប់នោះ។ ហេតុដូច្នេះហើយទើបអល់ឡោះជាម្ចាស់បានបង្គាប់ប្រើព្យាការីររបស់ទ្រង់មូហាំម៉ាត់ ឲ្យនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអំពីខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងទាំងឡាយដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ ហើយពួកគេក៏បាននាំមកនូវភស្តុតាងដូចដែលពួកអ្នកបានរៀបរាប់នេះដែរ គឺការដាក់គួរហ្ពានដែលនឹងមានភ្លើងពីលើមេឃមកឆេះគួរហ្ពាននោះ។ ប៉ុន្តែហេតុអ្វីបានជាពួកអ្នកនៅតែមិនព្រមជឿលើពួកគេ ហើយថែមទាំងបានសម្លាប់ពួកគេថែមទៀត ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតត្រឹមត្រូវមែននោះ? info
التفاسير:

external-link copy
184 : 3

فَإِن كَذَّبُوكَ فَقَدۡ كُذِّبَ رُسُلٞ مِّن قَبۡلِكَ جَآءُو بِٱلۡبَيِّنَٰتِ وَٱلزُّبُرِ وَٱلۡكِتَٰبِ ٱلۡمُنِيرِ

តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)នោះ ចូរអ្នកកុំកើតទុក្ខ ពីព្រោះវាគឺជាទម្លាប់របស់ពួកប្រឆាំងទៅហើយ។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកនោះក៏ត្រូវបានពួកគេបដិសេធ(មិនជឿ)ដែរ។ ពួកគេ(អ្នកនាំសារជំនាន់មុន)បាននាំមកនូវភស្តុតាងទាំងឡាយដ៏ច្បាស់លាស់ និងបាននាំមកនូវបណ្តាគម្ពីរដែលក្នុងនោះមានការទូន្មាន និងការដាស់តឿន ហើយនិងគម្ពីរដែលចង្អុលបង្ហាញ ដែលមានចែងក្នុងវានូវក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ។ info
التفاسير:

external-link copy
185 : 3

كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَإِنَّمَا تُوَفَّوۡنَ أُجُورَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۖ فَمَن زُحۡزِحَ عَنِ ٱلنَّارِ وَأُدۡخِلَ ٱلۡجَنَّةَ فَقَدۡ فَازَۗ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ

រាល់ជីវិតទាំងអស់ទោះបីមានសភាពបែបណាក៏ដោយក៏ត្រូវតែភ្លក់រសជាតិនៃសេចក្តីស្លាប់ដែរ។ ហេតុនេះ ចូរកុំឲ្យម៉ាខ្លូកទាំងឡាយចាញ់បោកលោកិយនេះឲ្យសោះ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រទានផលបុណ្យលើទង្វើរបស់ពួកអ្នកដែលបានសាងយ៉ាងពេញលេញដោយគ្មានខ្វះបន្តិចណាឡើយ។ ដូចនេះ ជនណាហើយដែលអល់ឡោះបានបញ្ចៀសរូបគេពីភ្លើងនរក ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះ ពិតណាស់ គេពិតជាទទួលបាននូវប្រការល្អដែលគេប្រាថ្នាចង់បាន និងបានរួចផុតពីប្រការអាក្រក់ដែលគេភ័យខ្លាចហើយ។ ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីការត្រេកត្រអាលដែលនឹងបាត់បង់នោះឡើយ ហើយគ្មានអ្នកដែលចាប់អារម្មណ៍នឹងលោកិយឡើយ ក្រៅពីអ្នកដែលត្រូវបានគេបោកបញ្ឆោតប៉ុណ្ណោះ។ info
التفاسير:

external-link copy
186 : 3

۞ لَتُبۡلَوُنَّ فِيٓ أَمۡوَٰلِكُمۡ وَأَنفُسِكُمۡ وَلَتَسۡمَعُنَّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَمِنَ ٱلَّذِينَ أَشۡرَكُوٓاْ أَذٗى كَثِيرٗاۚ وَإِن تَصۡبِرُواْ وَتَتَّقُواْ فَإِنَّ ذَٰلِكَ مِنۡ عَزۡمِ ٱلۡأُمُورِ

ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រាកដជានឹងត្រូវបានគេសាកល្បងចំពោះទ្រព្យសម្បត្តិរបស់ពួកអ្នក ដោយឲ្យ(ពួកអ្នក)បរិច្ចាគមួយចំណែកនៃទ្រព្យនោះ ជាកាតព្វកិច្ចដែលចាំបាច់ត្រូវបរិច្ចាគ និង(ត្រូវសាកល្បង)តាមរយៈគ្រោះទាំងឡាយដែលកើតឡើងចំពោះទ្រព្យសម្បត្តិទាំងនោះ។ ហើយពួកអ្នកក៏នឹងត្រូវបានសាកល្បងផងដែរចំពោះខ្លួនប្រាណរបស់ពួកអ្នក ដោយត្រូវបំពេញនូវកាតព្វកិច្ចទាំងឡាយដែលឥស្លាមបានដាក់បទបញ្ញត្តិ និង(ត្រូវសាកល្បង)ដោយគ្រោះសព្វបែបយ៉ាងដែលនឹងធ្លាក់មកលើពួកអ្នក។ ហើយពួកអ្នកនឹងបានឮនូវរឿងរ៉ាវជាច្រើនដែលបង្កការឈឺចាប់ដល់ពួកអ្នក តាមរយៈការចោទប្រកាន់ទៅលើពួកអ្នកនិងទៅលើសាសនារបស់ពួកអ្នកពីសំណាក់ពួកអ្នកដែលត្រូវបានប្រទានគម្ពីរមុនពួកអ្នក និងអំពីពួកមុស្ហរីគីន។ តែប្រសិនបើពួកអ្នកអត់ធ្មត់លើគ្រោះ និងការសាកល្បងទាំងឡាយដែលពួកអ្នកជួបប្រទះ ហើយពួកអ្នកកោតខ្លាចអល់ឡោះដោយប្រតិបត្តិតាមអ្វីដែលទ្រង់បានបង្គាប់ប្រើ និងបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់នោះ ពិតប្រាកដណាស់ ទាំងនោះគឺជាកិច្ចការដែលតម្រូវឲ្យមានការតាំងចិត្តខ្ពស់ និងជាការងារដែលអ្នកប្រកួតប្រជែងទាំងឡាយតែងតែប្រកួតប្រជែងគ្នា។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• من سوء فعال اليهود وقبيح أخلاقهم اعتداؤهم على أنبياء الله بالتكذيب والقتل.
• ក្នុងចំណោមទង្វើអាក្រក់របស់ពួកយូដា និងអាកប្បកិរិយាដ៏អាក្រក់របស់ពួកគេនោះ គឺការរំលោភបំពានរបស់ពួកគេទៅលើបណ្ដាព្យាការីរបស់អល់ឡោះ ដោយការបដិសេធ(មិនជឿ) និងការកាប់សម្លាប់។ info

• كل فوز في الدنيا فهو ناقص، وإنما الفوز التام في الآخرة، بالنجاة من النار ودخول الجنة.
• រាល់ភាពជោគជ័យទាំងឡាយនៅក្នុងលោកិយនេះ គឺមិនមែនជាជោគជ័យពេញលេញនោះទេ។ តាមពិត ជោគជ័យដែលពេញលេញនោះ គឺជោគជ័យនៅថ្ងៃបរលោក ដោយបានរួចផុតពីភ្លើងនរក និងបានចូលឋានសួគ៌។ info

• من أنواع الابتلاء الأذى الذي ينال المؤمنين في دينهم وأنفسهم من قِبَل أهل الكتاب والمشركين، والواجب حينئذ الصبر وتقوى الله تعالى.
• ក្នុងចំណោមប្រភេទនៃការសាកល្បងនោះ គឺការឈឺចាប់ដែលអ្នកមានជំនឿត្រូវទទួលរង ទាំងចំពោះសាសនារបស់ពួកគេ និងទៅលើខ្លួនប្រាណរបស់ពួកគេ ដែលកើតចេញមកពីពួកអះលីគីតាប(ពួកដែលត្រូវបានគេប្រទានគម្ពីរឲ្យ) និងពួកមុស្ហរីគីន ហើយចាំបាច់លើអ្នកមានជំនឿក្នុងខណៈនោះ គឺត្រូវទ្រាំអត់ធ្មត់ និងកោតខ្លាចអល់ឡោះជាម្ចាស់។ info