ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

អាល់ហ្ពៃយីណះ

external-link copy
1 : 98

لَمۡ يَكُنِ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ مُنفَكِّينَ حَتَّىٰ تَأۡتِيَهُمُ ٱلۡبَيِّنَةُ

ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន គឺមិនបោះបង់ភាពគ្មានជំនឿរបស់ពួកគេឡើយ រហូតទាល់តែសញ្ញាភស្ដុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេ។ info
التفاسير:

external-link copy
2 : 98

رَسُولٞ مِّنَ ٱللَّهِ يَتۡلُواْ صُحُفٗا مُّطَهَّرَةٗ

គឺអ្នកនាំសារម្នាក់មកពីអល់ឡោះដែលនឹងសូត្រគម្ពីរ(គួរអាន)ដ៏ស្អាតស្អំ។ info
التفاسير:

external-link copy
3 : 98

فِيهَا كُتُبٞ قَيِّمَةٞ

នៅក្នុងវា(គម្ពីរ) គឺមានដំណឹងពិត និងច្បាប់ដ៏យុត្តិធម៌។ info
التفاسير:

external-link copy
4 : 98

وَمَا تَفَرَّقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَةُ

ហើយពួកដែលគេផ្តល់គម្ពីរឱ្យមិនបានខ្វែងគំនិតគ្នានោះឡើយ លើកលែងតែក្រោយពីសញ្ញាភស្តុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេប៉ុណ្ណោះ។ info
التفاسير:

external-link copy
5 : 98

وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُواْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ حُنَفَآءَ وَيُقِيمُواْ ٱلصَّلَوٰةَ وَيُؤۡتُواْ ٱلزَّكَوٰةَۚ وَذَٰلِكَ دِينُ ٱلۡقَيِّمَةِ

ហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់) និងចៀសវាងពីប្រការស្ហ៊ីរិក ព្រមទាំងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
6 : 98

إِنَّ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ فِي نَارِ جَهَنَّمَ خَٰلِدِينَ فِيهَآۚ أُوْلَٰٓئِكَ هُمۡ شَرُّ ٱلۡبَرِيَّةِ

ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន នឹងស្ថិតក្នុងនរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះហើយជាភាវៈដែលអាក្រក់បំផុត។ info
التفاسير:

external-link copy
7 : 98

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ هُمۡ خَيۡرُ ٱلۡبَرِيَّةِ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយជាភាវៈដែលល្អបំផុត។ info
التفاسير:

external-link copy
8 : 98

جَزَآؤُهُمۡ عِندَ رَبِّهِمۡ جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ لِمَنۡ خَشِيَ رَبَّهُۥ

ការតបស្នងរបស់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ នោះគឺសម្រាប់តែជនណាដែលខ្លាចព្រះជាម្ចាស់របស់គេប៉ុណ្ណោះ។ info
التفاسير: