அல்குர்ஆன் மொழிபெயர்ப்பு - அல்முக்தஸர் பீ தப்ஸீரில் குர்ஆனில் கரீமுக்கான கமெர மொழிபெயர்ப்பு

பக்க எண்:close

external-link copy
112 : 9

ٱلتَّٰٓئِبُونَ ٱلۡعَٰبِدُونَ ٱلۡحَٰمِدُونَ ٱلسَّٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّٰجِدُونَ ٱلۡأٓمِرُونَ بِٱلۡمَعۡرُوفِ وَٱلنَّاهُونَ عَنِ ٱلۡمُنكَرِ وَٱلۡحَٰفِظُونَ لِحُدُودِ ٱللَّهِۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ

បណ្តាអ្នកដែលទទួលបាននូវការតបស្នងបែបនេះ ពួកគេទាំងនោះ គឺបណ្តាអ្នកដែលវិលត្រឡប់(ងាកចេញ)ពីអ្វីដែលអល់ឡោះមិនពេញចិត្តនិងខឹងសម្បារ ទៅកាន់អ្វីដែលអល់ឡោះទ្រង់ស្រឡាញ់និងពេញចិត្ត បណ្តាអ្នកដែលឱនលំទោននិងបន្ទាបខ្លួនដោយការកោតខ្លាចចំពោះអល់ឡោះ ដោយពួកគេប្រឹងប្រែងក្នុងការគោរពប្រតិបត្តិចំពោះទ្រង់ បណ្ដាអ្នកកោតសរសើរចំពោះម្ចាស់របស់ពួកគេនៅគ្រប់ស្ថានភាពទាំងអស់ បណ្ដាអ្នកដែលបួស បណ្ដាអ្នកដែលប្រតិបត្តិសឡាត បណ្ដាអ្នកដែលប្រើគ្នាឲ្យធ្វើនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានដាក់បទបញ្ជា និងបណ្ដាអ្នកដែលហាមឃាត់គ្នាអំពីប្រការដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានដាក់បម្រាមហាមឃាត់ ហើយនិងបណ្ដាអ្នកថែរក្សាបទបញ្ជាទាំងឡាយរបស់អល់ឡោះដោយការគោរពតាម និង(ថែរក្សា)ប្រការដែលទ្រង់ហាមឃាត់ដោយការចៀសវាង។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលមាននូលក្ខណៈសម្បត្តិបែបនេះនូវដំណឹងល្អដែលនាំឲ្យពួកគេរីករាយទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកចុះ។ info
التفاسير:

external-link copy
113 : 9

مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ

១១៣. មិនគប្បីនោះទេចំពោះព្យាការី ហើយក៏មិនគប្បីដែរចំពោះបណ្ដាអ្នកមានជំនឿ ក្នុងការសុំការអភ័យទោសពីអល់ឡោះឲ្យពួកមុស្ហរីគីននោះ ទោះបីជាពួកគេនោះជាសាច់ញាតិនឹងគ្នាក៏ដោយ បន្ទាប់ពីគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន) គឺជាអ្នកដែលស្ថិតក្នុងចំណោមពួកនរក ដោយការស្លាប់របស់ពួកគេស្ថិតនៅក្នុងភាពស្ហ៊ីរិក(ចំពោះអល់ឡោះ)ហើយនោះ។ info
التفاسير:

external-link copy
114 : 9

وَمَا كَانَ ٱسۡتِغۡفَارُ إِبۡرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوۡعِدَةٖ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوّٞ لِّلَّهِ تَبَرَّأَ مِنۡهُۚ إِنَّ إِبۡرَٰهِيمَ لَأَوَّٰهٌ حَلِيمٞ

ហើយការសុំអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមឲ្យឳពុករបស់គាត់នោះ គឺគ្មានអ្វីក្រៅពីដោយសារតែហេតុផលដែលគាត់បានសន្យានឹងឪពុករបស់គាត់ថា នឹងសុំការអភ័យទោស(ពីអល់ឡោះ)ឲ្យគាត់ ដោយសង្ឃឹមថា គាត់នឹងចូលឥស្លាមនោះឡើយ។ តែនៅពេលដែលគេបានបញ្ជាក់ប្រាប់ដល់ព្យាការីអ៊ីព្រហ៊ីមយ៉ាងច្បាស់ថា ពិតណាស់ ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ ដោយសារតែការទូន្មានរបស់គាត់(ចំពោះឪពុកគាត់)នោះ មិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ ឬក៏គាត់បានដឹងតាមរយៈវ៉ាហ៊ី(ដែលគេផ្តល់ឲ្យគាត់បានដឹង)ថាៈ ពិតណាស់ ឪពុករបស់គាត់នឹងស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ គាត់ក៏បានចាកចេញពីឪពុករបស់គាត់វិញ។ ហើយការសុំអភ័យទោសរបស់គាត់ឲ្យឪពុករបស់គាត់នោះ វាគឺជាការព្យាយាមរបស់គាត់ប៉ុណ្ណោះ ដោយវាមិនមែនជាការបំពានលើច្បាប់ដែលអល់ឡោះបានផ្តល់វ៉ាហ៊ីឲ្យគាត់នោះឡើយ។ ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺអ្នកដែលឱនលំទោនទៅចំពោះអល់ឡោះយ៉ាងច្រើនបំផុត ជាអ្នកអភ័យទោសនិងអធ្យាស្រ័យច្រើនបំផុតដល់ក្រុមរបស់គាត់ដែលជាពួកបំពាន។ info
التفاسير:

external-link copy
115 : 9

وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوۡمَۢا بَعۡدَ إِذۡ هَدَىٰهُمۡ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ

ហើយអល់ឡោះមិនសម្រេចឲ្យក្រុមណាមួយវង្វេងក្រោយពីពួកគេទទួលបានការចង្អុលបង្ហាញនោះឡើយ លុះត្រាតែទ្រង់បានបញ្ជាក់ប្រាប់ដល់ពួកគេនូវប្រការដែលគេហាមឃាត់ដែលពួកគេចាំបាច់ត្រូវចៀសវាង។ ដូច្នេះ ប្រសិនបើពួកគេបានប្រព្រឹត្តនូវទង្វើដែលគេបានហាមឃាត់ចំពោះពួកគេក្រោយពី¬បានបញ្ជាក់ប្រាប់ដល់ពួកគេថា វាជាប្រការដែលគេហាមឃាត់ហើយនោះ ទើបទ្រង់សម្រេចឲ្យពួកគេវង្វេង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយពិតណាស់ ទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹង។ info
التفاسير:

external-link copy
116 : 9

إِنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٖ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ដោយទ្រង់គ្មានដៃគូនោះឡើយនៅក្នុងការគ្រប់គ្រងវាទាំងពីរនោះ។ គ្មានអាថ៌កំបាំងណាមួយដែលមាននៅក្នុងវាទាំងពីរ(មេឃដី)អាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់គឺជាអ្នកធ្វើឲ្យរស់ចំពោះជនណាដែលទ្រង់មានចេតនាចង់ឲ្យគេរស់ ហើយទ្រង់ជាអ្នកធ្វើឲ្យស្លាប់ចំពោះជនណាដែលមានចេតនាឲ្យគេស្លាប់។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)គ្មានអ្នកគាំពារណាដែលអាចគាំពារកិច្ចការរបស់ពួកអ្នកក្រៅពីអល់ឡោះឡើយ ហើយពួកអ្នកក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកអ្នកពីប្រការអាក្រក់ និងជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នក(ក្រៅពីអល់ឡោះ)នោះដែរ។ info
التفاسير:

external-link copy
117 : 9

لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِيِّ وَٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِي سَاعَةِ ٱلۡعُسۡرَةِ مِنۢ بَعۡدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٖ مِّنۡهُمۡ ثُمَّ تَابَ عَلَيۡهِمۡۚ إِنَّهُۥ بِهِمۡ رَءُوفٞ رَّحِيمٞ

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការីមូហាំម៉ាត់នៅពេលដែលគាត់បានអនុញ្ញាតឲ្យពួកពុតត្បុតមិនចូលរូមក្នុងសង្រ្គាមតាពូក។ ហើយជាការពិតណាស់ ទ្រង់ក៏បានទទួលយកការសារភាពកំហុសផងដែរពីពួកមូហាជីរីន និងពួកអាន់សរ៍ ដែលពួកគេមិនបានអវត្តមានពីសង្គ្រាមឡើយ។ ផ្ទុយទៅវិញ ពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ាត់)ដោយចេញទៅធ្វើសង្គ្រាមតាពូកនេះ ទោះបីជាអាកាសធាតុក្តៅខ្លាំង មានគ្នាតិច ហើយសត្រូវមានកម្លាំងខ្លាំងក្លាក៏ដោយ ក្រោយពីក្រុមមួយក្នុងចំណោមពួកគេ(អ្នកមានជំនឿ) ចិត្តរបស់ពួកគេស្ទើរតែបោះបង់ចោលសមរភូមិប្រយុទ្ធទៅហើយ ដោយសារតែក្នុងសង្គ្រាមនោះ ពួកគេស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត។ ក្រោយមក អល់ឡោះបានធ្វើឲ្យពួកមានភាពនឹងនរ និងបានចាកចេញទៅប្រយុទ្ធវិញ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់(ចំពោះពួកគេ)នោះ គឺទ្រង់បានចង្អុលបង្ហាញពួកគេឲ្យសារភាពកំហុស និងទទួលយកនូវការសារភាពកំហុសពីពួកគេ។ info
التفاسير:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• بطلان الاحتجاج على جواز الاستغفار للمشركين بفعل إبراهيم عليه السلام.
• ការយកទង្វើរបស់ព្យាការីអ៊ីព្រហ៊ីមមកសំអាងថា ការសុំអភ័យទោសឲ្យពួកមុស្ហរីគីនត្រូវបានគេអនុញ្ញាតនោះ គឺជារឿងដែលមិនត្រឹមត្រូវ។ info

• أن الذنوب والمعاصي هي سبب المصائب والخذلان وعدم التوفيق.
• ពិតប្រាកដណាស់ បាបកម្ម និងអំពើល្មើស គឺជាមូលហេតុដែលនាំឲ្យទទួលនូវគ្រោះថ្នាក់ ទទួលការបរាជ័យ និងមិនទទួលបានការចង្អុលបង្ហាញ។ info

• أن الله هو مالك الملك، وهو ولينا، ولا ولي ولا نصير لنا من دونه.
• ពិតប្រាកដណាស់ អល់ឡោះគឺជាស្ដេចដែលមានអំណាចគ្រប់គ្រង។ ទ្រង់គឺជាគាំពារពួកយើង។ គ្មានអ្នកគាំពារ និងគ្មានអ្នកណាអាចជួយពួកយើងបាន ក្រៅពីទ្រង់ឡើយ។ info

• بيان فضل أصحاب النبي صلى الله عليه وسلم على سائر الناس.
• បញ្ជាក់ពីឧត្តមភាពរបស់មិត្តភក្តិ(សហាហ្ពាត់)ព្យាការីមូហាំម៉ាត់លើមនុស្សលោកទាំងអស់។ info