ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

អាន់ណាហ្ពាក

external-link copy
1 : 78

عَمَّ يَتَسَآءَلُونَ

តើពួកគេ(មុស្ហរីគីន)កំពុងតែសួរគ្នាពីរឿងអ្វី? info
التفاسير:

external-link copy
2 : 78

عَنِ ٱلنَّبَإِ ٱلۡعَظِيمِ

គឺអំពីដំណឹងដ៏សំខាន់ info
التفاسير:

external-link copy
3 : 78

ٱلَّذِي هُمۡ فِيهِ مُخۡتَلِفُونَ

ដែលពួកគេខ្វែងគំនិតគ្នាចំពោះវា។ info
التفاسير:

external-link copy
4 : 78

كَلَّا سَيَعۡلَمُونَ

មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។ info
التفاسير:

external-link copy
5 : 78

ثُمَّ كَلَّا سَيَعۡلَمُونَ

ក្រោយមក មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។ info
التفاسير:

external-link copy
6 : 78

أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ مِهَٰدٗا

តើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹង info
التفاسير:

external-link copy
7 : 78

وَٱلۡجِبَالَ أَوۡتَادٗا

និងភ្នំជាច្រើនជាបង្គោលស្នឹងទេឬ? info
التفاسير:

external-link copy
8 : 78

وَخَلَقۡنَٰكُمۡ أَزۡوَٰجٗا

ហើយយើងបានបង្កើតពួកអ្នកមានគូ(ប្រុស និងស្ត្រី)។ info
التفاسير:

external-link copy
9 : 78

وَجَعَلۡنَا نَوۡمَكُمۡ سُبَاتٗا

ហើយយើងបានឱ្យការដេករបស់ពួកអ្នកជាការសម្រាក។ info
التفاسير:

external-link copy
10 : 78

وَجَعَلۡنَا ٱلَّيۡلَ لِبَاسٗا

ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។ info
التفاسير:

external-link copy
11 : 78

وَجَعَلۡنَا ٱلنَّهَارَ مَعَاشٗا

ហើយយើងបានបង្កើតពេលថ្ងៃជាពេលប្រកបរបរ(ចិញ្ចឹមជីវិត)។ info
التفاسير:

external-link copy
12 : 78

وَبَنَيۡنَا فَوۡقَكُمۡ سَبۡعٗا شِدَادٗا

យើងបានបង្កើតនៅពីលើពួកអ្នកនូវ(មេឃ)ប្រាំពីរជាន់ជាសំណង់ដ៏រឹងមាំ។ info
التفاسير:

external-link copy
13 : 78

وَجَعَلۡنَا سِرَاجٗا وَهَّاجٗا

យើងបានបង្កើតព្រះអាទិត្យឱ្យមានរស្មីចែងចាំង និងមានកម្តៅ។ info
التفاسير:

external-link copy
14 : 78

وَأَنزَلۡنَا مِنَ ٱلۡمُعۡصِرَٰتِ مَآءٗ ثَجَّاجٗا

ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីដុំពពក info
التفاسير:

external-link copy
15 : 78

لِّنُخۡرِجَ بِهِۦ حَبّٗا وَنَبَاتٗا

ដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនោះនូវគ្រាប់ធញ្ញជាតិ និងរុក្ខជាតិជាច្រើន info
التفاسير:

external-link copy
16 : 78

وَجَنَّٰتٍ أَلۡفَافًا

ព្រមទាំងចម្ការដំណាំដែលចាក់ស្រេះគ្នាត្រសុំត្រសាយ។ info
التفاسير:

external-link copy
17 : 78

إِنَّ يَوۡمَ ٱلۡفَصۡلِ كَانَ مِيقَٰتٗا

ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី(រវាងភាវៈទាំងឡាយ) គឺជាពេលវេលាកំណត់។ info
التفاسير:

external-link copy
18 : 78

يَوۡمَ يُنفَخُ فِي ٱلصُّورِ فَتَأۡتُونَ أَفۡوَاجٗا

គឺថ្ងៃដែលគេផ្លុំត្រែ(លើកទីពីរ)។ ពេលនោះ ពួកអ្នកនឹងមកជាក្រុមៗ។ info
التفاسير:

external-link copy
19 : 78

وَفُتِحَتِ ٱلسَّمَآءُ فَكَانَتۡ أَبۡوَٰبٗا

ហើយមេឃត្រូវបានគេបើកចំហដោយវាមានទ្វារជាច្រើន។ info
التفاسير:

external-link copy
20 : 78

وَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًا

ហើយភ្នំត្រូវបានគេបំប៉ើង(ចេញពីកន្លែងរបស់វា) ដែលវាប្រៀបដូចជារូបបំភាន់ភ្នែក។ info
التفاسير:

external-link copy
21 : 78

إِنَّ جَهَنَّمَ كَانَتۡ مِرۡصَادٗا

ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម info
التفاسير:

external-link copy
22 : 78

لِّلطَّٰغِينَ مَـَٔابٗا

ជាកន្លែងវិលត្រលប់សម្រាប់ពួកដែលបំពាន។ info
التفاسير:

external-link copy
23 : 78

لَّٰبِثِينَ فِيهَآ أَحۡقَابٗا

ពួកគេស្ថិតនៅទីនោះជាអមតៈ។ info
التفاسير:

