Kur'an-ı Kerim meal tercümesi - Khmer Muhtasar Kur'an-ı Kerim Tefsiri Tercümesi.

អាល់ឡៃល៍

Surenin hedefleri:
بيان أحوال الخلق في الإيمان والإنفاق وحال كل فريق.
បញ្ជាក់ពីស្ថានភាពរបស់ម៉ាខ្លូកចំពោះការមានជំនឿ និងការបរិច្ចាគទាន ហើយនិងស្ថានភាពនៃក្រុមនីមួយៗ។ info

external-link copy
1 : 92

وَٱلَّيۡلِ إِذَا يَغۡشَىٰ

អល់ឡោះទ្រង់ស្បថនឹងពេលយប់ នៅពេលដែលមេឃនិងផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។ info
التفاسير:

external-link copy
2 : 92

وَٱلنَّهَارِ إِذَا تَجَلَّىٰ

ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។ info
التفاسير:

external-link copy
3 : 92

وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ

ហើយទ្រង់ស្បថនឹងការបង្កើតរបស់ទ្រង់ដែល(ទ្រង់បានបង្កើតឱ្យ)មានពីរភេទ គឺភេទប្រុស និងភេទស្រី។ info
التفاسير:

external-link copy
4 : 92

إِنَّ سَعۡيَكُمۡ لَشَتَّىٰ

ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺមានភាពខុសៗគ្នា។ អ្នកខ្លះធ្វើទង្វើល្អដែលជាមូលហេតុនាំឲ្យចូលឋានសួគ៌ ឯអ្នកខ្លះទៀតធ្វើទង្វើអាក្រក់ដែលជាមូលហេតុនាំឲ្យចូលឋាននរក។ info
التفاسير:

external-link copy
5 : 92

فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ

រីឯអ្នកដែលបានបរិច្ចាគនូវអ្វីដែលគេដាក់កាតព្វកិច្ចលើរូបគេឲ្យបរិច្ចាគ ដូចជាការបរិច្ចាគហ្សាកាត់ ការផ្គត់ផ្គង់ជីវភាពគ្រួសារ និងការផាកពិន័យ(ចំពោះកំហុសឆ្គងមួយចំនួន) ព្រមទាំងកោតខ្លាច(មិនប្រព្រឹត្ត)ចំពោះអ្វីដែលអល់ឡោះបានហាមឃាត់ info
التفاسير:

external-link copy
6 : 92

وَصَدَّقَ بِٱلۡحُسۡنَىٰ

និងមានជំនឿជឿជាក់ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងប្រការល្អវិញនោះ info
التفاسير:

external-link copy
7 : 92

فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ

យើងនឹងសម្រួលដល់គេក្នុងការសាងអំពើល្អ ហើយនិងការបរិច្ចាគក្នុងមាគ៌ាអល់ឡោះ។ info
التفاسير:

external-link copy
8 : 92

وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ

រីឯជនណាដែលកំណាញ់ទ្រព្យសម្បត្តិរបស់គេ ដោយមិនព្រមបរិច្ចាគវាចំពោះអ្វីដែលជាកាតព្វកិច្ចលើរូបគេត្រូវបរិច្ចាគ និងមិនត្រូវការជំនួយពីអល់ឡោះដោយសារតែ(គេគិតថា)គេមានទ្រព្យសម្បត្តិហើយ។ ដូចនេះ គេមិនសុំពីអល់ឡោះឲ្យប្រទាននូវការប្រោសប្រទានអ្វីដល់គេទៀតឡើយ info
التفاسير:

external-link copy
9 : 92

وَكَذَّبَ بِٱلۡحُسۡنَىٰ

ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះដែលថាទ្រង់នឹងតបស្នងផលបុណ្យចំពោះការបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះវិញនោះ info
التفاسير:
Bu sayfadaki ayetlerin faydaları:
• أهمية تزكية النفس وتطهيرها.
• សារសំខាន់នៃការជម្រះសម្អាតដួងចិត្ត។ info

• المتعاونون على المعصية شركاء في الإثم.
• អ្នកដែលជួយគាំទ្រអំពើអាក្រក់នឹងត្រូវទទួលបាបកម្មដូចគ្នានឹងអ្នកដែលប្រព្រឹត្តអំពើអាក្រក់នោះដែរ។ info

• الذنوب سبب للعقوبات الدنيوية.
• បាបកម្មជាមូលហេតុដែលនាំឲ្យទទួលទណ្ឌកម្មនៅក្នុងលោកិយ។ info

• كلٌّ ميسر لما خلق له فمنهم مطيع ومنهم عاصٍ.
• រាល់បុគ្គលគ្រប់រូប គេនឹងសម្រួលដល់គេទៅតាមទង្វើរបស់គេ ដោយក្នុងចំណោមពួកគេ មានអ្នកដែលគោរពតាម និងមានអ្នកដែលប្រឆាំង។ info