அல்குர்ஆன் மொழிபெயர்ப்பு - அல்முக்தஸர் பீ தப்ஸீரில் குர்ஆனில் கரீமுக்கான கமெர மொழிபெயர்ப்பு

external-link copy
113 : 9

مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ

១១៣. មិនគប្បីនោះទេចំពោះព្យាការី ហើយក៏មិនគប្បីដែរចំពោះបណ្ដាអ្នកមានជំនឿ ក្នុងការសុំការអភ័យទោសពីអល់ឡោះឲ្យពួកមុស្ហរីគីននោះ ទោះបីជាពួកគេនោះជាសាច់ញាតិនឹងគ្នាក៏ដោយ បន្ទាប់ពីគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន) គឺជាអ្នកដែលស្ថិតក្នុងចំណោមពួកនរក ដោយការស្លាប់របស់ពួកគេស្ថិតនៅក្នុងភាពស្ហ៊ីរិក(ចំពោះអល់ឡោះ)ហើយនោះ។ info
التفاسير:
இப்பக்கத்தின் வசனங்களிலுள்ள பயன்கள்:
• بطلان الاحتجاج على جواز الاستغفار للمشركين بفعل إبراهيم عليه السلام.
• ការយកទង្វើរបស់ព្យាការីអ៊ីព្រហ៊ីមមកសំអាងថា ការសុំអភ័យទោសឲ្យពួកមុស្ហរីគីនត្រូវបានគេអនុញ្ញាតនោះ គឺជារឿងដែលមិនត្រឹមត្រូវ។ info

• أن الذنوب والمعاصي هي سبب المصائب والخذلان وعدم التوفيق.
• ពិតប្រាកដណាស់ បាបកម្ម និងអំពើល្មើស គឺជាមូលហេតុដែលនាំឲ្យទទួលនូវគ្រោះថ្នាក់ ទទួលការបរាជ័យ និងមិនទទួលបានការចង្អុលបង្ហាញ។ info

• أن الله هو مالك الملك، وهو ولينا، ولا ولي ولا نصير لنا من دونه.
• ពិតប្រាកដណាស់ អល់ឡោះគឺជាស្ដេចដែលមានអំណាចគ្រប់គ្រង។ ទ្រង់គឺជាគាំពារពួកយើង។ គ្មានអ្នកគាំពារ និងគ្មានអ្នកណាអាចជួយពួកយើងបាន ក្រៅពីទ្រង់ឡើយ។ info

• بيان فضل أصحاب النبي صلى الله عليه وسلم على سائر الناس.
• បញ្ជាក់ពីឧត្តមភាពរបស់មិត្តភក្តិ(សហាហ្ពាត់)ព្យាការីមូហាំម៉ាត់លើមនុស្សលោកទាំងអស់។ info