external-link copy
24 : 78

لَّا يَذُوقُونَ فِيهَا بَرۡدٗا وَلَا شَرَابًا

នៅក្នុងឋាននរកនោះ ពួកគេមិនស្គាល់រសជាតិត្រជាក់ ហើយក៏គ្មានគ្រឿងផឹកនោះដែរ info
التفاسير:

external-link copy
25 : 78

إِلَّا حَمِيمٗا وَغَسَّاقٗا

លើកលែងតែទឹកដ៏សែនក្តៅ និងខ្ទុះឈាមប៉ុណ្ណោះ info
التفاسير:

external-link copy
26 : 78

جَزَآءٗ وِفَاقًا

ជាការតបស្នងដ៏សក្ដិសមបំផុត(សម្រាប់ពួកគេ)។ info
التفاسير:

external-link copy
27 : 78

إِنَّهُمۡ كَانُواْ لَا يَرۡجُونَ حِسَابٗا

ជាការពិតណាស់ ពួកគេមិនធ្លាប់រំពឹងថាមានការជំនុំជម្រះឡើយ។ info
التفاسير:

external-link copy
28 : 78

وَكَذَّبُواْ بِـَٔايَٰتِنَا كِذَّابٗا

ហើយពួកគេថែមទាំងបានបដិសេធសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀតផង។ info
التفاسير:

external-link copy
29 : 78

وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ كِتَٰبٗا

ហើយរាល់អ្វីៗទាំងអស់ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វូស)។ info
التفاسير:

external-link copy
30 : 78

فَذُوقُواْ فَلَن نَّزِيدَكُمۡ إِلَّا عَذَابًا

ដូចេ្នះ ចូរពួកអ្នក(ឱពួកគ្មានជំនឿ)ភ្លក់ចុះ។ ហើយយើងមិនបន្ថែមអ្វីដល់ពួកអ្នកក្រៅតែពីទណ្ឌកម្មនោះឡើយ។ info
التفاسير:

external-link copy
31 : 78

إِنَّ لِلۡمُتَّقِينَ مَفَازًا

ពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលបានកន្លែងជោគជ័យ(ឋានសួគ៌) info
التفاسير:

external-link copy
32 : 78

حَدَآئِقَ وَأَعۡنَٰبٗا

ដែលមានសួនឧទ្យាន និងចម្ការទំពាំងបាយជូរ info
التفاسير:

external-link copy
33 : 78

وَكَوَاعِبَ أَتۡرَابٗا

និងស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា info
التفاسير:

external-link copy
34 : 78

وَكَأۡسٗا دِهَاقٗا

ព្រមទាំងកែវដែលពេញដោយស្រា។ info
التفاسير:

external-link copy
35 : 78

لَّا يَسۡمَعُونَ فِيهَا لَغۡوٗا وَلَا كِذَّٰبٗا

នៅក្នុងឋានសួគ៌នោះ ពួកគេមិនឮពាក្យសម្តីឥតបានការ ហើយពួកគេក៏មិននិយាយកុហកគ្នានោះដែរ។ info
التفاسير:

external-link copy
36 : 78

جَزَآءٗ مِّن رَّبِّكَ عَطَآءً حِسَابٗا

(ទាំងនោះ)គឺជាការតបស្នងពីព្រះជាម្ចាស់របស់អ្នក ជាការប្រោសប្រទានដ៏ពេញលេញមួយ(អំពីទ្រង់)។ info
التفاسير:

external-link copy
37 : 78

رَّبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلرَّحۡمَٰنِۖ لَا يَمۡلِكُونَ مِنۡهُ خِطَابٗا

(ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកគេមិនអាចនិយាយអ្វីបានឡើយ (លុះត្រាតែមានការអនុញ្ញាតពីទ្រង់)។ info
التفاسير:

external-link copy
38 : 78

يَوۡمَ يَقُومُ ٱلرُّوحُ وَٱلۡمَلَٰٓئِكَةُ صَفّٗاۖ لَّا يَتَكَلَّمُونَ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَقَالَ صَوَابٗا

នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែអ្នកដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់អនុញ្ញាតដល់គេ ហើយគេនិយាយតែពាក្យសម្តីដែលត្រឹមត្រូវប៉ុណ្ណោះ។ info
التفاسير:

external-link copy
39 : 78

ذَٰلِكَ ٱلۡيَوۡمُ ٱلۡحَقُّۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا

នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ ជនណាដែលចង់ទទួលបានជោគជ័យ ចូរឱ្យគេជ្រើសយកកន្លែងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេចុះ។ info
التفاسير:

external-link copy
40 : 78

إِنَّآ أَنذَرۡنَٰكُمۡ عَذَابٗا قَرِيبٗا يَوۡمَ يَنظُرُ ٱلۡمَرۡءُ مَا قَدَّمَتۡ يَدَاهُ وَيَقُولُ ٱلۡكَافِرُ يَٰلَيۡتَنِي كُنتُ تُرَٰبَۢا

ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលនៅជិតបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅកាន់អ្វីដែលគេធ្លាប់បានសាងកន្លងមក។ ហើយអ្នកគ្មានជំនឿនឹងនិយាយថា៖ “ឱអនិច្ចាខ្ញុំអើយ! សូមឱ្យខ្ញុំក្លាយជាដី(ដូចសត្វទាំងឡាយ)ផងចុះ។ info
التفاسير: