قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - ئىسلامى تەرەققىيات جەمئىيىتى

بەت نومۇرى:close

external-link copy
76 : 17

وَإِن كَادُواْ لَيَسۡتَفِزُّونَكَ مِنَ ٱلۡأَرۡضِ لِيُخۡرِجُوكَ مِنۡهَاۖ وَإِذٗا لَّا يَلۡبَثُونَ خِلَٰفَكَ إِلَّا قَلِيلٗا

ពិតប្រាកដណាស់ ពួកគេស្ទើរតែបំភិតបំភ័យឱ្យអ្នកចេញ ពីទឹកដី(ម៉ាឌីណះ)ដើម្បីបណេ្ដញអ្នកចេញពីទីនោះ។ តែបើដូច្នោះ មែន ពួកគេនឹងមិនអាចនៅ(ទីកន្លែងនោះ)ក្រោយពីអ្នកបានឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ info
التفاسير:

external-link copy
77 : 17

سُنَّةَ مَن قَدۡ أَرۡسَلۡنَا قَبۡلَكَ مِن رُّسُلِنَاۖ وَلَا تَجِدُ لِسُنَّتِنَا تَحۡوِيلًا

-(នេះហើយ)ជាច្បាប់របស់យើងចំពោះអ្នកដែលយើងបាន បញ្ជូនមកក្នុងចំណោមអ្នកនាំសាររបស់យើងមុនអ្នក(មូហាំម៉ាត់) ហើយអ្នកមិនអាចកែប្រែច្បាប់របស់យើងបានឡើយ។ info
التفاسير:

external-link copy
78 : 17

أَقِمِ ٱلصَّلَوٰةَ لِدُلُوكِ ٱلشَّمۡسِ إِلَىٰ غَسَقِ ٱلَّيۡلِ وَقُرۡءَانَ ٱلۡفَجۡرِۖ إِنَّ قُرۡءَانَ ٱلۡفَجۡرِ كَانَ مَشۡهُودٗا

ចូរអ្នកប្រតិបត្ដិសឡាតចាប់ពីថ្ងៃជេ្រ រហូតដល់យប់ (ហ៊្សូហូរ អាសើរ ម៉ាហ្គរិប និងអ៊ីស្ហា) និងសឡាតស៊ូពូស ។ ពិត ប្រាកដណាស់ ការសឡាតស៊ូពូសគឺត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ធ្វើ ជាសាក្សី។ info
التفاسير:

external-link copy
79 : 17

وَمِنَ ٱلَّيۡلِ فَتَهَجَّدۡ بِهِۦ نَافِلَةٗ لَّكَ عَسَىٰٓ أَن يَبۡعَثَكَ رَبُّكَ مَقَامٗا مَّحۡمُودٗا

ហើយនៅក្នុងផ្នែកមួយនៃពេលយប់ ចូរអ្នកប្រតិបត្ដិ សឡាតតះជុតនឹងវា(សូត្រគម្ពីរគួរអានឱ្យបានវែង) ជាការបន្ថែម សម្រាប់អ្នក សង្ឃឹមថាម្ចាស់របស់អ្នកនឹងតែងតាំងអ្នកនៅកន្លែង មួយដែលត្រូវបានគេកោតសរសើរ។ info
التفاسير:

external-link copy
80 : 17

وَقُل رَّبِّ أَدۡخِلۡنِي مُدۡخَلَ صِدۡقٖ وَأَخۡرِجۡنِي مُخۡرَجَ صِدۡقٖ وَٱجۡعَل لِّي مِن لَّدُنكَ سُلۡطَٰنٗا نَّصِيرٗا

ហើយចូរអ្នកបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាបញ្ចូលខ្ញុំទៅ(ទីក្រុងម៉ាឌីណះ)ឱ្យបានល្អ និងបពោ្ចញខ្ញុំ(ពី ទីក្រុងម៉ាក្កះ)ឱ្យបានល្អ ហើយសូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវអំណាច និងជំនួយពីទ្រង់ផង។ info
التفاسير:

external-link copy
81 : 17

وَقُلۡ جَآءَ ٱلۡحَقُّ وَزَهَقَ ٱلۡبَٰطِلُۚ إِنَّ ٱلۡبَٰطِلَ كَانَ زَهُوقٗا

ហើយចូរអ្នកពោលថាៈ ភាពពិតបានមកដល់ ហើយការ ប្រឌិតបានរលាយសាបសូន្យ។ ពិតប្រាកដណាស់ ការប្រឌិតគឺត្រូវ បានរលាយសាបសូន្យ។ info
التفاسير:

external-link copy
82 : 17

وَنُنَزِّلُ مِنَ ٱلۡقُرۡءَانِ مَا هُوَ شِفَآءٞ وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ وَلَا يَزِيدُ ٱلظَّٰلِمِينَ إِلَّا خَسَارٗا

ហើយយើងបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាការ ព្យាបាល ហើយជាការប្រោសប្រណីសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ ហើយទ្រង់មិនបន្ថែមឱ្យពួកដែលបំពានក្រៅពីការខាតបង់ នោះឡើយ។ info
التفاسير:

external-link copy
83 : 17

وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ كَانَ يَـُٔوسٗا

ហើយនៅពេលដែលយើងបានប្រទាននៀកម៉ាត់ដល់ មនុស្សលោក គេបានបែរចេញដោយក្រអឺតក្រទម(ពីមាគ៌ាដែល ត្រឹមត្រូវ)។ ហើយនៅពេលដែលគ្រោះអាក្រក់បានធ្លាក់ត្រូវលើ គេ គឺគេអស់សង្ឃឹមជាទីបំផុត។ info
التفاسير:

external-link copy
84 : 17

قُلۡ كُلّٞ يَعۡمَلُ عَلَىٰ شَاكِلَتِهِۦ فَرَبُّكُمۡ أَعۡلَمُ بِمَنۡ هُوَ أَهۡدَىٰ سَبِيلٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មនុស្សគ្រប់រូបតែងតែ ប្រព្រឹត្ដទៅតាមលក្ខណៈ(មាគ៌ាសាសនា ចំណង់)របស់គេ ហេតុ នេះម្ចាស់របស់ពួកអ្នកដឹងបំផុតចំពោះអ្នកណាដែលប្រតិបត្ដិតាម មាគ៌ាដែលត្រឹមត្រូវជាងគេ។ info
التفاسير:

external-link copy
85 : 17

وَيَسۡـَٔلُونَكَ عَنِ ٱلرُّوحِۖ قُلِ ٱلرُّوحُ مِنۡ أَمۡرِ رَبِّي وَمَآ أُوتِيتُم مِّنَ ٱلۡعِلۡمِ إِلَّا قَلِيلٗا

ហើយពួកគេ(ពួកប្រឆាំង)សួរអ្នកអំពីវិញ្ញាណ។ ចូរអ្នក ឆ្លើយថាៈ វិញ្ញាណនោះគឺជាកិច្ចការមួយនៃម្ចាស់របស់ខ្ញុំ ហើយពួក អ្នកមិនត្រូវបានគេផ្ដល់ឱ្យនូវចំណេះដឹង(អំពីវិញ្ញាណនោះ)ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។ info
التفاسير:

external-link copy
86 : 17

وَلَئِن شِئۡنَا لَنَذۡهَبَنَّ بِٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيۡنَا وَكِيلًا

ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបំបាត់ ចោលនូវអ្វីដែលយើងបានផ្ដល់ឱ្យអ្នក(គម្ពីរគួរអាន) បន្ទាប់មកអ្នក គ្មានអ្នកគាំពារណាអាចប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។ info
التفاسير: