Kur'an-ı Kerim meal tercümesi - Khmer Muhtasar Kur'an-ı Kerim Tefsiri Tercümesi.

Sayfa numarası: 194:187 close

external-link copy
48 : 9

لَقَدِ ٱبۡتَغَوُاْ ٱلۡفِتۡنَةَ مِن قَبۡلُ وَقَلَّبُواْ لَكَ ٱلۡأُمُورَ حَتَّىٰ جَآءَ ٱلۡحَقُّ وَظَهَرَ أَمۡرُ ٱللَّهِ وَهُمۡ كَٰرِهُونَ

ជាការពិតណាស់ ពួកពុតត្បុតទាំងនោះបានព្យាយាមបង្កវិនាសកម្មដោយបំបែកបំបាក់សាមគ្គីភាពរបស់អ្នកមានជំនឿ និងបំបែកបំបាក់ការរួបរួមគ្នារបស់ពួកគេតាំងពីមុនសង្គ្រាមតាពូកមកម្លេះ ហើយពួកគេបានរៀបចំឧបាយកលជាច្រើនប្រភេទប្រឆាំងនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយពួកគេសង្ឃឹមថា ឧបាយកលរបស់ពួកគេអាចផ្តល់ផលប៉ះពាល់លើការតាំងចិត្តរបស់អ្នកក្នុងការប្រយុទ្ធ រហូតទាល់តែជំនួយរបស់អល់ឡោះ និងការពង្រឹងរបស់ទ្រង់បានមកដល់អ្នក។ ហើយអល់ឡោះបានធ្វើឲ្យសាសនារបស់ទ្រង់មានភាពខ្លាំងក្លា និងធ្វើឲ្យសត្រូវរបស់ទ្រង់ចុះខ្សោយ។ តែពួកគេមិនពេញចិត្តដូច្នោះឡើយ ពីព្រោះពួកគេមានបំណងចង់ឲ្យប្រការខុសឆ្គងទទួលជ័យជម្នះលើប្រការត្រឹមត្រូវ។ info
التفاسير:

external-link copy
49 : 9

وَمِنۡهُم مَّن يَقُولُ ٱئۡذَن لِّي وَلَا تَفۡتِنِّيٓۚ أَلَا فِي ٱلۡفِتۡنَةِ سَقَطُواْۗ وَإِنَّ جَهَنَّمَ لَمُحِيطَةُۢ بِٱلۡكَٰفِرِينَ

ហើយក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលយកលេសដើម្បីមិនទៅចូលរួមប្រយុទ្ធ ដោយគេនិយាយថាៈ ឱអ្នកនាំសាររបស់អល់ឡោះ! សូមអ្នកអនុញ្ញាតដល់ខ្ញុំក្នុងការមិនចេញទៅធ្វើសង្គ្រាមផងចុះ ហើយសូមអ្នកកុំដាក់បន្ទុកលើខ្ញុំឲ្យចាកចេញជាមួយនឹងអ្នកដើម្បីកុំឲ្យខ្ញុំមានបាបកម្មដោយសារតែភាពចលាចលដែលបណ្តាលមកពីពួកនារីៗរបស់ពួកសត្រូវ(ពួករ៉ូម)នៅពេលដែលខ្ញុំឃើញពួកនាង។ តើពុំមែនទេឬ តាមពិតពួកគេបានធ្លាក់ក្នុងភាពចលាចលដ៏ធំធេងជាងអ្វីដែលពួកគេបានអះអាងទៅទៀត នោះគឺភាពចលាចលនៃភាពពុតត្បុត និងភាពចលាចលនៃការមិនចូលរួមក្នុងសង្គ្រាម។ ពិតណាស់ ឋាននរកជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកប្រឆាំងនៅថ្ងៃបរលោកដោយគ្មាននរណាម្នាក់អាចគេចផុតនោះឡើយ ហើយពួកគេក៏គ្មានផ្លូវគេចផុតពីវានោះដែរ។ info
التفاسير:

external-link copy
50 : 9

إِن تُصِبۡكَ حَسَنَةٞ تَسُؤۡهُمۡۖ وَإِن تُصِبۡكَ مُصِيبَةٞ يَقُولُواْ قَدۡ أَخَذۡنَآ أَمۡرَنَا مِن قَبۡلُ وَيَتَوَلَّواْ وَّهُمۡ فَرِحُونَ

