Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Rowad Tercüme Merkezi

Sayfa numarası:close

external-link copy
31 : 78

إِنَّ لِلۡمُتَّقِينَ مَفَازًا

ពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលបានកន្លែងជោគជ័យ(ឋានសួគ៌) info
التفاسير:

external-link copy
32 : 78

حَدَآئِقَ وَأَعۡنَٰبٗا

ដែលមានសួនឧទ្យាន និងចម្ការទំពាំងបាយជូរ info
التفاسير:

external-link copy
33 : 78

وَكَوَاعِبَ أَتۡرَابٗا

និងស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា info
التفاسير:

external-link copy
34 : 78

وَكَأۡسٗا دِهَاقٗا

ព្រមទាំងកែវដែលពេញដោយស្រា។ info
التفاسير:

external-link copy
35 : 78

لَّا يَسۡمَعُونَ فِيهَا لَغۡوٗا وَلَا كِذَّٰبٗا

នៅក្នុងឋានសួគ៌នោះ ពួកគេមិនឮពាក្យសម្តីឥតបានការ ហើយពួកគេក៏មិននិយាយកុហកគ្នានោះដែរ។ info
التفاسير:

external-link copy
36 : 78

جَزَآءٗ مِّن رَّبِّكَ عَطَآءً حِسَابٗا

(ទាំងនោះ)គឺជាការតបស្នងពីព្រះជាម្ចាស់របស់អ្នក ជាការប្រោសប្រទានដ៏ពេញលេញមួយ(អំពីទ្រង់)។ info
التفاسير:

external-link copy
37 : 78

رَّبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلرَّحۡمَٰنِۖ لَا يَمۡلِكُونَ مِنۡهُ خِطَابٗا

(ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកគេមិនអាចនិយាយអ្វីបានឡើយ (លុះត្រាតែមានការអនុញ្ញាតពីទ្រង់)។ info
التفاسير:

external-link copy
38 : 78

يَوۡمَ يَقُومُ ٱلرُّوحُ وَٱلۡمَلَٰٓئِكَةُ صَفّٗاۖ لَّا يَتَكَلَّمُونَ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَقَالَ صَوَابٗا

នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែអ្នកដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់អនុញ្ញាតដល់គេ ហើយគេនិយាយតែពាក្យសម្តីដែលត្រឹមត្រូវប៉ុណ្ណោះ។ info
التفاسير:

external-link copy
39 : 78

ذَٰلِكَ ٱلۡيَوۡمُ ٱلۡحَقُّۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا

នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ ជនណាដែលចង់ទទួលបានជោគជ័យ ចូរឱ្យគេជ្រើសយកកន្លែងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេចុះ។ info
التفاسير:

external-link copy
40 : 78

إِنَّآ أَنذَرۡنَٰكُمۡ عَذَابٗا قَرِيبٗا يَوۡمَ يَنظُرُ ٱلۡمَرۡءُ مَا قَدَّمَتۡ يَدَاهُ وَيَقُولُ ٱلۡكَافِرُ يَٰلَيۡتَنِي كُنتُ تُرَٰبَۢا

ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលនៅជិតបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅកាន់អ្វីដែលគេធ្លាប់បានសាងកន្លងមក។ ហើយអ្នកគ្មានជំនឿនឹងនិយាយថា៖ “ឱអនិច្ចាខ្ញុំអើយ! សូមឱ្យខ្ញុំក្លាយជាដី(ដូចសត្វទាំងឡាយ)ផងចុះ។ info
التفاسير: