Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Rowad Tercüme Merkezi

Sayfa numarası:close

external-link copy
32 : 34

قَالَ ٱلَّذِينَ ٱسۡتَكۡبَرُواْ لِلَّذِينَ ٱسۡتُضۡعِفُوٓاْ أَنَحۡنُ صَدَدۡنَٰكُمۡ عَنِ ٱلۡهُدَىٰ بَعۡدَ إِذۡ جَآءَكُمۖ بَلۡ كُنتُم مُّجۡرِمِينَ

ពួកមេដឹកនាំបាននិយាយទៅកាន់ពួកទន់ខ្សោយវិញថា៖ តើពួកយើងបានរារាំងពួកអ្នកពីការចង្អុលបង្ហាញបន្ទាប់ពីវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកឧក្រិដ្ឋជន។ info
التفاسير:

external-link copy
33 : 34

وَقَالَ ٱلَّذِينَ ٱسۡتُضۡعِفُواْ لِلَّذِينَ ٱسۡتَكۡبَرُواْ بَلۡ مَكۡرُ ٱلَّيۡلِ وَٱلنَّهَارِ إِذۡ تَأۡمُرُونَنَآ أَن نَّكۡفُرَ بِٱللَّهِ وَنَجۡعَلَ لَهُۥٓ أَندَادٗاۚ وَأَسَرُّواْ ٱلنَّدَامَةَ لَمَّا رَأَوُاْ ٱلۡعَذَابَۚ وَجَعَلۡنَا ٱلۡأَغۡلَٰلَ فِيٓ أَعۡنَاقِ ٱلَّذِينَ كَفَرُواْۖ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ

ហើយពួកទន់ខ្សោយក៏បានតបទៅកាន់ពួកមេដឹកនាំវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកបានប្រើឧបាយកលទាំងយប់ទាំងថ្ងៃ ខណៈដែលពួកអ្នកប្រើពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើងបង្កើតដៃគូសម្រាប់ទ្រង់។ ហើយពួកគេបានលាក់បាំងនូវវិប្បដិសារីនៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក។ ហើយយើងបានដាក់ច្រវាក់នៅនឹងករបស់ពួកប្រឆាំង។ តើពួកគេត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកគេបានប្រព្រឹត្តឬទេ? info
التفاسير:

external-link copy
34 : 34

وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ

ហើយយើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានទៅកាន់ភូមិស្រុកមួយឡើយ លើកលែងតែពួកដែលមានឋានៈសក្តិនៃស្រុកភូមិនោះនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងចំពោះអ្វីដែលពួកអ្នកត្រូវបានគេបញ្ជូនមក។ info
التفاسير:

external-link copy
35 : 34

وَقَالُواْ نَحۡنُ أَكۡثَرُ أَمۡوَٰلٗا وَأَوۡلَٰدٗا وَمَا نَحۡنُ بِمُعَذَّبِينَ

ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងជាអ្នកដែលមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងគេ។ ហើយពួកយើងក៏នឹងមិនត្រូវគេដាក់ទណ្ឌកម្មនោះដែរ។ info
التفاسير:

external-link copy
36 : 34

قُلۡ إِنَّ رَبِّي يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។ info
التفاسير:

external-link copy
37 : 34

وَمَآ أَمۡوَٰلُكُمۡ وَلَآ أَوۡلَٰدُكُم بِٱلَّتِي تُقَرِّبُكُمۡ عِندَنَا زُلۡفَىٰٓ إِلَّا مَنۡ ءَامَنَ وَعَمِلَ صَٰلِحٗا فَأُوْلَٰٓئِكَ لَهُمۡ جَزَآءُ ٱلضِّعۡفِ بِمَا عَمِلُواْ وَهُمۡ فِي ٱلۡغُرُفَٰتِ ءَامِنُونَ

ហើយទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកអ្នកមិនអាចនាំពួកអ្នកឲ្យខិតមកជិតការពេញចិត្តពីយើងនោះឡើយ ក៏ប៉ុន្តែមានតែអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅវិញទេ។ អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានការតបស្នងទ្វេដងចំពោះអ្វីដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពស្ថិតនៅឯកន្លែងដ៏ខ្ពង់ខ្ពស់បំផុត(នៃឋានសួគ៌)។ info
التفاسير:

external-link copy
38 : 34

وَٱلَّذِينَ يَسۡعَوۡنَ فِيٓ ءَايَٰتِنَا مُعَٰجِزِينَ أُوْلَٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ

ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។ info
التفاسير:

external-link copy
39 : 34

قُلۡ إِنَّ رَبِّي يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥۚ وَمَآ أَنفَقۡتُم مِّن شَيۡءٖ فَهُوَ يُخۡلِفُهُۥۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ ទ្រង់នឹងជំនួសវាឱ្យពួកអ្នកវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។ info
التفاسير: