قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
94 : 20

قَالَ يَبۡنَؤُمَّ لَا تَأۡخُذۡ بِلِحۡيَتِي وَلَا بِرَأۡسِيٓۖ إِنِّي خَشِيتُ أَن تَقُولَ فَرَّقۡتَ بَيۡنَ بَنِيٓ إِسۡرَٰٓءِيلَ وَلَمۡ تَرۡقُبۡ قَوۡلِي

ហើយនៅពេលដែលព្យាការីមូសាបានចាប់ពុកចង្កានិងសក់ក្បាលបងប្រុសរបស់គាត់ ព្យាការីហារូន ទាញមកជិតគាត់ដោយការមិនពេញចិត្តនឹងទង្វើរបស់គាត់នោះ ព្យាការីហារូនក៏បាននិយាយដោយទន់ភ្លន់ទៅកាន់គាត់(ព្យាការីមូសា)វិញថាៈ សូមអ្នកកុំចាប់ពុកចង្កា និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំមានហេតុផលក្នុងការដែលខ្ញុំបន្តនៅជាមួយពួកគេ។ ជាការពិតណាស់ ក៏ព្រោះតែខ្ញុំខ្លាចថា ប្រសិនបើខ្ញុំទុកពួកគេឲ្យនៅតែឯងនឹងធ្វើឲ្យពួកគេបែកបាក់គ្នា ហើយអ្នកនឹងស្ដីបន្ទោសខ្ញុំថាៈ ពិតប្រាកដណាស់ ខ្ញុំបានបំបែកបំបាក់ពួកគេ និងមិនរក្សាពាក្យផ្តែផ្ដាំរបស់អ្នកចំពោះពួកគេ។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• خداع الناس بتزوير الحقائق مسلك أهل الضلال.
• ការបោកប្រាស់មនុស្សលោកដោយការក្លែងបន្លំការពិត គឺជាមាគ៌ារបស់ពួកដែលវង្វេង។ info

• الغضب المحمود هو الذي يكون عند انتهاكِ محارم الله.
ការខឹងសម្បាដែលគេកោតសរសើរនោះ គឺនៅពេលដែលគេបានបំពានបម្រាមដែលអល់ឡោះជាម្ចាស់បានហាមឃាត់។ info

• في الآيات أصل في نفي أهل البدع والمعاصي وهجرانهم، وألا يُخَالَطوا.
• នៅក្នុងវាក្យខណ្ឌទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការបដិសេធចំពោះពួកដែលបង្កើតថ្មីក្នុងសាសនា និងពួកដែលប្រព្រឹត្តល្មើស ព្រមទាំងត្រូវនិរទេសពួកគេចេញ ហើយមិនត្រូវរស់នៅជាមួយពួកគេឡើយ។ info

• في الآيات وجوب التفكر في معرفة الله تعالى من خلال مفعولاته في الكون.
• នៅក្នុងវាក្យខណ្ឌទាំងនេះ គឺចាំបាច់ត្រូវពិចារណាក្នុងការស្គាល់អល់ឡោះតាមរយៈម៉ាខ្លូករបស់ទ្រង់ដែលមានក្នុងចក្រវាឡ។ info