ប្រសិនបើអ្នក(ឱអ្នកនាំសាររបស់អល់ឡោះ)ទទួលបាននូវឧបការគុណពីអល់ឡោះដែលនាំឲ្យអ្នកសប្បាយរីករាយ ដូចជាការទទួលបានជ័យជំនះ ឬក៏ទ្រព្យជ័យភណ្ឌនោះ គឺពួកគេ(ពួកពុតត្បុត)មិនពេញចិត្តដូច្នោះឡើយ ហើយពួកគេមានទុក្ខព្រួយថែមទៀត។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់ ដូចជាការលំបាក និងការបរាជ័យ(ក្នុងសង្គ្រាម)នោះ ពួកគេនឹងនិយាយថាៈ ពួកយើងបានការពារខ្លួនរបស់ពួកយើង ហើយពួកយើងបានប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្ន ដោយពួកយើងមិនបានចេញទៅប្រយុទ្ធដូចដែលបណ្តាអ្នកមានជំនឿបានចេញ(ទៅប្រយុទ្ធ) ដែលជាហេតុធ្វើឲ្យពួកគេ(អ្នកមានជំនឿ)ទទួលរងគ្រោះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹក។ ក្រោយមក ពួកពុតត្បុតទាំងនោះនាំគ្នាបែរចេញត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញដោយភាពសប្បាយរីករាយ ដោយសារពួកគេទទួលបាននូវសុវត្ថិភាព។ info
التفاسير:

external-link copy
51 : 9

قُل لَّن يُصِيبَنَآ إِلَّا مَا كَتَبَ ٱللَّهُ لَنَا هُوَ مَوۡلَىٰنَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ពួកយើងមិនទទួលបានអ្វីក្រៅតែពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានចារកំណត់សម្រាប់ពួកយើងប៉ុណ្ណោះ។ ជាការពិតណាស់ ទ្រង់គឺជាចៅហ្វាយនាយរបស់ពួកយើង និងជាអ្នកគាំពារពួកយើងដែលពួកយើងសុំការគាំពារពីទ្រង់ ហើយពួកយើងប្រគល់រាល់កិច្ចការទាំងឡាយរបស់ពួកយើងទៅកាន់ទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ដែលអ្នកមានជំនឿប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។ ទ្រង់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកគេ ហើយទ្រង់ជាអ្នកគាំពារដ៏ល្អបំផុត។ info
التفاسير:

external-link copy
52 : 9

قُلۡ هَلۡ تَرَبَّصُونَ بِنَآ إِلَّآ إِحۡدَى ٱلۡحُسۡنَيَيۡنِۖ وَنَحۡنُ نَتَرَبَّصُ بِكُمۡ أَن يُصِيبَكُمُ ٱللَّهُ بِعَذَابٖ مِّنۡ عِندِهِۦٓ أَوۡ بِأَيۡدِينَاۖ فَتَرَبَّصُوٓاْ إِنَّا مَعَكُم مُّتَرَبِّصُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើពួកអ្នករង់ចាំឲ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីការទទួលជ័យជម្នះ ឬការពលីជីវិត(ស្លាប់ស្ហាហ៊ីទ)នោះឬ? ចំណែកឯពួកយើងវិញ គឺពួកយើងរង់ចាំមើលទណ្ឌកម្មដែលអល់ឡោះនឹងទម្លាក់ទៅលើពួកអ្នក ដោយទ្រង់បំផ្លាញពួកអ្នក ឬដាក់ទណ្ឌកម្មពួកអ្នកដោយស្នាដៃរបស់ពួកយើងផ្ទាល់តាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹកនៅពេលដែលគេអនុញ្ញាតឲ្យពួកយើងប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកយើងចុះ។ ពិតណាស់ យើងក៏រង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកអ្នកដែរ។ info
التفاسير:

external-link copy
53 : 9

قُلۡ أَنفِقُواْ طَوۡعًا أَوۡ كَرۡهٗا لَّن يُتَقَبَّلَ مِنكُمۡ إِنَّكُمۡ كُنتُمۡ قَوۡمٗا فَٰسِقِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកបានបរិច្ចាគនោះ ទោះធ្វើដោយពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីពួកអ្នកដែរ ដោយសារតែការប្រឆាំងរបស់ពួកអ្នកនិងការចាកចេញរបស់ពួកអ្នកពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះ។ info
التفاسير:

external-link copy
54 : 9

وَمَا مَنَعَهُمۡ أَن تُقۡبَلَ مِنۡهُمۡ نَفَقَٰتُهُمۡ إِلَّآ أَنَّهُمۡ كَفَرُواْ بِٱللَّهِ وَبِرَسُولِهِۦ وَلَا يَأۡتُونَ ٱلصَّلَوٰةَ إِلَّا وَهُمۡ كُسَالَىٰ وَلَا يُنفِقُونَ إِلَّا وَهُمۡ كَٰرِهُونَ

ហើយគ្មានអ្វីដែលរារាំងពួកគេមិនឲ្យគេ(អល់ឡោះ)ទទួលយកការបរិច្ចាគរបស់ពួកគេនោះឡើយ លើកលែងតែបីប្រការប៉ុណ្ណោះ គឺការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ភាពខ្ជិលច្រអូសរបស់ពួកគេនៅពេលដែលពួកគេប្រតិបត្តិសឡាត ហើយពួកគេមិនបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដោយស្ម័គ្រចិត្តឬពេញចិត្ត។ តាមពិត ពួកគេបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដោយមិនពេញចិត្តនោះឡើយ(ធ្វើដោយបង្ខំចិត្ត) ពីព្រោះពួកគេពុំសង្ឃឹម(ថាទទួលបាន)ផលបុណ្យចំពោះការសឡាតរបស់ពួកគេ និងការបរិច្ចាគទានរបស់ពួកគេនោះទេ។ info
التفاسير:
Bu sayfadaki ayetlerin faydaları:
• دأب المنافقين السعي إلى إلحاق الأذى بالمسلمين عن طريق الدسائس والتجسس.
• ពួកពុតត្បុតនៅតែបន្តព្យាយាមធ្វើទុកបុកម្នេញចំពោះអ្នកឥស្លាមតាមរយៈការបញុះញង់ និងការស៊ើបការសម្ងាត់(របស់អ្នកមានជំនឿ)។ info

• التخلف عن الجهاد مفسدة كبرى وفتنة عظمى محققة، وهي معصية لله ومعصية لرسوله.
• ការអវត្តមានមិនចូលរួមប្រយុទ្ធ គឺជាបាបកម្មមួយដ៏ធំនិងជាអំពើចលាចលមួយដ៏ធំធេង។ វាគឺជាអំពើល្មើសចំពោះអល់ឡោះ និងជាអំពើល្មើសចំពោះអ្នកនាំសាររបស់ទ្រង់។ info

• في الآيات تعليم للمسلمين ألا يحزنوا لما يصيبهم؛ لئلا يَهِنوا وتذهب قوتهم، وأن يرضوا بما قدَّر الله لهم، ويرجوا رضا ربهم؛ لأنهم واثقون بأن الله يريد نصر دينه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺបង្រៀនអ្នកមូស្លីមមិនត្រូវមានទុក្ខព្រួយចំពោះគ្រោះថ្នាក់ដែលពួកគេជួបប្រទះនោះទេ ដើម្បីកុំឲ្យពួកគេទន់ខ្សោយនិងបាត់បង់នូវភាពខ្លាំងក្លារបស់ពួកគេ ហើយត្រូវពេញចិត្តនិងទទួលយកនូវអ្វីដែលអល់ឡោះទ្រង់បានកំណត់សម្រាប់ពួកគេ ព្រមទាំងសង្ឃឹមនូវការពេញចិត្តពីម្ចាស់របស់ពួកគេ ដោយសារតែពួកគេគឺជាអ្នកដែលជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបំណងជួយសាសនារបស់ទ្រង់។ info

• من علامات ضعف الإيمان وقلة التقوى التكاسل في أداء الصلاة والإنفاق عن غير رضا ورجاء للثواب.
• ក្នុងចំណោមសញ្ញាដែលបង្ហាញពីភាពទន់ខ្សោយនៃជំនឿ និងការមានការកោតខ្លាចចំពោះអល់ឡោះតិចតួចនោះ គឺការមានភាពខ្ជិលច្រអូសក្នុងការប្រតិបត្តិសឡាត និងការបរិច្ចាគទានដោយមិនពេញចិត្ត ហើយគ្មានរំពឹងផលបុណ្យអំពីវា។ info