قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
17 : 27

وَحُشِرَ لِسُلَيۡمَٰنَ جُنُودُهُۥ مِنَ ٱلۡجِنِّ وَٱلۡإِنسِ وَٱلطَّيۡرِ فَهُمۡ يُوزَعُونَ

ហើយគេបានប្រមូលឲ្យព្យាការីស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់អំពីមនុស្សលោក ជិន និងសត្វបក្សាបក្សីទាំងឡាយ។ ជាការពិតណាស់ ពួកគេត្រូវបានបែងចែកជាក្រុមៗ(ក្នុងការធ្វើដំណើរ)ប្រកបដោយសណ្តាប់ធ្នាប់។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• التبسم ضحك أهل الوقار.
• ការសើចរបស់មនុស្សដែលមានសេចក្តីថ្លៃថ្នូរ គឹការញញឹម។ info

• شكر النعم أدب الأنبياء والصالحين مع ربهم.
• ការចេះថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយ គឺជាសីលធម៌របស់បណ្តាព្យាការី និងអ្នកដែលសាងទង្វើកុសលទាំងឡាយជាមួយនឹងម្ចាស់របស់ពួកគេ។ info

• الاعتذار عن أهل الصلاح بظهر الغيب.
• ការសុំអធ្យាស្រ័យចំពោះមនុស្សល្អ គឺត្រូវធ្វើដោយស្ងាត់ៗ។ info

• سياسة الرعية بإيقاع العقاب على من يستحقه، وقبول عذر أصحاب الأعذار.
• នយោបាយ ឬគោលការណ៍របស់អ្នកគ្រប់គ្រង គឺការដាក់ទណ្ឌកម្មចំពោះអ្នកដែលសាកសមនឹងទទួលទណ្ឌកម្ម ហើយទទួលយកនូវការសុំការអធ្យាស្រ័យចំពោះក្រុមអ្នកដែលមានមូលហេតុច្បាស់លាស់។ info

• قد يوجد من العلم عند الأصاغر ما لا يوجد عند الأكابر.
• ជួនកាល អ្នកដែលតូចទាបអាចមានចំណេះដឹងដែលអ្នកធំខ្ពស់មិនមាន។ info