قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى

external-link copy
45 : 18

وَٱضۡرِبۡ لَهُم مَّثَلَ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَآءٍ أَنزَلۡنَٰهُ مِنَ ٱلسَّمَآءِ فَٱخۡتَلَطَ بِهِۦ نَبَاتُ ٱلۡأَرۡضِ فَأَصۡبَحَ هَشِيمٗا تَذۡرُوهُ ٱلرِّيَٰحُۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ مُّقۡتَدِرًا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកដែលឈ្លក់វង្វេងនឹងលោកិយ។ ជាការពិតណាស់ លោកិយនេះនឹងបាត់បង់ ហើយនឹងដល់ទីបញ្ចប់យ៉ាងរហ័ស គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ ហើយរុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នាដោយសារទឹកភ្លៀងនោះ។ ក្រោយមក ដំណាំទាំងនោះក៏បានក្លាយជាក្រៀមស្វិត ហើយខ្យល់ក៏បានបក់បោកវាទៅកាន់កន្លែងមួយផ្សេងទៀត។ ពេលនោះ ដីក៏បានប្រែក្លាយទៅជាសភាពដូចដើម(ដែលគ្មានរុក្ខជាតិសោះ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ។ ដូចនេះ ទ្រង់ធ្វើឲ្យរស់រានមានជីវិតនូវអ្វីដែលទ្រង់មានចេតនា និងធ្វើឲ្យស្លាប់(វិនាសអន្តរាយ)នូវអ្វីដែលទ្រង់មានចេតនា។ info
التفاسير:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• على المؤمن ألا يستكين أمام عزة الغني الكافر، وعليه نصحه وإرشاده إلى الإيمان بالله، والإقرار بوحدانيته، وشكر نعمه وأفضاله عليه.
• ចំពោះអ្នកមានជំនឿមិនត្រូវបន្ទន់ខ្លួន ឬដាក់ខ្លួននៅចំពោះមុខពួកគ្មានជំនឿដែលមានទ្រព្យសម្បត្តិ និងមានអំណាចនោះទេ តែចាំបាច់លើគេត្រូវផ្តល់ការណែនាំដល់គេ និងចង្អុលបង្ហាញគេឲ្យមានជំនឿនឹងអល់ឡោះ និងឲ្យគេទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយនិងដឹងគុណចំពោះឧបការគុណ និងការប្រោសប្រទានរបស់ទ្រង់ចំពោះគេ។ info

• ينبغي لكل من أعجبه شيء من ماله أو ولده أن يضيف النعمة إلى مُولِيها ومُسْدِيها بأن يقول: ﴿ما شاءَ اللهُ لا قُوَّةَ إلَّا بِاللهِ﴾.
• គប្បីលើរាល់ៗបុគ្គលដែលមានអ្វីមួយធ្វើឲ្យគេភ្ញាក់ផ្អើល ដូចជាទ្រព្យសម្បត្តិរបស់គេ និងកូនចៅរបស់គេនោះ គឺត្រូវប្រគល់ ឬបង្វិលឧបការគុណនោះទៅកាន់អល់ឡោះជាម្ចាស់វិញដោយសូត្រថាៈ مَا شَاءَ اللهُ لَا قُوَّةَ لِأَحَدٍ إِلَّا بِاللهِ ដែលមានន័យថាៈ អ្វីៗដែលអល់ឡោះមានចេតនាគឺគ្មានឥទ្ធិពលណាម្នាក់ក្រៅពីអល់ឡោះឡើយ។ info

• إذا أراد الله بعبد خيرًا عجل له العقوبة في الدنيا.
• នៅពេលដែលអល់ឡោះមានចេតនាចង់ឲ្យខ្ញុំរបស់ទ្រង់បានល្អ ទ្រង់នឹងដាក់ទណ្ឌកម្មដល់គេភ្លាមៗនៅក្នុងលោកិយ(ព្រោះទណ្ឌកម្មក្នុងលោកិយនេះមានភាពស្រាលបំផុតបើធៀបនឹងទណ្ឌកម្មនៅថ្ងៃបរលោក)។ info

• جواز الدعاء بتلف مال من كان ماله سبب طغيانه وكفره وخسرانه.
• អនុញ្ញាតឲ្យធ្វើការបួងសួងសុំឲ្យទ្រព្យសម្បត្តិអ្នកដទៃអន្តរាយចំពោះជនណាហើយដែលទ្រព្យសម្បត្តិរបស់គេជាមូលហេតុធ្វើឲ្យគេបំពាន ប្រឆាំង និងធ្វើឲ្យគេខាតបង់។ info