ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

පිටු අංක: 199:187 close

external-link copy
80 : 9

ٱسۡتَغۡفِرۡ لَهُمۡ أَوۡ لَا تَسۡتَغۡفِرۡ لَهُمۡ إِن تَسۡتَغۡفِرۡ لَهُمۡ سَبۡعِينَ مَرَّةٗ فَلَن يَغۡفِرَ ٱللَّهُ لَهُمۡۚ ذَٰلِكَ بِأَنَّهُمۡ كَفَرُواْ بِٱللَّهِ وَرَسُولِهِۦۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ

ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោស(ពីអល់ឡោះ)ឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេ ហើយទោះបីអ្នកសុំការអភ័យទោសឱ្យពួកគេចិតសិបដងទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់មិនអភ័យទោសដល់ពួកគេនោះដែរ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រព្រឹត្តល្មើសឡើយ។ info
التفاسير:

external-link copy
81 : 9

فَرِحَ ٱلۡمُخَلَّفُونَ بِمَقۡعَدِهِمۡ خِلَٰفَ رَسُولِ ٱللَّهِ وَكَرِهُوٓاْ أَن يُجَٰهِدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَقَالُواْ لَا تَنفِرُواْ فِي ٱلۡحَرِّۗ قُلۡ نَارُ جَهَنَّمَ أَشَدُّ حَرّٗاۚ لَّوۡ كَانُواْ يَفۡقَهُونَ

ពួកគេ(ពួកពុតត្បុត)ដែលមិនទៅចូលរួមប្រយុទ្ធទាំងនោះ ពួកគេសប្បាយរីករាយក្នុងការស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)របស់ពួកគេដោយប្រព្រឹត្តផ្ទុយពី(បទបញ្ជា)អ្នកនាំសារបស់អល់ឡោះ ហើយពួកគេមិនពេញចិត្តក្នុងការតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ហើយពួកគេថែមទាំងនិយាយថា៖ ចូរពួកអ្នកកុំចេញ(ទៅប្រយុទ្ធ)ក្នុងពេលថ្ងៃក្តៅ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ភ្លើងនរកជើហាន់ណាំ គឺក្តៅខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។ info
التفاسير:

external-link copy
82 : 9

فَلۡيَضۡحَكُواْ قَلِيلٗا وَلۡيَبۡكُواْ كَثِيرٗا جَزَآءَۢ بِمَا كَانُواْ يَكۡسِبُونَ

ហេតុនេះ ចូរឱ្យពួកគេសើចសប្បាយបន្តិចសិនចុះ(ក្នុងលោកិយ) ហើយពួកគេនឹងយំសោកច្រើនបំផុត(នៅថ្ងៃបរលោក)ជាមិនខាន ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
83 : 9

فَإِن رَّجَعَكَ ٱللَّهُ إِلَىٰ طَآئِفَةٖ مِّنۡهُمۡ فَٱسۡتَـٔۡذَنُوكَ لِلۡخُرُوجِ فَقُل لَّن تَخۡرُجُواْ مَعِيَ أَبَدٗا وَلَن تُقَٰتِلُواْ مَعِيَ عَدُوًّاۖ إِنَّكُمۡ رَضِيتُم بِٱلۡقُعُودِ أَوَّلَ مَرَّةٖ فَٱقۡعُدُواْ مَعَ ٱلۡخَٰلِفِينَ

ប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ាត់)ឱ្យត្រឡប់ទៅកាន់ក្រុមមួយក្នុងចំណោមពួកគេ ហើយពួកគេសុំការអនុញ្ញាតពីអ្នកឲ្យពួកគេអាចចេញទៅប្រយុទ្ធ(ក្នុងសង្គ្រាមផ្សេងទៀត)នោះ ចូរអ្នកពោលចុះថា៖ ពួកអ្នក(ឱពួកពុតត្បុត)មិនអាចចេញទៅ(សមរភូមិផ្សេងទៀត)ជាមួយខ្ញុំបានជាដាច់ខាត ហើយពួកអ្នកក៏មិនអាចប្រយុទ្ធនឹងសត្រូវជាមួយនឹងខ្ញុំបាននោះដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)តាំងពីដំបូង(ក្នុងសមរភូមិតាពូក)មកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅជាមួយនឹងអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(អ្នកជំងឺ ស្ត្រី...)ចុះ។ info
التفاسير:

external-link copy
84 : 9

وَلَا تُصَلِّ عَلَىٰٓ أَحَدٖ مِّنۡهُم مَّاتَ أَبَدٗا وَلَا تَقُمۡ عَلَىٰ قَبۡرِهِۦٓۖ إِنَّهُمۡ كَفَرُواْ بِٱللَّهِ وَرَسُولِهِۦ وَمَاتُواْ وَهُمۡ فَٰسِقُونَ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវសឡាតទៅលើសពនរណាម្នាក់នៃពួកគេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវឈរនៅឯទីផ្លូវរបស់គេ(សុំការអភ័យទោសឱ្យគេ)នោះដែរ។ ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានស្លាប់ក្នុងខណៈដែលពួកគេជាពួកដែលប្រព្រឹត្តល្មើស។ info
التفاسير:

external-link copy
85 : 9

وَلَا تُعۡجِبۡكَ أَمۡوَٰلُهُمۡ وَأَوۡلَٰدُهُمۡۚ إِنَّمَا يُرِيدُ ٱللَّهُ أَن يُعَذِّبَهُم بِهَا فِي ٱلدُّنۡيَا وَتَزۡهَقَ أَنفُسُهُمۡ وَهُمۡ كَٰفِرُونَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេធ្វើឱ្យអ្នកចាប់អារម្មណ៍ឱ្យសោះ។ តាមពិត អល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេតាមរយៈប្រការទាំងនេះនៅក្នុងជីវិតលោកិយ ហើយទ្រង់ដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលប្រឆាំង។ info
التفاسير:

external-link copy
86 : 9

وَإِذَآ أُنزِلَتۡ سُورَةٌ أَنۡ ءَامِنُواْ بِٱللَّهِ وَجَٰهِدُواْ مَعَ رَسُولِهِ ٱسۡتَـٔۡذَنَكَ أُوْلُواْ ٱلطَّوۡلِ مِنۡهُمۡ وَقَالُواْ ذَرۡنَا نَكُن مَّعَ ٱلۡقَٰعِدِينَ

ហើយនៅពេលដែលគេ(អល់ឡោះ)បញ្ចុះជំពូកណាមួយដែលឱ្យពួកគេមានជំនឿចំពោះអល់ឡោះ និងត្រូវតស៊ូប្រយុទ្ធជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យសម្បត្តិក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីអ្នក(មិនចូលរួមប្រយុទ្ធ) ហើយពួកគេនិយាយថា៖ សូមអ្នកមេត្តាទុកពួកយើងឲ្យនៅជាមួយអ្នកដែលស្នាក់នៅ(មិនអាចចេញទៅប្រយុទ្ធ)ទាំងឡាយផងចុះ។ info
التفاسير: