Kur'an-ı Kerim meal tercümesi - Khmer Muhtasar Kur'an-ı Kerim Tefsiri Tercümesi.

Sayfa numarası:close

external-link copy
52 : 37

يَقُولُ أَءِنَّكَ لَمِنَ ٱلۡمُصَدِّقِينَ

គេបាននិយាយមកកាន់ខ្ញុំក្នុងលក្ខណៈបដិសេធ(មិនជឿ) និងសើចចំអកថាៈ (ឱសម្លាញ់!) តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់លើការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញឬ? info
التفاسير:

external-link copy
53 : 37

أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَدِينُونَ

នៅពេលដែលពួកយើងបានស្លាប់និងបានក្លាយទៅជាដី ហើយឆ្អឹងក៏ត្រូវបានពុកផុយអស់ទៅហើយនោះ តើពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ ហើយទទួលការតបស្នងទៅលើទង្វើរបស់ពួកយើងដែលពួកយើងបានសាងនៅលើលោកិយឬ? info
التفاسير:

external-link copy
54 : 37

قَالَ هَلۡ أَنتُم مُّطَّلِعُونَ

មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿនោះក៏បាននិយាយទៅកាន់មិត្តភក្តិរបស់គេដែលជាអ្នកឋានសួគ៌ថាៈ សូមពួកអ្នករកមើលគេជាមួយខ្ញុំដើម្បីឲ្យពួកយើងបានឃើញកន្លែងវិលត្រឡប់របស់មិត្តភក្តិ(របស់ខ្ញុំ)ដែលគេបានបដិសេធនឹងការពង្រស់ឡើងវិញម្នាក់នោះ។ info
التفاسير:

external-link copy
55 : 37

فَٱطَّلَعَ فَرَءَاهُ فِي سَوَآءِ ٱلۡجَحِيمِ

នៅពេលនោះ គេក៏បានរកមើល ហើយក៏បានឃើញមិត្តភក្តិរបស់គេនោះស្ថិតនៅកណ្តាលនរកជើហ៊ីម។ info
التفاسير:

external-link copy
56 : 37

قَالَ تَٱللَّهِ إِن كِدتَّ لَتُرۡدِينِ

គេក៏និយាយថាៈ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំដោយត្រូវចូលឋាននរក(ជាមួយអ្នក)ទៅហើយ ដោយសារតែការអំពាវនាវរបស់អ្នកមកចំពោះខ្ញុំឲ្យប្រឆាំង និងបដិសេធនឹងការពង្រស់ឡើងវិញ។ info
التفاسير:

external-link copy
57 : 37

وَلَوۡلَا نِعۡمَةُ رَبِّي لَكُنتُ مِنَ ٱلۡمُحۡضَرِينَ

ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះមកចំពោះខ្ញុំដោយចង្អុលបង្ហាញខ្ញុំទៅកាន់ការមានជំនឿចំពោះទ្រង់ទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុងចំណោមពួកដែលត្រូវទទួលទណ្ឌកម្មដូចអ្នកដែរជាមិនខានហើយ។ info
التفاسير:

external-link copy
58 : 37

أَفَمَا نَحۡنُ بِمَيِّتِينَ

ពិតប្រាកដណាស់ពួកយើង(បណ្តាអ្នកចូលឋានសួគ៌) នឹងមិនស្លាប់ទៀតឡើយ info
التفاسير:

external-link copy
59 : 37

إِلَّا مَوۡتَتَنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُعَذَّبِينَ

លើកលែងការស្លាប់លើកទីមួយដែលពួកយើងបានស្លាប់នៅលើលោកិយនោះប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងនឹងស្ថិតនៅជាអមតៈក្នុងឋានសួគ៌ ហើយពួកយើងមិនត្រូវបានគេដាក់ទណ្ឌកម្មដូចពួកប្រឆាំងដែលត្រូវបានគេដាក់ទណ្ឌកម្មនោះឡើយ។ info
التفاسير:

external-link copy
60 : 37

إِنَّ هَٰذَا لَهُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ពិតប្រាកដណាស់ អ្វីដែលម្ចាស់របស់ពួកយើងបានតបស្នងដល់ពួកយើង(ដូចជាការបានចូលឋានសួគ៌ ការស្ថិតនៅក្នុងឋានសួគ៌ជាជាអមតៈ និងការមានសុវត្ថិភាពរួចផុតពីភ្លើងនរក) គឺពិតជាជោគជ័យដ៏ធំធេងបំផុតដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។ info
التفاسير:

external-link copy
61 : 37

لِمِثۡلِ هَٰذَا فَلۡيَعۡمَلِ ٱلۡعَٰمِلُونَ

ដើម្បីទទួលបានការតបស្នងដ៏ធំធេងនេះ ចាំបាច់លើអ្នកដែលសាងអំពើល្អ ត្រូវតែខិតខំសាងនូវអំពើល្អ(ឲ្យបានច្រើន) ព្រោះវាជាការជួញដូរដែលមានផលចំណេញបំផុត។ info
التفاسير:

external-link copy
62 : 37

أَذَٰلِكَ خَيۡرٞ نُّزُلًا أَمۡ شَجَرَةُ ٱلزَّقُّومِ

តើឧបការគុណដែលបានរៀបរាប់ខាងលើដែលអល់ឡោះបានរៀបចំវាសម្រាប់បណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលទ្រង់បានឲ្យពួកគេមានភាពបរិសុទ្ធសម្រាប់គោរពប្រតិបត្តិទ្រង់នោះ ល្អប្រសើរនិងមានឋានៈខ្ពង់ខ្ពស់ជាង ឬក៏ដើមហ្សឹកគូមដែលត្រូវបានគេដាក់បណ្តាសានៅក្នុងគម្ពីរគួរអានដែលជាអាហាររបស់ពួកប្រឆាំង ដែលវាមិនអាចធ្វើឲ្យគេធំធាត់ ហើយក៏មិនអាចធ្វើឲ្យបាត់ឃ្លានដែរនោះល្អជាង? info
التفاسير:

external-link copy
63 : 37

إِنَّا جَعَلۡنَٰهَا فِتۡنَةٗ لِّلظَّٰلِمِينَ

ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាទណ្ឌកម្មសម្រាប់ពួកដែលបំពាន ដោយការប្រឆាំងនិងការប្រព្រឹត្តល្មើស ដោយពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ភ្លើងឆេះដើមឈើ ដូច្នេះ វាមិនអាចមានដំណាំអ្វីដុះនៅក្នុងឋាននរកបានឡើយ។ info
التفاسير:

external-link copy
64 : 37

إِنَّهَا شَجَرَةٞ تَخۡرُجُ فِيٓ أَصۡلِ ٱلۡجَحِيمِ

ជាការពិតណាស់ ដើមហ្សឹកគូម គឺជាដើមឈើដែលដុះចេញពីកន្លែងដ៏អាក្រក់បំផុត ដោយវាជាដើមឈើដែលដុះចេញពីបាតនរកជើហ៊ីម។ info
التفاسير:

external-link copy
65 : 37

طَلۡعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَٰطِينِ

ផ្លែរបស់វា គឺមានរូបរាងអាក្រក់មើលបំផុត ប្រៀបដូចជាក្បាលពួកស្ហៃតន ហើយរូបរាងដ៏អាក្រក់មើលរបស់វា គឺជាភស្តុតាងបញ្ជាក់ទៅលើរសជាតិដ៏អាក្រក់របស់វា ពោលគឺបានន័យថា ផ្លែរបស់វា មានរសជាតិអាក្រក់។ info
التفاسير:

external-link copy
66 : 37

فَإِنَّهُمۡ لَأٓكِلُونَ مِنۡهَا فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ

ពិតប្រាកដណាស់ ពួកប្រឆាំងពិតជានឹងទទួលទានផ្លែរបស់វាដែលល្វីងនិងអាក្រក់នោះ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែ(ហ្សឹកគូម)នោះ។ info
التفاسير:

external-link copy
67 : 37

ثُمَّ إِنَّ لَهُمۡ عَلَيۡهَا لَشَوۡبٗا مِّنۡ حَمِيمٖ

បន្ទាប់មក ក្រោយពីពួកគេបានទទួលទានផ្លែ(ហ្សឹកគូម)នោះរួចហើយ ពួកគេនឹងបានផឹកទឹកដ៏អាក្រក់ ហើយក្តៅបំផុត។ info
التفاسير:

external-link copy
68 : 37

ثُمَّ إِنَّ مَرۡجِعَهُمۡ لَإِلَى ٱلۡجَحِيمِ

ក្រោយពីនោះមក ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ទណ្ឌកម្មនៃនរកដែលឆាបឆេះ។ ជាការពិតណាស់ ពួកគេត្រូវផ្លាស់ប្តូរពីទណ្ឌកម្មមួយទៅកាន់ទណ្ឌកម្មមួយផ្សេងទៀត។ info
التفاسير:

external-link copy
69 : 37

إِنَّهُمۡ أَلۡفَوۡاْ ءَابَآءَهُمۡ ضَآلِّينَ

ពិតប្រាកដណាស់ ពួកប្រឆាំងទាំងនោះ ពួកគេបានឃើញជីដូនជីតារបស់ពួកគេដែលវង្វេងពីមាគ៌ានៃការចង្អុលបង្ហាញ។ ដូច្នេះ ពួកគេក៏បានធ្វើតាមជីដូនជីតារបស់ពួកគេទាំងងងឹតងងុល គ្មានទីសំអាងអ្វីឡើយ។ info
التفاسير:

external-link copy
70 : 37

فَهُمۡ عَلَىٰٓ ءَاثَٰرِهِمۡ يُهۡرَعُونَ

បន្ទាប់មក ពួកគេបានធ្វើតាមលំអានរបស់ជីដូនជីតាពួកគេដែលស្ថិតក្នុងភាពវង្វេងនោះយ៉ាងឆាប់រហ័ស។ info
التفاسير:

external-link copy
71 : 37

وَلَقَدۡ ضَلَّ قَبۡلَهُمۡ أَكۡثَرُ ٱلۡأَوَّلِينَ

ហើយជាការពិតណាស់ ពួកអ្នកជំនាន់មុនពួកគេភាគច្រើនបានវង្វេង។ ដូចនេះ ក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាប្រជាជាតិដំបូងគេដែលវង្វេងនោះទេ។ info
التفاسير:

external-link copy
72 : 37

وَلَقَدۡ أَرۡسَلۡنَا فِيهِم مُّنذِرِينَ

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ប្រជាជាតិជំនាន់មុនៗដើម្បីព្រមានបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះ តែពួកគេបែរជាប្រឆាំង។ info
التفاسير:

external-link copy
73 : 37

فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ក្រុមជាច្រើនដែលបណ្តាអ្នកនាំសាររបស់ពួកគេបានដាស់តឿនព្រមានពួកគេ តែពួកគេមិនទទួលយកនូវការដាស់តឿនព្រមាននោះយ៉ាងដូចម្តេច? ជាការពិតណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺការចូលឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយសារតែការប្រឆាំងនិងការបដិសេធរបស់ពួកគេចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ពួកគេ។ info
التفاسير:

external-link copy
74 : 37

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ

លើកលែងតែអ្នកដែលអល់ឡោះបានធ្វើឲ្យពួកគេមានភាពបរិសុទ្ធក្នុងការមានជំនឿចំពោះទ្រង់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបានរួចផុតពីទណ្ឌកម្មដែលជាលទ្ធផលចុងក្រោយរបស់ពួកអ្នកដែលបដិសេធនិងប្រឆាំងនោះ។ info
التفاسير:

external-link copy
75 : 37

وَلَقَدۡ نَادَىٰنَا نُوحٞ فَلَنِعۡمَ ٱلۡمُجِيبُونَ

ហើយជាការពិតណាស់ ព្យាការីរបស់យើង គឺព្យាការីនួហបានបួងសួងសុំមកចំពោះយើង ខណៈដែលគេបានបួងសួងមកកាន់យើងឲ្យកម្ចាត់ក្រុមរបស់គេដែលបានបដិសេធចំពោះគេ ហើយយើងពិតជាអ្នកដែលទទួលយកនូវការបួងសួងបំផុត។ ពិតប្រាកដណាស់ យើងបានឆ្លើយតបចំពោះការបួងសួងរបស់គេ(ព្យការីនួហ)យ៉ាងឆាប់រហ័ស។ info
التفاسير:

external-link copy
76 : 37

وَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ

ហើយពិតប្រាកដណាស់ យើងបានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីនួហ) ក្រុមគ្រួសាររបស់គេ និងបណ្តាអ្នកមានជំនឿជាមួយគេឲ្យរួចផុតពីការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់គេ និងពីការលិចលង់ក្នុងទឹកជំនន់ដ៏ធំដែលត្រូវបានបញ្ជូនទៅលើពួកប្រឆាំងនៃក្រុមរបស់គេ។ info
التفاسير:
Bu sayfadaki ayetlerin faydaları:
• الظفر بنعيم الجنان هو الفوز الأعظم، ولمثل هذا العطاء والفضل ينبغي أن يعمل العاملون.
• ជោគជ័យនៃការបានចូលឋានសួគ៌ គឺជាជោគជ័យដ៏ធំធេងបំផុត ហើយដើម្បីទទួលបាននូវការផ្តល់ជូន និងការប្រោសប្រទានបែបនេះ ចាំបាច់ត្រូវតែប្រឹងប្រែងសាងនូវទង្វើកុសល។ info

• إن طعام أهل النار هو الزقّوم ذو الثمر المرّ الكريه الطعم والرائحة، العسير البلع، المؤلم الأكل.
• ពិតប្រាកដណាស់ អាហាររបស់អ្នកឋាននរក គឺដើមហ្សឹកគូម ដែលផ្លែរបស់វាមានរសជាតិល្វីង និងមានក្លិនអាក្រក់បំផុត ពិបាកក្នុងការលេប ពេលទទួលទានទៅធ្វើឲ្យឈឺចាប់។ info

• أجاب الله تعالى دعاء نوح عليه السلام بإهلاك قومه، والله نعم المقصود المجيب.
• អល់ឡោះបានទទួលយកការបួងសួងរបស់ព្យាការីនួហដោយបានបំផ្លាញក្រុមរបស់គាត់ ហើយអល់ឡោះជាម្ចាស់ ជាអ្នកដែលឆ្លើយតបបំផុតនូវការបួងសួងសុំទាំងឡាយ។ info