Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Kamboçya İslam Toplumu Geliştirme Merkezi

Sayfa numarası:close

external-link copy
77 : 2

أَوَلَا يَعۡلَمُونَ أَنَّ ٱللَّهَ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَ

តើពួកគេមិនដឹងទេឬថា អល់ឡោះពិតជាដឹងនូវអ្វីៗ ដែលពួកគេលាក់កំបាំងនិងអ្វីៗដែលពួកគេលាតត្រដាង? info
التفاسير:

external-link copy
78 : 2

وَمِنۡهُمۡ أُمِّيُّونَ لَا يَعۡلَمُونَ ٱلۡكِتَٰبَ إِلَّآ أَمَانِيَّ وَإِنۡ هُمۡ إِلَّا يَظُنُّونَ

ហើយមានអ្នកខ្លះក្នុងចំណោមពួកគេ(យ៉ាហ៊ូទី)ជាពួក មិនចេះអក្សរ មិនចេះគម្ពីរ(តាវរ៉ត) តែពួកគេជឿតាមការភូត កុហក ហើយពួកគេគ្រាន់តែស្មានប៉ុណ្ណោះ។ info
التفاسير:

external-link copy
79 : 2

فَوَيۡلٞ لِّلَّذِينَ يَكۡتُبُونَ ٱلۡكِتَٰبَ بِأَيۡدِيهِمۡ ثُمَّ يَقُولُونَ هَٰذَا مِنۡ عِندِ ٱللَّهِ لِيَشۡتَرُواْ بِهِۦ ثَمَنٗا قَلِيلٗاۖ فَوَيۡلٞ لَّهُم مِّمَّا كَتَبَتۡ أَيۡدِيهِمۡ وَوَيۡلٞ لَّهُم مِّمَّا يَكۡسِبُونَ

ដូចេ្នះភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសរសេរគម្ពីរ(តាវរ៉ត)ដោយដៃពួកគេផ្ទាល់ រួចនិយាយថាៈ គម្ពីរនេះមកពីអល់ឡោះដើម្បីប្ដូរយកកម្រៃបន្ដិចបន្ដួចនឹងវា។ ហើយភាពវិនាសអន្ដរាយកើតមានចំពោះពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃ។ ហើយការវិនាសកើតមានចំពោះពួកគេ ក៏ដោយសារតែកម្រៃដែលពួកគេទទួលបានដែរ។ info
التفاسير:

external-link copy
80 : 2

وَقَالُواْ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامٗا مَّعۡدُودَةٗۚ قُلۡ أَتَّخَذۡتُمۡ عِندَ ٱللَّهِ عَهۡدٗا فَلَن يُخۡلِفَ ٱللَّهُ عَهۡدَهُۥٓۖ أَمۡ تَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ

ហើយពួកគេ(អំបូរអ៊ីស្រាអែល)បាននិយាយថាៈ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងទេ លើកលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ចូរអ្នក(មូហាំមាត់)សួរពួកគេថាៈ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះឬ? ព្រោះអល់ឡោះនឹងមិនធ្វើខុសការសន្យារបស់ ទ្រង់ជាដាច់ខាត ឬក៏ពួកអ្នកចេះតែនិយាយ(ប្រឌិតភូតកុហក) ចំពោះអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង? info
التفاسير:

external-link copy
81 : 2

بَلَىٰۚ مَن كَسَبَ سَيِّئَةٗ وَأَحَٰطَتۡ بِهِۦ خَطِيٓـَٔتُهُۥ فَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

ការពិតមិនមែនដូច្នោះទេអ្នកណាហើយដែលបានធ្វើអំពើអាក្រក់ហើយបាបកម្មរបស់គេបានហ៊ុមព័ទ្ឋជុំវិញខ្លួនគេនោះពួកទាំងនោះគឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ info
التفاسير:

external-link copy
82 : 2

وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ

រីឯបណ្ដាអ្នកដែលមានជំនឿហើយបានសាងអំពើល្អ អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ info
التفاسير:

external-link copy
83 : 2

وَإِذۡ أَخَذۡنَا مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ لَا تَعۡبُدُونَ إِلَّا ٱللَّهَ وَبِٱلۡوَٰلِدَيۡنِ إِحۡسَانٗا وَذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَقُولُواْ لِلنَّاسِ حُسۡنٗا وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ ثُمَّ تَوَلَّيۡتُمۡ إِلَّا قَلِيلٗا مِّنكُمۡ وَأَنتُم مُّعۡرِضُونَ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើអំបូរអ៊ីស្រាអែលថាៈពួកអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នក ណាក្រៅពីអល់ឡោះឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា និង ញាតិសន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងត្រូវនិយាយស្ដីល្អជា មួយមនុស្សលោក និងត្រូវប្រតិបត្ដិសឡាត ហើយនិងត្រូវបរិច្ចាគ ហ្សាកាត់។ បន្ទាប់មក ពួកអ្នកបានបែរចេញ(ពីកិច្ចសន្យា) លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួក អ្នកជាអ្នកបែរចេញ។ info
التفاسير: