قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
60 : 24

وَٱلۡقَوَٰعِدُ مِنَ ٱلنِّسَآءِ ٱلَّٰتِي لَا يَرۡجُونَ نِكَاحٗا فَلَيۡسَ عَلَيۡهِنَّ جُنَاحٌ أَن يَضَعۡنَ ثِيَابَهُنَّ غَيۡرَ مُتَبَرِّجَٰتِۭ بِزِينَةٖۖ وَأَن يَسۡتَعۡفِفۡنَ خَيۡرٞ لَّهُنَّۗ وَٱللَّهُ سَمِيعٌ عَلِيمٞ

ហើយចំពោះស្ត្រីដែលមានវ័យចំណាស់ដែលអស់រដូវ និងមិនអាចមានផ្ទៃពោះទៀតបានដោយសារតែភាពចាស់ជរារបស់ពួកនាង ហើយនិងបណ្តាស្ត្រីដែលគ្មានចំណង់ក្នុងការរៀបអាពាហ៍ពិពាហ៍ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងក្នុងការដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាង ដូចជាអាវក្រៅនិងស្បៃមុខរបស់ពួកនាង ដោយពុំមែនក្នុងលក្ខណៈបង្ហាញពីអាថ៌កំបាំងនៃសម្រស់(របស់ពួកនាង)ដែលគេប្រើពួកនាងឲ្យបិទបាំងវាទេនោះ។ តែការមិនដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាងនោះ គឺជាការល្អប្រសើរសម្រាប់ពួកនាងជាងការដោះវាចេញ ពីព្រោះវាអាចជួយក្នុងការបិតបាំង(រាងកាយ) និងរក្សាភាពបរិសុទ្ធ។ ហើយអល់ឡោះទ្រង់ឮបំផុតនូវរាល់ពាក្យសម្តីទាំងឡាយរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• جواز وضع العجائز بعض ثيابهنّ لانتفاء الريبة من ذلك.
• ការដោះអាវក្រៅរបស់ស្ត្រីដែលមានវ័យចំណាស់ គឺត្រូវបានអនុញ្ញាតដោយគ្មានការសង្ស័យចំពោះរឿងនេះឡើយ។ info

• الاحتياط في الدين شأن المتقين.
• ការយកចិត្តទុកដាក់នឹងសាសនា គឺជាកិច្ចការរបស់បណ្តាអ្នកដែលកោតខ្លាច។ info

• الأعذار سبب في تخفيف التكليف.
• ឧបសគ្គទាំងឡាយ គឺជាមូលហេតុក្នុងការបន្ធូរបន្ថយ ឬសម្រាលបន្ទុក(កាតព្វកិច្ច)។ info

• المجتمع المسلم مجتمع التكافل والتآزر والتآخي.
• សង្គមឥស្លាម គឺជាសង្គមដែលមានសាមគ្គីភាព រួបរួមគ្នា និងមានភាតរភាពចំពោះគ្នា។ info